For Android device For iOS device
២៤
ឧសភា

តើអ្នកមានបទពិសោធន៍ដោយវិធីណា ?

អត្ថាធិប្បាយ៖  ដោយអតីតនាយក​ទស្សនាវដ្ដី និង​ថ្នាក់​បណ្តុះបណ្តាលអាន-ANT  សំ.កក្កដា 

​នៅពេល​គ្រប់​គ្នា​និយាយពីបទពិសោធន៍ គេ​ច្រើន​សំដៅ​ទៅលើ​ការងារ​ដែល​គេ​ធ្លាប់​ធ្វើនៅតាម​ក្រុមហ៊ុន អង្គកា  ឬ​ស្ថាប័នផ្សេងៗ ។ ហើយ​ក៏​មាន​និស្សិត​ ឬ​មនុស្សជា​ច្រើន​ខ្លាចរអាមិនហ៊ានដាក់ពាក្យសុំ​បម្រើ​ការងារ​សម្រាប់ ក្រុមហ៊ុន អង្គការ ឬ​ស្ថាប័ន​ដែល​បាន​កំណត់​យក​នូវ​បទពិសោធន៍ ច្រើន​អំពីជំនាញ​ដែល​គេត្រូវការរើស វាជាការពិត ដែល​បណ្ដា​ក្រុមហ៊ុន គេចង់បាន​នូវ​អ្នក​ដែល​មានបទពិសោធន៍​ក្នុង​ការងារ ក៏​ប៉ុន្ដែវាជារឿងពិបាក និងធ្វើ​ឲ្យ​ខ្លាច​សម្រាប់ អ្នក​ដែល ទើប​បញ្ចប់​ការ​សិក្សា ។  ​សម្រាប់​ទស្សនៈរបស់​ខ្ញុំ ជា​ពិសេស​សម្រាប់​ប្អូនៗ​និស្សិត​ៗ​ដែល​រៀន ផ្នែក​ព័ត៌មាន​វិទ្យា បទពិសោធន៍ វាពុំមែនកើតមានតែ​នៅពេល ដែល​ប្អូនបាន​បម្រើ​ការងារ​នោះទេ ប៉ុន្ដែវាកើតមាន​យ៉ាង​ពិសេស​នូវ​បទពិសោធន៍ ចាប់តាំងពី​លោកអ្នក​កំពុង​បាន​សិក្សា​ជំនាញនេះ ការ​សិក្សា​ផ្នែក​ព័ត៌មាន​វិទ្យាវា​តម្រូវ​​ឲ្យ​​លោកអ្នក​ព្យាយាម និងអនុវត្តន៍ ហើយចេះរក និងសាកល្បងដោះស្រាយ​បញ្ហា​តាម​ប្រព័ន្ធ​កុំព្យូទ័រ ចាប់តាំងពី​លោកអ្នក​បាន​សិក្សា ពីភាសារបស់វានេះ ខ្ញុំ​មានន័យថា​លោកអ្នក​ត្រូវឧស្សាហ៍​បង្កើត Software ដោយខ្លួនឯង​ទៅតាម​គំរូ និងការ​គ្រប់គ្រង​ជាក់ស្ដែង ដែល​លោកអ្នក បានដឹងនិងឃើញ ព្រោះ​នៅពេល​ដែល​លោកអ្នក​បង្កើត​កម្មវិធី​លោកអ្នក​នឹង​ខិតខំ​ស្រាវជ្រាវ​ទាំងបច្ចេកទេសកូដ ទាំងរបៀបនៃ​ការងារ​ដែល​លោកអ្នក​កំពុង​ដោះស្រាយហើយពេលណា​ដែល​លោកអ្នក​បាន​សម្រេច​ទោះបីជា​កម្មវិធី​នោះតូច​ក៏​ដោយ ប៉ុន្ដែ​វានឹង​ជាការសប្បាយ​នូវ​ភាពជោគជ័យរបស់​លោកអ្នក​ជាលើកដំបូង ហើយនេះជាកត្តាជំរុញ​ឲ្យ​លោកអ្នក​ចង់​សិក្សា ពីភាសា​កម្មវិធី​ (Programming Language) វា​ក៏​ប្រហែលជានឹង​បង្កើត​នូវ​មហិច្ឆិតា សម្រាប់​លោកអ្នក​ក្នុង​ការ បង្កើត​កម្មវិធី​ផងដែរ ក្នុង​អនាគតនេះហើយជា​ចម្លើយ​មួយ​ដែល​លោកអ្នក​បានចោទសួរថា តើបទពិសោធន៍បានដោយ វិធីណា​ខ្លះ សម្រាប់​អ្នករៀន​ផ្នែក​ព័ត៌មាន​វិទ្យា ។

(♦ សកម្មភាពអតីតសិស្ស Yut Sophanet ​ការពារ Assignment បញ្ចប់​វគ្ក​សិក្សា C# នៅ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT កំឡុង​ឆ្នាំ ២០១៥ គិតត្រឹមដើម​ឆ្នាំ ២០២៤ ប្អូនជាមន្រ្តីវិភាគ​តម្រូវ​ការ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យាជាន់​ខ្ពស់ (Senior business analytic)  នៅ SBI Ly Hour bank_) ​ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍លើ​ប្រវត្តិ​នៃការ​សិក្សា​របស់គាត់សូមចូល​ទៅកាន់​ http://antkh.com/tech/2676

 ស្នាដៃសិស្ស​បញ្ចប់​វគ្គ​សិក្សា​នៅ​ថ្នាក់​បណ្តុះបណ្តាលអាន-  ANគេហទំព័រ http://training.antkh.com/achievements/

→ ​អតីតសិស្ស ឡី កំថូង ​គិតត្រឹម​ឆ្នាំ ២០២៤ ជាស្ថាបនិក CheckinMe ​ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍​ប្រវត្តិ​នៃការ​សិក្សា​របស់គាត់សូមចូល​ទៅកាន់​ http://antkh.com/tech/2720

♦ ទន្ទឹមនឹងនេះ​ក៏​មាន​និស្សិត​ព័ត៌មាន​វិទ្យាមួយចំនួនបានចោទសួរថា តើរៀន​បង្កើត​កម្មវិធី​កុំព្យូទ័រ ដើម្បី​អ្វី?

វាជាគ្រោះ​ថ្នាក់​មួយ​ដែល​យើងគ្រប់​គ្នា ជាអ្នកបើកបរពុំបានដឹងពីគោលដៅ ឬ​ទីកន្លែងជាក់លាក់​ដែល​ខ្លួនយើងនឹងទៅ ។ សម្រាប់​អ្នក​សិក្សា​ក៏​ដូច​គ្នា វានឹង​បាត់បង់​នូវ​ការ​ខិតខំ​និងទឹកចិត្ត ហើយទី​បំផុត​លោកអ្នក​នឹងបោះបង់ការ​សិក្សា បើសិនជាពុំបានដឹងពីសារប្រយោជន៍នៃការ​សិក្សា​នោះ ។

 ​ព័ត៌មាន សេង ធារ៉ា ​សិក្សា​ជំនាញ​បន្ថែម​នៅ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT http://training.antkh.com/students/?s=3568

​គ្មាន​អ្វីចំឡែកទេ​ដែល​ស្ទើរគ្រប់​ជំនាន់ នៃសិស្សឆ្នើម​មកពី​សាកលវិទ្យាល័យ ន័រតុនសុទ្ឋសឹងតែ​ឆ្លងកាត់​ការបណ្តុះបណ្តាលជំនាញ​បន្ថែម​នៅ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT 

តើភាពស្រពិចស្រពិលទាំងនេះវាជាកំហុស​របស់អ្នក​សិក្សា ឬ​ជាកំហុសរបស់គ្រូ? សម្រាប់​ខ្ញុំ​ចាត់ទុកថាវាជាកំហុសរបស់គ្រូ ដែល​ពុំបានពន្យល់​ឲ្យ​សិស្សដឹងថា​ពួកគេ​កំពុង​ស្ថិតនៅទីណា ហើយនឹង​ទៅកាន់​ទីណា? ក្រៅពីនេះពុំបាន​ប្រើ​វិធីសាស្រ្ដបង្រៀន​ឲ្យ​សិស្សចេះ​ស្រាវជ្រាវ និងដោះស្រាយ​បញ្ហា​ដូចអ្វី​ដែល​ខ្ញុំ​បានបកស្រាយ​ខាងលើ ។

♦ អ្នក​ជំនាន់​មុនខ្លាំងសិន ទើបអាចបណ្តុះបណ្តាលអ្នក​ជំនាន់​ក្រោយ​ឲ្យ​ពូកែ

សំ វឌ្ឍនៈ ចាប់ផ្តើមចាប់អារម្មណ៍លើការ​បង្កើត​សម្ភារ​ទាក់ទងនឹង​បច្ចេកវិទ្យា​ដោយផ្សាភ្ផាប់ជាមួយការ​សរសេរ​កូដ តាំងពីអាយុ ១៥​ឆ្នាំ ហើយវឌ្ឍនៈ​ត្រូវបាន​បង្ហាត់បង្រៀន​បន្ថែម​កូដ Python និង​បច្ចេកវិទ្យា AI - Artificial Intelligence ដោយអតីតនាយក​ថ្នាក់​បណ្តុះបណ្តាល បច្ចេកវិទ្យា​អាន-ANT សំ កក្កដា ផ្ទាល់​

វឌ្ឍនៈផ្លាស់ប្តូមករៀនៅវិទ្យាល័យ AUPP-AUPP High School - Foxcroft Academy នៅ​ថ្នាក់​ទី ១១ គួបផ្សំ​កម្មវិធី​សិក្សា​ល្អៗ និងការយកចិត្តទុកដាក់ពីគ្រូនៅទីនោះ នៅ​ថ្នាក់​ទី ១១ វឌ្ឍនៈប៊ុនថុងនិងមិត្តភក្តិម្នាក់ទៀតមាន​បំណង​ចង់​បង្កើត Robot ដើម្បី​ប្រកួតប្រជែងនៅ​ក្នុង​សាលានិង​ថ្នាក់​ជាតិតាមលំដាប់លំដោយ ។

📆 ថ្ងៃ​ទី ១៧ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុម សំ វឌ្ឍនៈ ស្រេង ឆាយលី និង គង់ ប៊ុនថុង បានតំណាង​ឲ្យ​ប្រទេស​កម្ពុជា បានទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​អន្តរជាតិ ដែល​មាន 365 ក្រុម (កម្ពុជា​មានតែ 1 ក្រុម)  ​មកពី​ 73 ប្រទេស​  នៃ​កម្មវិធី​ប្រកួតរ៉ូបូតអូឡាំព្យាដ​ឆ្នាំ ២០២២ (World Robot Olympiad 2022) ដែល​ប្រព្រឹត្តទៅនៅទីក្រុង Dortmund ប្រទេស​អាឡឺម៉ង់ ន្ទាប់ពីទទួលបានជោគជ័យ​ក្នុង​ការប្រកួត​ថ្នាក់​ជាតិនៅ​កម្ពុជា ដែល​បាន​បញ្ចប់​កាលពីខែតុលា ឆ្នាំ​២០២២ កន្លងមក ។  

→ ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍លើក្រុម Roboat កម្ពុជា​សូមអានអត្ថបទ​បន្ថែម​ http://antkh.com/tech/2767 

📅 កាលពីខែតុលា ឆ្នាំ​២០២៣ ក្រុម Roboat ទទួលបានចំណាត់​ថ្នាក់​លេខ១ ​ក្នុង​ការប្រកួត​ថ្នាក់​ជាតិ កម្មវិធី​ប្រកួតរ៉ូបូតអូឡាំព្យាដ​កម្ពុជា ២០២៣ ហើយ​ថ្ងៃ​ទី ០៧ ដល់​ថ្ងៃ​ទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ​ក៏​បានបន្តការប្រកួត ប្រកួតរ៉ូបូតអូឡាំព្យាដ​ឆ្នាំ ២០២៣ (World Robot Olympiad 2023) ដែល​មាន 451 ក្រុម (🇰🇭 កម្ពុជា​មានតែ១ក្រុម) មកពី​ 77 ប្រទេស​ នៅទីក្រុង Panama នៃ​ប្រទេស​ប៉ាណាម៉ា  ។ ពិតជាមោទកភាព​ដែល​ក្រុម​កម្ពុជា​មានតែមួយក្រុម តែទទួលបានពាន "Best Start-Up idea AWard " ក្នុង​ការប្រកួត WRO កាលពីខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ប្រទេស​ប៉ាណាម៉ា ។  → ​ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍លើក្រុម Roboat កម្ពុជា​សូមអានអត្ថបទ​បន្ថែម​ http://antkh.com/tech/2767

♦ តើការ​ស្រាវជ្រាវ​ដោយវិធីណា ?

​លោកអ្នក​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​តាមរយៈ​ការអាន និងអនុវត្តន៍​ឲ្យ​បាន​ច្រើន​តាមរយៈ​សៀវភៅ, E-Books,  ឬ​ពី Internet ​ព្រោះ​ថាកាលបើមាន​និស្សិត និងសាស្រ្ដាចារ្យ​និយម​អានសៀវភៅ វាជាវប្បធម៌​បង្ហាញ​យ៉ាង​ច្បាស់ពី​ប្រទេស ឬ​សង្គមនោះ មានការរីក​ចម្រើន និង​សម្បូរ​ធនធានមនុស្សផ្ទុយទៅវិញ វានឹង​មានតែបរិមាណអ្នកបាន​បញ្ចប់​បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត ប៉ុន្ដែពុំមាន​សមត្ថភាព ឬ​បទពិសោធន៍ហើយទី​បំផុត​នឹងកើតមានគំនិតនិន្ទាជនបរទេស ឬ​ខ្លាចរអាមិនហ៊ានដាក់ពាក្យ បម្រើ​ការងារ​ទៅកាន់​ក្រុមហ៊ុន​ណា​ដែល​តម្រូវ​មានបទពិសោធន៍​ច្រើន​នោះ ។  សៀវភៅ ឬ​ពី Internet ប៉ុន្ដែនឹងអាចចេះបាន​តាមរយៈ​គ្រូ​យ៉ាង​ច្រើន​ត្រឹម 30% តែប៉ុណ្ណោះ ។ ហើយយើង​ក៏​មិនគួរចាត់ទុកគ្រូ ដែល​បង្រៀនយូរពីមុខជំនាញនោះ ដែល​មិនបាន​ស្រាវជ្រាវ​អ្វី​ដែល​ថ្មី ទៅនឹងជំនាញ​ដែល​ពាក់ព័ន្ធការបង្រៀនថា ជាអ្នកចេះនោះទេ ប៉ុន្ដែវាជាសញ្ញាណ​បញ្ជាក់​ថា និស្សិត​និងចុះថយពីគុណភាព និងទទួលបានបរាជ័យ​នូវ​ជំនាញ នោះពីការបង្រៀនរបស់គាត់ ក្នុង​ពេលណា​ដែល​ពួកគេ​បាន ដាក់ពាក្យ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន ។

ជាការសន្និដ្ឋាន​ចុងក្រោយ​បទពិសោធន៍​ដែល​លោកអ្នក​ទទួលបានគឺ ការ​ស្រាវជ្រាវ ការអានសៀវភៅ ការអនុវត្ត​ទៅតាម​ឯកសារផ្សេងៗ ការ​បង្កើត​បញ្ហា និង រៀនដោះស្រាយ​បញ្ហា​ដោយខ្លួនឯង​ដែល​ទាំងអស់​នេះ ត្រូវ​ធ្វើជា​ប្រចាំទោះបីជា​លោកអ្នក​បានទទួល​ការងារ​សមតាម​បំណង​ក៏​ដោយ​ព្រោះ​ជំនាញវិទ្យាសាស្រ្ដវាពុំបានស្ថិតនៅទ្រឹង​សម្រាប់​លោកអ្នក​នោះឡើយ ។

♦ រយៈពេល ១៤​ឆ្នាំ​មកនេះ (គិតត្រឹម​ខែ មីនា ២០២៤)  យើងបាន​ចូលរួម​បណ្តុះបណ្តាលសិស្ស​និស្សិត​លើជំនាញ​បច្ចេកវិទ្យា​បានចំនួនជាង 5200 នាក់  http://training.antkh.com/students/photo_board.aspx)

♦ ប្រសិនបើ​លោកអ្នក​មានចង្ងល់ ឬ​មាន​បញ្ហា​ផ្សេងៗ សូម​ផ្ញើ​សារចូល https://web.facebook.com/anttrainning ឬ​ https://t.me/anttechnology

​♦ ​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

💒ទីតាំង​ #42 ​ផ្លូវ​ 606 សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ​ចម្ងាយ​ពីសាខាចាស់🚲🛴 ៣៥០ម៉េត្រ

📍 https://maps.app.goo.gl/YmE28xCQAg6DLy4V7?g_st=itរ

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា