មីនា
ក្រុម Roboat កម្ពុជាទទួលបានពាន "Best Start-Up idea AWard " ក្នុងការប្រកួត WRO កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នៅប្រទេសប៉ាណាម៉ា
♥ រាល់ Robots ដែលក្រុម RoBoat កម្ពុជាយើងបានចូលរួមគឺសុទ្ទតែបាន បំពាក់នូវបច្ចេកវិទ្យា AI ផងដែរ ។ សូមសំណាងល្អកើតមានដល់ក្រុមកម្ពុជាយើង គឺក្រុម RoBoat 🇰🇭 ♥
♥ កម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដ WRO 2023 ប្រព្រឹត្តទៅពីថ្ងៃទី ០7 ដល់ ០9 ខែវិច្ឆិកា ឆ្នាំ 2023 ដែលមាន 451 ក្រុម (កម្ពុជាមានតែ១ក្រុម) មកពី 77 ប្រទេសនៅទីក្រុង Panama នៃប្រទេសប៉ាណាម៉ា ពិតជាមានមោទកភាពដែលក្រុម Roboat កម្ពុជាទទួលបានពាន "Best Start-Up Idea Award "
→ សកម្មភាពខ្លះៗនៃការដំឡើងនិងរៀបចំ Roboat មុនការប្រកួតថ្នាក់ជាតិ កាលពីខែតុលា ឆ្នាំ 2023 ក្រុម Roboat ទទួលបានចំណាត់ថ្នាក់លេខ១ https://www.facebook.com/sam.kakada
→ សកម្មភាពកំឡុងពេលប្រកាសលទ្ធផលថ្នាក់ជាតិ កាលពីខែតុលា ឆ្នាំ2023 https://www.facebook.com/sam.kakada/vdo
→ រូបភាពខ្លះៗក្រោយពេលប្រកាសលទ្ធផលថ្នាក់ជាតិ កាលពីខែតុលា ឆ្នាំ 2023 https://www.facebook.com/sam.kakada/pic
Ro-Boat មានសមត្ថភាពបញ្ញាសិប្បនិម្មិត (AI)
→ វីឌីអូពីការឡើងទទួលពាន "Best Start-Up idea AWard " https://www.facebook.com/sam.kakada/videos/843368700766039
→ វីឌីអូពីកម្មវិធីប្រកួតនៅប្រទេសប៉ាណាម៉ា (ក្រុម Roboat កម្ពុជានៅនាទី 1:56/3.29) This was WRO 2023 Panama (youtube.com)
→ សកម្មភាពទូទៅមុនការប្រកាសលទ្ធផល https://www.facebook.com/sam.kakada/ WRO 2023 Panama
📅 កាលពីខែតុលា ឆ្នាំ 2023 ក្រុម Roboat ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតថ្នាក់ជាតិ កម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដកម្ពុជា ២០២៣ ហើយថ្ងៃទី ០7 ដល់ថ្ងៃទី ០9 ខែវិច្ឆិកា ឆ្នាំ 2023 ក៏បានបន្តការប្រកួត ប្រកួតរ៉ូបូតអូឡាំព្យាដឆ្នាំ 2023 (World Robot Olympiad 2023) ដែលមាន 451 ក្រុម (🇰🇭 កម្ពុជាមានតែ១ក្រុម) មកពី 77 ប្រទេស នៅទីក្រុង Panama នៃប្រទេសប៉ាណាម៉ា ។ ពិតជាមោទកភាពដែលក្រុមកម្ពុជាមានតែមួយក្រុម តែទទួលបានពាន "Best Start-Up idea AWard " ក្នុងការប្រកួត WRO កាលពីខែវិច្ឆិកា ឆ្នាំ 2023 នៅប្រទេសប៉ាណាម៉ា
គួររម្លឹកផងដែរថាកាលពី 📆 ថ្ងៃទី 17 ដល់ 19 ខែវិច្ឆិកា ឆ្នាំ 2022 ក្រុមប្អូនៗ សំ វឌ្ឍនៈ ស្រេង ឆាយលី និង គង់ ប៊ុនថុង តំណាងឲ្យប្រទេសកម្ពុជា បានទៅចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រអន្តរជាតិ ដែលមាន 365 ក្រុម (កម្ពុជាមានតែ 1 ក្រុម) មកពី 73 ប្រទេស នៃកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដឆ្នាំ 2022 (World Robot Olympiad 2022) ដែលប្រព្រឹត្តទៅនៅទីក្រុង Dortmund ប្រទេសអាឡឺម៉ង់ បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតថ្នាក់ជាតិនៅកម្ពុជា ដែលបានបញ្ចប់កាលពីខែតុលា ឆ្នាំ 2022 កន្លងមក ។ មនុស្សយន្តដែលក្រុមកម្ពុជាយកទៅចូលរួមប្រកួតនៅប្រទេសអាឡឺម៉ង់ បានប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់បញ្ជាតាមរយៈសំឡេង ឬកាយវិការ ហើយមានមុខងារអាចបញ្ចូនដំណឹងពីសុវត្ថិភាព សម្អាតផ្ទះ បញ្ជានិងគ្រប់គ្រងបរិក្ខារអគ្គិសនីក្នុងផ្ទះ ធ្វើបដិសណ្ឋារកិច្ច និងអាចសន្ទនាជាមនុស្សបាន ។
→ សកម្មភាពឡើងទទួលវិញ្ញាបនបត្រប្រកួតថ្នាក់ជាតិ និង តំណាងប្រទេសកម្ពុជាចេញទៅប្រកួតនៅប្រទេសអាឡឺម៉ង់ កាលពីឆ្នាំ ២០២២ ដែលរៀបចំដោយ STEM CAMBODIA https://www.facebook.com/stemcambodia/vdo & https://www.facebook.com/germany/vdo
សំ វឌ្ឍនៈ បានកាន់ទង់ជ័យតំណាងប្រទេសកម្ពុជានៅថ្ងៃទី ១ មុនការប្រកួត នៅនាទី (47:18 / 1:18:05) WRO International Final 2022 | Day 1
♦ គ្រប់យ៉ាងមិនមែនកើតឡើងដោយចៃដន្យ ឬសំណាងនោះទេ
→ សំ វឌ្ឍនៈ និង គង់ ប៊ុនថុង ធ្លាប់ជាអតីតសិស្សសិក្សានៅ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT តាំងពីឆ្នាំ 2018 ដូចគ្នា (កាលនោះពួកគេអាយុប្រហែល 13 ឆ្នាំ)
→ សំ វឌ្ឍនៈ ធ្លាប់សិក្សាមុខវិជ្ផា C/C++, C# & HTML+HTML5&CSS http://training.antkh.com/students/?s=3666
→ គង់ ប៊ុនថុង ធ្លាប់សិក្សាមុខវិជ្ផា C/C++ & HTML+HTML5&CSS http://training.antkh.com/students/?s=3478
ដោយចៃដន្យអ្នកទាំង២បានចូលរៀននៅ AUPP High School Foxcroft Academy ជាមួយគ្នាគួបផ្សំ AUPP មានកម្មវិធីសិក្សាល្អៗ និងការយកចិត្តទុកដាក់ពីគ្រូនៅទីនោះ នៅថ្នាក់ទី 11 វឌ្ឍនៈប៊ុនថុងនិងមិត្តភក្តិម្នាក់ទៀតមានបំណងចង់បង្កើត Robot ដើម្បីប្រកួតប្រជែងនៅក្នុងសាលានិងថ្នាក់ជាតិតាមលំដាប់លំដោយ ។
→ ទទួលសញ្ញាបត្រ័បញ្ចប់ថ្នាក់ទី 12 កាលពីខែកក្កដា ឆ្នាំ 2023 https://www.facebook.com/chhaychenda
ការចាប់អារម្មណ៍រៀនសរសេរកូដតាំងពីនៅក្មេង គួបផ្សំនិងការជ្រើសរើសសិក្សានៅ AUPP High School - Foxcroft Academy ដែលបានបញ្ចូលកម្មវិធី STEM ធ្វើឲ្យសិស្សបានស្វែងយល់និងមានឱកាសបង្ហាញពីទេពកោសល្យរបស់ខ្លួន លើការប្រកួតប្រជែងក្នុងសាលារហូតដល់ឆាកអន្តរជាតិ ។
♦ អ្នកជំនាន់មុនខ្លាំងសិនទើបអាចបណ្តុះបណ្តាលអ្នកជំនាន់ក្រោយឲ្យពូកែ
សំ វឌ្ឍនៈចាប់ផ្តើមចាប់អារម្មណ៍លើការបង្កើតសម្ភារទាក់ទងនឹងបច្ចេកវិទ្យាដោយផ្សាភ្ផាប់ជាមួយការសរសេរកូដ តាំងពីអាយុ 15 ឆ្នាំ ហើយវឌ្ឍនៈត្រូវបានបង្ហាត់បង្រៀនបន្ថែមកូដ Python និងបច្ចេកវិទ្យា AI - Artificial Intelligence ដោយអតីតនាយកថ្នាក់បណ្តុះបណ្តាល បច្ចេកវិទ្យាអាន-ANT សំ កក្កដា ផ្ទាល់ ។
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា