តុលា
រៀន IT គឺរៀនអ្វីដែលថ្មី
- ចាប់ពីខែកុម្ភៈ ឆ្នាំ ២០១៨ ប្អូន មានតំណែងជា R&D Team leaderក្រុមហ៊ុន Vconnect Solution
- ចាប់ពីខែធ្នូ ឆ្នាំ ២០១៩ ប្អូនជាមន្រ្តីវិភាគតម្រូវការប្រព័ន្ធព័ត៌មានវិទ្យាជាន់ខ្ពស់ (Senior business analytic) នៅ SBI Ly Hour bank
- គិតត្រឹមខែធ្នូ ឆ្នាំ ២០២២ ប្អូនជាអនុប្រធានការិយាល័យអភិវឌ្ឍន៍កម្មវិធី នៅ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB Bank
♦ ដោយអតីតសិស្ស យុត សុផានិត ធ្លាប់រៀនវគ្គសិក្សា៖ ១. C# Beginning , ២. SQL server (for Developer)
តាមបទពិសោធន៍ផ្ទាល់របស់ខ្ញុំ ដែលបានឆ្លងកាត់កន្លងមក ហាក់បីដូចកំពុងដើរលើ វាលខ្សាច់ដ៏ធំមួយអញ្ចឹង ជួនខ្ពស់ ជួនទាប ជួនក្តៅជួនត្រជាក់ ។ ពេលចូលរៀននៅសាកលវិទ្យាល័យ ន័រតុន ឆ្នាំទី១ ខ្ញុំបានជ្រើសរើសវិធីស្វ័យសិក្សាដោយខ្លួនឯងដោយសុំកាលវិភាគ រយៈពេល៤ឆ្នាំ របស់សាលា និងយកឯកសាជាភាសាខ្មែរមក ដើម្បីសិក្សាដោយចាប់រៀន C បន្ទាប់មក C++ មុនការបង្រៀនតាមកាលវិភាគ ។ ក៏ ប៉ុន្តែការធ្វើបែបនេះត្រូវចំណាយពេលច្រើន ក្នុងការស្វែងយល់ពីដើមហេតុ និងមូលហេតុនីមួយៗទៅតាមមុខងាររបស់ភាសាទាំង២នេះ ។ ក្នុងកំឡុងពេលវ៉ាកងមុនចូលឆ្នាំទី ២ខ្ញុំបានសម្រេចចូលរៀន ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT ដើម្បីទទួលយកការហ្វឹកហាត់ជំនាញ C# ដែលពេលនោះវាហាក់បីដូចជា ថ្មីប្លែកសម្រាប់ខ្លួនខ្ញុំផ្ទាល់ព្រោះពេលរៀន C & C++ ប្រើតែលើផ្ទាំងខ្មៅ (Console) តែពេលនេះមាន UI (User Interface) ដែលអាចឲ្យយើងធ្វើការបង្កើត form និងការគ្រប់គ្រងទិន្នន័យ បណ្តោះអាសន្នបានហេតុដូចនេះហើយទើបពេលដែល កាលវិភាគនៅសាកលវិទ្យាល័យន័រតុន ចាប់ផ្តើមចូលមកដល់ខ្ញុំមាន បទពិសោធន៍ស្រាប់លើវាមួយចំនួនធំដែលធ្វើឲ្យខ្ញុំងាយយល់ នឹងឆាប់ចាប់បានស្ទើរតែទាំងស្រុង ប៉ុន្តែខ្ញុំក៏មិនភ្លេចចែករំលែក ចំណេះដឹងដែលខ្លួនចេះ ទៅមិត្តរួមថ្នាក់ផងដែរកត្តានេះវាធ្វើឲ្យ បញ្ហាដែលយើងជួបកាន់តែច្រើន នឹងមានបទពិសោធន៍ក្នុងការ ដោះស្រាយច្រើន ។ បន្ទាប់មកខ្ញុំសម្រេចចិត្ត ចុះឈ្មោះចូលរៀន បន្ថែម មុខវិជ្ផា SQL Server បន្តទៀតនៅសាលាអាន-ANT
ស្នាដៃបញ្ចប់វគ្គសិក្សា C# Beginning របស់គាត់នៅអាន-ANTសូមចូលទៅកាន់ http://training.antkh.com/achievements/534.aspx
បន្ទាប់ពីបានទទួលចំនេះដឹងច្រើនលើភាសាកូដ និងការគ្រប់គ្រងទិន្នន័យ ។ នៅឆ្នាំទី ៣ ខ្ញុំបានស្វ័យសិក្សាដោយស្វែងយល់ពីបច្ចេកវិទ្យានៃការបំប្លែងសំឡេង ទៅជាអក្សរនិងពីអក្សរទៅជា សំឡេងវិញ បន្ទាប់មកខ្ញុំបានបង្កើតកម្មវិធីមួយដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ អាចនិយាយទៅកាន់វាបាន ហើយវានឹងធ្វើការឆ្លើយតបទៅអ្នកប្រើប្រាស់វិញតាមសំណួរដែលបានសួរ ។ កម្មវិធីនេះផងដែរ សកលវិទ្យាល័យ ន័រតុន បានអនុញ្ញាតិឲ្យខ្ញុំយកទៅប្រកួតនៅ ប្រទេស ម៉ាឡេស៊ី ដែលមានឈ្មោះថា IDRIS (Innova tion Design Research International Symposium) មាន២២ ប្រទេសចូលរួម ហើយយើងទទួលបាន Double gold medal, young inventer award ។
បន្ទាប់មកក្នុង ឆមាសទី ២ ឆ្នាំទី ៣ ដដែលខ្ញុំសម្រេចចិត្តចេញ ធ្វើការស្ម័គ្រចិត្ត នៅក្នុង X-ware Solution ហើយទទួលបាន បទពិសោធន៍ ជាមួយការប្រើ Asp.net MVC, HTML, CSS, JavaScript និង Sql Server performance optimization ផងដែរ ។ ក្រោយមកក្នុង ឆ្នាំទី៤ ខ្ញុំបានផ្លាស់ប្តូស្ថាប័នការងារមកធ្វើការនៅ ក្រុមហ៊ុន Vconnect Solution មានតំណែងជា R&D Team leader
សរុបសេចក្តីមក ដើម្បីឆ្លងកាត់៤ឆ្នាំនៅសកលវិទ្យាល័យរហូត ដល់ទទួលបានជោគជ័យ មកដល់បច្ចុប្បន្នខ្ញុំបាទ ប្រកាន់ភ្ផាប់ នូវវិធីសាស្រ្តដូចខាងក្រោម៖
១. ធ្វើការតាំងចិត្តជំនះ ដើម្បីគោលដៅដែលខ្លួនចង់បាន
២. កំណត់គោលដៅ ត្រូវសម្រេចក្នុងឆមាសនីមួយៗ
៣. រកជំនួយ និងប្រឹក្សាពីអ្នកដែលមានបទពិសោធន៍ ដូចជាសាលា អាន-ANT ជាដើម
៤. ស្វ័យសិក្សាបន្ថែមដោយខ្លួនឯង
៥. ចែករំលែកចំនេះដឹងទៅអ្នកដទៃ
៦. បង្កើតអ្វីថ្មីៗតាមសមត្ថភាពច្នៃប្រឌិតរបស់ខ្លួន
៧. សេពគប់មិត្តដែលស្រេកឃ្លានចំនេះដឹង ៕
→ ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning ឬ https://t.me/anttechnology
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា