កុម្ភៈ
បោះបង់ប្រាក់ខែជិត២ពាន់ដុល្លារ មកចាប់ផ្តើមអាជីវកម្ម…
គិតត្រឹមខែតុលា ឆ្នាំ ២០២៤ ឡី កំថូងជាស្ថាបនិកក្រុមហ៊ុន PAPA Deliver & CheckinMe
Congratulations! 1st Runner Up: CheckinMe (Cambodia) https://www.facebook.com/AlibabaCloudInnovationCentre
យុវជនខេត្តបន្ទាយមានជ័យរូបនេះ បានសម្រេចចិត្តបោះបង់ប្រាក់ខែដែលទទួលបានជិត២ពាន់ដុល្លារ ដើម្បីមកសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងការចាប់ផ្តើមអាជីវកម្មមួយនៅលើវិស័យបច្ចេកវិទ្យា ។
♦ ការសិក្សាលើជំនាញបច្ចេកវិទ្យា
ឡី កំថូង គឺជាអតីតសិស្សរបស់ ថ្នាក់បណ្តុះបណ្តាល បច្ចេកវិទ្យា អាន - ANT (ANT Technology Training Center) តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ។
ក្នុងពេលសិក្សា កំថូង ធ្លាប់ទទួលបានពានរង្វាន់លេខ ៣ ក្នុងការប្រកួតប្រជែងផ្នែកព័ត៌មានវិទ្យាលើកទី ១២ នៅសកលវិទ្យាល័យន័រតុន និងមេដាយប្រាក់ ពីប្រទេសម៉ាឡេស៊ីក្នុងការប្រកួតប្រជែងអន្តរជាតិ i-ENVEX 2016 ។ ដោយសារការខិតខំប្រឹងប្រែង ឡី កំថូង ក៏បានជាប់ទៅបន្តការសិក្សាជំនាញអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទដៃ PG Diploma Mobile Computing នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យាជាន់ខ្ពស់ Centre for Development of Advanced Computing (C-DAC) នៅទីក្រុង Pune ប្រទេសឥណ្ឌា ។
រូបភាពនៅថ្ងៃទទួលបានពាន់រង្វាន់ពីកម្មវិធី i2CreaTE នៅប្រទេសម៉ាឡេស៊ី
♦ បទពិសោធន៍ការងារ
កំថូង បានចាប់ផ្តើមអាជីពការងារជាអ្នកអភិវឌ្ឍន៍កម្មវិធី (Software Developer) តាំងពីឆ្នាំ២០១៤ នៅក្នុងប្រទេសកម្ពុជា ។ ឆ្នាំ២០១៧ គាត់បានទៅធ្វើការផ្នែកស្រាវជ្រាវបច្ចេកវិទ្យា ក្នុងវិទ្យាស្ថានជាតិ NICT ប្រទេសជប៉ុន អស់រយៈពេលមួយឆ្នាំ ។ មកដល់ប្រទេសកម្ពុជាវិញមិនយូរប៉ុន្មាន កំថូងបានទទួលមេដាយមាសពីកម្មវិធី i2CreaTE 2019 នៅប្រទេសម៉ាឡេស៊ី និងបន្តទទួលបានពាន់រង្វាន់ពីកម្មវិធី ITE 2019 នៅប្រទេសអង់គ្លេសថែមទៀត ។ ការងារចុងក្រោយរបស់គាត់គឺជាប្រធានគ្រប់គ្រងគម្រោង (Project Manager) នៅក្រុមហ៊ុន Cellcard ។
រូបភាពនៅពេលស្រាវជ្រាវបច្ចេកវិទ្យាក្នុងវិទ្យាស្ថានជាតិ NICT ប្រទេសជប៉ុន
រូបភាពនៅថ្ងៃទទួលបានពាន់រង្វាន់ពីកម្មវិធី ITE នៅប្រទេសអង់គ្លេស
♦ តើអាជីវកម្មរបស់គាត់គឺជាអ្វី?
បច្ចុប្បន្ន យុវជនរូបនេះបានក្លាយខ្លួនទៅជាអគ្គនាយករបស់ក្រុមហ៊ុន អេស៊ា អិល & អ៊ី ឯ.ក (ASIA L & E CO., LTD.) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់នៅលើវិស័យចំនួន២រួមមានវិស័យដឹកជញ្ជូន និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (e-Commerce) ។ កំថូង ក៏ជាស្ថាបនិករបស់ PAPA Deliver ដែលជាបច្ចេកវិទ្យាមួយនៅលើកម្មវិធីទូរស័ព្ទដៃទំនើប សម្រាប់ផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកសេវាកម្មដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា និងជា ស្ថាបនិករបស់ CheckinMe ។
𝐂𝐡𝐞𝐜𝐤𝐢𝐧𝐌𝐞 ត្រូវបានទទួលស្គាល់ និងកំពុងប្រើប្រាស់ដោយក្រុមហ៊ុនជាង 500+ ព្រោះសេវាកម្មមាន៖
📱 ភាពទំនើប៖ បុគ្គលិកស្កែនវត្តមានតាមទូរស័ព្ទដៃភ្លាម មេៗអាចមើលរបាយការណ៍តាមទូរស័ព្ទដៃ
🧾 ងាយស្រួល៖ ទទួលបានរបាយការណ៍វត្តមានប្រចាំថ្ងៃ ប្រចាំខែដោយស្វ័យប្រវត្តិ (អាច Export បានទាំងExcel ក៏បាននិងជា PDFក៏បាន)
💵 សន្សំសំចៃថវិកា៖ មិនប្រើភ្លើង មិនប្រើខ្សែ ទិញម្ដង ប្រើបានពេញមួយឆ្នាំ
🕐 ចំណេញពេលវេលា៖ អាចគ្រប់គ្រងវត្តមាន និងផ្ទុកព័ត៌មានបុគ្គលិកគ្រប់សាខា គ្រប់ផ្នែកទាំងអស់បែបងាយៗ
រូបភាពខួបមួយឆ្នាំរបស់ PAPA Deliver
♦ កត្តានាំមកនូវភាពជោគជ័យ
ខាងក្រោមនេះ គឺជាកត្តាដែលធ្វើឲ្យគាត់មានលទ្ធផលល្អដូចសព្វថ្ងៃនេះ៖
- បោះចោលពាក្យថា “ពិបាក” បើយើងនិយាយពាក្យថាពិបាក នោះវានឹងក្លាយទៅជាការរាំងស្ទះនៅសមត្ថភាពរបស់ពួកយើងភ្លាម
- បោះចោលពាក្យថា “ធ្វើមិនកើត” នៅពេលដែលយើងនិយានពាក្យថាធ្វើមិនកើត វានឹងក្លាយទៅជាការរារាំងនូវការយល់ដឹង ឬក៏ជាការបណ្តេញខ្លួនឯងចេញពីអ្វីដែលខ្លួនឯងកំពុងធ្វើ មិនអាចឲ្យយើងទទួលបានជោគជ័យ
- បោះចោលពាក្យថា “អស់សង្ឃឹម” ពាក្យនេះជាមេរោគមិនអាចឲ្យយើងរីកចម្រើនបានទេ
- បោះចោលពាក្យថា “ខ្ជិល” ឱកាសគឺគ្មានទេសម្រាប់អ្នកដែលខ្ជិល
- បោះចោលពាក្យថា “ហត់នឿយ” នៅពេលដែលអ្នកនិយាយមកកាន់ខ្លួនឯងថា ហត់នឿយ ពេលនោះវាធ្វើឲ្យខ្លួនឯងកាន់តែមានភាពទន់ខ្សោយ និងភាពទន់ជ្រាយបន្ថែមទៀត
♦ គោលដៅនៅថ្ងៃអនាគត
ថ្ងៃអនាគត កំថូងចង់ឃើញប្អូនៗជំនាន់ក្រោយដែលជាអ្នករៀនបច្ចេកវិទ្យា អាចបង្កើតនូវដំណោះស្រាយថ្មីៗជាច្រើន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងប្រទេស និងក្នុងពិភពលោក ។ លើសពីនេះទៀត ចង់ឃើញកូនខ្មែរយើងអាចនាំយកបច្ចេកវិទ្យារបស់ខ្លួន ដាក់ឲ្យដំណើរការតាមបណ្តាប្រទេសផ្សេងទៀតនៅក្នងតំបន់អេស៊ាផងដែរ ៕
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា