For Android device For iOS device

ឧសភា

តើហេតុអ្វីមហាវិទ្យាល័យ​ផ្នែក IT បង្រៀនភាសា C និង C++ ជាដំបូង​គេ?

អធិប្បាយដោយលោក សំ កក្កដា នាយក​ទស្សនាវដ្ដី និង​ថ្នាក់​បណ្តុះបណ្តាល​កុំព្យូទ័រ​អាន-ANT

ប្អូនៗ​ត្រូវដឹងថាការ​សិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា វាចាំបាច់ណាស់ ត្រូវមានការស្វែងយល់​ឲ្យ​បាន​ច្រើន​អំពីភាសា Programming (Computer Programming Language) បើពុំនោះសោទ​វានឹង​នាំ​ឲ្យ​អ្នក ក្លាយជាអ្នកបរាជ័យ​ក្នុង​ឱកាស​ការងារ​សម្រាប់​ផ្នែក​ព័ត៌មាន​វិទ្យានេះ ហើយ​លោកអ្នក​ក៏​ត្រូវដឹងថាការ​សិក្សា សម្រាប់​រយៈពេល​៤​ឆ្នាំ មិនមែនចេះត្រឹមតែ​ដំឡើង Software (setup) Windows, Microsoft Offices, Games, ឬ Antivirus នោះទេ...

​សម្រាប់​ប្អូនៗ​ដែល​កំពុង​រៀននៅតាមមហាវិទ្យាល័យនានា​ផ្នែក IT (Computer Science) ប្អូនៗ​ត្រូវដឹងថាភាសា​កម្មវិធី (Programming Language) ដែល​ប្អូនត្រូវយកចិត្តទុកដាក់​បំផុត​ជាដំបូង​នោះគឺភាសា  C++ ដែល​ប្អូនរៀន​ក្នុង​ឆ្នាំ​ដំបូងនៃ​ផ្នែក IT ហេតុអ្វី ?

 ភាសា C++ ជាភាសាដំបូង​ដែល​នាំ​ឲ្យ​ប្អូនបានចាប់ផ្ដើម​ស្គាល់​ពីអ្វី​ដែល​ហៅថា Classes, Collections, generics ដែល​ជាប្រភពនៃការ​បង្កើត Objects ហើយវា​ត្រូវបាន​អនុវត្តន៍​យ៉ាង​ពេញលេញ​ជាមួយនឹង​ភាសា​កម្រិត​ខ្ពស់​ដូចជា C#, Java,  F#, Objective-C, PHP, Swift, Kotlin... ។ កាលណាប្អូនមាន​មូលដ្ឋាន Classes នេះរឹងមាំប្អូនអាចរៀនភាសា​ប្រភេទ OOP ដែល​បាននិយាយ​ខាងលើ​នេះដោយងាយ ជា​ពិសេស​គឺប្អូនមាន​លទ្ធភាព​អាច​បង្កើត Libraries សម្រាប់​ភាសាទាំងនេះ​ផងដែរ ។

  ភាសា C++ ក៏​ជាភាសា​មូលដ្ឋាន​សម្រាប់​ប្អូនៗ​ធ្វើការ​ហ្វឹកហាត់ អត់ធ្មត់​ជាមួយនឹង​ការ​សរសេរ​កូដដ៏​ច្រើន ដើម្បី​បង្កើត​កម្មវិធី​នីមួយៗ (ត្រូវចាំថាអ្នក Programmer គឺមានភាពអត់ធ្មត់ និង ការតស៊ូ ដើម្បី​អាច​សម្រេច​លើគោល​បំណង និងមហិច្ឆិតារបស់ខ្លួនបាន ។

♦ ភាសា C++ ជា​មូលដ្ឋាន​ដែល​ប្អូនៗ​បានស្វែងយល់ពីអ្វី​ដែល​ហៅថា Algorithm (មានសិស្សជា​ច្រើន​នៅមានភាពមិនច្បាស់លាស់ពីអ្វី​ដែល​ហៅថា Algorithm វាជាការងាយយល់ទេ វិធីសាស្រ្តនិង​ដំណាក់​កាលជាជំហ៊ានៗ​ដែល​ប្អូនៗ​យកមកដោះស្រាយ​បញ្ហា​ណាមួយ​ហើយទទួលបានជោគជ័យដូច​បំណង​នោះហើយហៅថា Algorithm ត្រូវចាំថាការដោះស្រាយ​បញ្ហា​មួយ​វានឹង​មាន Algorithms ច្រើន​អាចយកមក​ប្រើ​បាន) ។

♦  ភាសា C++ ជា​មូលដ្ឋាន​ដែល​បង្រៀនប្អូន​ឲ្យ​ស្គាល់​ពីអ្វី​ដែល​ហៅថា Data Structure ដោយប្អូននឹងរៀនពី Arrays, Pointer, LinkList, Stack, Queu... ដែល​ជាវិធីនៃការ​គ្រប់គ្រង​ទិន្នន័យ​បែប​លក្ខណៈ flat មួយមុននឹងប្អូនៗ​ឈានទៅរកការ​សិក្សា​អំពី Database Management ,Generics, Collections,LAMDA,  LINQ នៅ​ក្នុង C# ឬ Java

♦  ភាសា C++ នឹងនាំ​ឲ្យ​ប្អូនៗ​បានយល់ពីអ្វី​ដែល​ហៅថា Control Structure ក្នុង​ការធ្វើ​ឲ្យ​កម្មវិធី​ដែល​ប្អូនបាន​បង្កើត​អាចធ្វើអ្វីមួយតាម​តម្រូវ​ការ ។ ពេល​ដែល​ប្អូនៗ​សិក្សា​ពី Control Structure ប្អូននឹងដឹងថាអ្វីទៅ​ដែល​ហៅថា Expression និង Logic (ដែល​ប្អូនបានរៀន​ក្នុង​គណិតវិទ្យា​ដូចជា តក្កវិទ្យា និង សំនុំជាដើម) ។

ជាសង្ខេបកាលណាប្អូនៗ​មាន​កាលណាប្អូនៗ​មាន​មូលដ្ឋាន​ភាសា C++ រឹងមាំប្អូនៗ​នឹងអាចរៀនភាសា​កម្រិត High Level ដូចជា C#, Java, PHP, Swift, Kotlin ឬ​ការ​ស្រាវជ្រាវ​ភាសាកូដ​ដទៃ​ទៀតបាន​យ៉ាង​ងាយ ។

*** ​កម្មវិធី ANT Croix ដែល​បង្កើត​ឡើងដោយ​ថ្នាក់​បណ្តុះបណ្តាលអាន-ANT តាំងពី​ឆ្នាំ ២០១២ http://www.antkh.com/tech/31

ហើយ​ក៏​ត្រូវចាំថាទោះបីជាប្អូន​ប្រើ C# or Java ក្នុង​ការ​បង្កើត​កម្មវិធី​ទាំង Desktop និង Mobile Phone ប្អូន​ក៏​នៅតែអាចយកភាសា C++ មក​សរសេរ​លាយជាមួយបានដែរ ដូច​រូបភាព​ខាងក្រោម​នេះគឺជា កូដ C++ ដែល​ខ្ញុំ​យកមក​ប្រើ​ក្នុង​កម្មវិធី ANTVideo Tube របស់ Android និង ANTVideo Converter របស់ Windows Desktop ដែល​ខ្ញុំ​បានចេញកន្លងមក ។

ពេល​ដែល​អ្នកចាប់ផ្តើមរៀនបើកឡានដំបូង សូមកុំ​គិតថាឡាន​ដែល​អ្នក​កំពុង​រៀនជាឡានចាស់ ក៏ ប៉ុន្តែ​វាជាឡាន​ដែល​ផ្ដល់​ឱកាសឲអ្នកជាអ្នកបើកបរដ៏ចំណាន និងគោរព​ច្បាប់​ទម្លាប់​ទៅអនាគត សំខាន់​គឺអ្នកត្រូវហ្វឹកហាត់វាឲស្ទាត់​នៅពេល​នេះ ។

ប្អូនៗ​ដឹងទេ តើប្អុនៗ​គួររៀន​បន្ថែម​លើមុខវិជ្ផាអ្វី​ខ្លះ ដើម្បី​ជា​មូលដ្ឋាន​គ្រឹះដ៏រឹងម៉ាំ​ក្នុង​ការរៀនមហាវិទ្យាល័យ​ព័ត៌មាន​វិទ្យាទទួលបាន ជោគជ័យ ?

https://www.facebook.com/photo.php?fbid=555713407963637&set=pcb.555716147963363&type=3&theater

 ​កម្មវិធី Android (សម្រាប់​ទូរសព្ទ SamSung, Sony,Huawei,Lg,...) របស់អាន-ANT ដែល​ចេញ​ក្នុង​ឆ្នាំ ២០១៦ 

https://play.google.com/store/apps/developer?id=ANT+Mag

កម្មវិធី iOS (សម្រាប់​ទូរសព្ទ iPhone, iPad) របស់អាន-ANT ដែល​ចេញផ្សាយ​ក្នុង​ឆ្នាំ ២០១៦

https://itunes.apple.com/us/developer/kakada-sam/id1208341765

♦ ​សម្រាប់​កម្មវិធី​អានផេឌៀ ANT Pedia ដំណើរ​ការ​លើ Windows (ចាប់ពី Windows 8 ឡើងទៅ) អាច Download ដោយឥតគិតថ្លៃ

*** សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebookhttps://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា