For Android device For iOS device

Windows

តើ​កុំព្យូទ័រ​របស់អ្នក​មាន​កម្រិត​សុវត្ថិភាព​ប៉ុណ្ណា ប្រឆាំងនឹងពួក Malware? បញ្ហា​សុវត្ថិភាព​កុំព្យូទ័រ​ដែល​លោកអ្នក​កំពុង​ប្រើ គឺជារឿង​សំខាន់​សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ​ទាំងអស់ ។
ជួសជុល Driver ក្នុង Windows 7 នៅ​ក្នុង Windows 7 ទាំង 32-bit និង 64-bit យើងតែងតែជួបប្រទះ​នូវ​បញ្ហា​មួយចំនួន​ទៅលើ​ការបាត់ Driver ឬ ក៏ Driver មានមិនគ្រប់ ដូចជា VGA នៅពេល​ដែល​អ្នក​ប្រើ​វាចេះតែលោត និង បង្ហាញ Graphic មិនល្អ ។
ធ្វើ​ឲ្យ Windows 7 របស់អ្នក​មាន​សុវត្ថិភាព​ខ្ពស់​ Windows 7 ត្រូវបាន​បង្កើត​ឡើងដោយ​ភ្ជាប់​មកជាមួយ​នូវ​មុខងារ​សុវត្ថិភាព​ជា​ច្រើន ដែល​នឹងធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​លោកអ្នក​មាន​សុវត្ថិភាព​ខ្ពស់​មេរោគ និងការវាយប្រហារផ្សេងៗ​ពី hacker ។
តើ​លោកអ្នក​ដឹងអ្វី​ខ្លះ​ពី CPU Intel ដែល​លោកអ្នក​កំពុង​ប្រើ​? CPU ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​រាល់ការគិត និង គណនាផ្សេងៗ​ដែល​គ្រប់​គ្នា​តែងតែហៅថាជាខួរក្បាលរបស់​កុំព្យូទ័រ នៅពេល​ដែល​ត្រូវ​ដំឡើង Windows ឬ កម្មវិធី​យើងត្រូវដឹងថា​ល្បឿន​របស់ CPU នោះ​ទំហំ​ប៉ុន្មាន? Support អ្វី​ខ្លះ​?
មូលហេតុអ្វីបានជា Copy File ឬ វីឌីអូ​មិនចូល​ក្នុង USB Flash លោកអ្នក​មួយចំនួនពិតជាមានការងឿងឆ្ងល់ខ្លាំងណាស់ នៅពេល​ដែល​ធ្វើការ copy file ឬ​វីឌីអូ​ដាក់​ក្នុង USB Flash មិនចូល ទោះបីជា USB Flash របស់​លោកអ្នក​នៅសល់​ទំហំ (free space) ធំជាងឯកសារ ឬ​វីឌីអូ​ដែល​លោកអ្នក​ចង់ copy នោះ​ក៏​ដោយ ។
​ធ្វើការ​បញ្ចូល File PDF ជា​រូបភាព ឬ​ជា File ច្រើន​ចូល​គ្នា​តែមួយ Kvisoft PDF Merger គឺជា​កម្មវិធី​មួយ​ដែល​អាច​បំប្លែង​រូបភាព​ជា​ច្រើន​ចូល​គ្នា​ទៅជា file PDF និងអាច merge file PDF ​ច្រើន​ចូល​គ្នា​តែមួយ​បាន​យ៉ាង​ឆាប់​រហ័ស​ថែមទាំង​អាច​កំណត់​យកតែទំព័រ​ណាមួយ ដើម្បី​យកមក​បញ្ចូល​គ្នា​និង​អាចដាក់ Password ដើម្បី​ការពារ​កុំ​ឲ្យ​គេ​លួច​បើក file PDF របស់លោក​អ្នក​បាន​ទៀតផង ។
ហេតុអ្វីបានជា​កុំព្យូទ័រ​ដំណើរ​ការ​យឺត មានហេតុផលជា​ច្រើន​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់អ្នក​កាន់តែយឺត វាអាចបណ្តាល​មកពី​បញ្ហា hardware ឬ software ប៉ុន្តែ​សូមកុំ​ព្រួយបារម្មណ៍អំពី​បញ្ហា​នេះ អ្នកនឹងបានដឹងពី​ដំណោះ​ស្រាយជា​ច្រើន ដើម្បី​ឲ្យ​កុំព្យូទ័រ​របស់អ្នក​មាន​ដំណើរ​លឿន​ដូចធម្មតាវិញ តាមរយៈ​ទស្សនាវដ្ដី​អាន លេខ៤១ នេះ ។
ធ្វើ​ឲ្យ​អក្សរងាយមើល​ក្នុង Windows ជា​រៀងរាល់​ថ្ងៃ​លោកអ្នក​តែងតែ​ចំណាយ​ពេល​ក្នុង​មើលនឹងអានអត្ថបទផ្សេងៗ​តាមរយៈ windows ដែល​វាទាមទារ​ឲ្យ​លោកអ្នក​ធ្វើការ​សំលឹងមើលយូរវាជា​បញ្ហា​មួយ​ដែល​អាច​ឲ្យ​ភ្នែករបស់​លោកអ្នក​មានការស្រវំាងពិបាក​ក្នុង​ការមើល ។
Base Score ពីការ Rating ក្នុង Windows 7 ក៏​អាចកែបានដែរ! ជាធម្មតាយើងមើល​ទៅលើ​កុំព្យូទ័រ​ដឹងថាវាមាន​ល្បឿន​លឿន ឬ យឺតគឺតែងតែមើល​ទៅលើ Base Score ដោយដឹងថា បើវាមាន​ទំហំ​ធំវា​ដំណើរ​ការ​បាន​លឿន ហើយបើ​កុំព្យូទ័រ​យើងមាន​ទំហំ Base Score តូចនោះវា​ក៏​មាន​ល្បឿន​យឺតដែរ (Base Score តូច ឬ​ធំវា​អាស្រ័យ​លើ​ទំហំ Hardware របស់​កុំព្យូទ័រ) ។
​ប្រើ​សំឡេង​របស់អ្នក ដើម្បី​បញ្ជា Windows 7 អ្នកប្រហែលជា​ធ្លាប់​បានលឺ​រួចមកហើយ​ពីការ​ប្រើ​ប្រាស់​សំឡេង​សម្រាប់​ការបញ្ជាជំនួស​ឲ្យ​ការវាយអក្សរ​ក៏​ដូចជា​អត្តបទផ្សេងៗ តែតាមពិតការ​ប្រើ​ប្រាស់​សំឡេង​គឺមិន​សម្រាប់​តែបញ្ជាការវាយអក្សរនោះទេគឺវាអាច​ប្រើ​ប្រាស់​សម្រាប់​ការបញ្ជាជា​ច្រើន​ទៅតាម​ពាក្យបញ្ជាផ្សេងៗ​តាម​តម្រូវ​ការផ្សេងៗ​របស់អ្នក​ដូចជា​បិទ​កម្មវិធី​បើក​កម្មវិធី​ចូល​ទៅកាន់​ទៅកាន់​ទីតាំង​ណាមួយ​ជាដើម ។
ការផ្លាស់ប្តូរ Touch Keyboard នៅ​ក្នុង Windows 8 លក្ខណៈ​ពិសេស​របស់ Windows 8 ថ្មីមួយទៀតនោះគឺ វាបាន​ធ្វើការ​ផ្លាស់ប្តូរ​ទម្រង់ និង រូបរាងរបស់ Touch Keyboard ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​លោកអ្នក ដែល​ប្រើ​ប្រាស់​ប្រភេទ​អេក្រង់ Touch Screen អាច​ធ្វើការ​ចុច​ទៅលើ​អេក្រង់​នោះហាក់​ដូចជា Tablets ដែរ ។