សូមទូរសព្ទមក 010 666653 វគ្គបើកថ្មី
C/C++
២៣ ធ្នូ (ច័ន្ទ - សុក្រ ១៥:៣០ - ១៧:០០)
Website Design with CSS, CSS3 & Bootstrap
០៦ មករា (ច័ន្ទ - សុក្រ ០១h៥០-០៣h២០)
C++OOP
០៦ មករា (ច័ន្ទ - សុក្រ ០៣h៣០-០៥h០០)
C++OOP
០៦ មករា (ច័ន្ទ - សុក្រ ១១:០០ - ១២:២០)
Javascript + JQuery
២៣ ធ្នូ (ច័ន្ទ - សុក្រ ០៣h៣០-០៥h០០)
HTML + HTML5 + CSS
២៣ ធ្នូ (ច័ន្ទ - សុក្រ ០១h៥០-០៣h២០)
HTML + HTML5 + CSS
២៣ ធ្នូ (ច័ន្ទ - សុក្រ ១១:០០ - ១២:២០)
Website Design with CSS, CSS3 & Bootstrap
៣០ ធ្នូ (ច័ន្ទ - សុក្រ ១១:០០ - ១២:២០)
C/C++
៣០ ធ្នូ (ច័ន្ទ - សុក្រ ១១:០០ - ១២:២០)
C# for Beginners
ស្នាដៃសិស្សនៅ អាន ៣០ ធ្នូ (ច័ន្ទ - សុក្រ ១១:០០ - ១២:២០)
១៦
មិថុនា
មិថុនា
តើ PHP Framework ផ្ដល់ផលប្រយោជន៍អ្វីខ្លះសម្រាប់ការបង្កើត Web Application?
Web Application Framework ជា Software Framework ដែលបានរចនាឡើង សម្រាប់បង្កើតការ dynamic websites, web application និង web services ។ Frameworks មានគោលបំណងជួយសម្រួលការងារទូទៅនៃការបង្កើត Website ដូចជាការភ្ជាប់ទៅកាន់ Database, ការបង្កើត Template និង ការគ្រប់គ្រង Session ។ ល ។
ផលប្រយោជន៍នៃការប្រើ Web Framework
Web Framework មានផលប្រយោជន៍ជាច្រើនដូចខាងក្រោម ៖
- ភាគច្រើនគឺជា Open Source ដែលអាចឲ្យយើងអ្នកយកទៅបង្កើត និង កែ ដោយមិនមានការព្រួយបារម្ភ ។
- បង្កើនល្បឿនក្នុងការបង្កើត Web Application ជាពិសេស Web Application ដែលធំៗ និង មានលក្ខណៈស្មុគស្មញ ។
- Web Application មានការរៀបចំតាមស្តង់ដារត្រឹមត្រូវ ដែលផ្ដល់ងាយស្រួលក្នុងបង្កើតជាក្រុម និង ការកែនៅពេលខាងមុន ។
- កាត់បន្ថយការសរសេរកូដ ហើយលទ្ធផលដែលទទួលបានគឺមានប្រសិទ្ធិភាពល្អជាងការមិនប្រើ Framework ។
- មានសមត្ថភាពក្នុងការបត់បែន នៅពេលផ្លាស់ប្តូរ Platform ឬ database ដោយមិនតម្រូវឲ្យយើងសរសេរកូដឡើងវិញ ។
- ភាគច្រើនមានដាក់នូវ Security ចាំបាច់សម្រាប់ Web Application ហើយ Web Application ដែលបង្កើតគឺមាន Security ទាំងនោះមកជាមួយតែម្តង ។
- ភាគច្រើនផ្ដល់ភាពងាយស្រួលដល់យើងក្នុងការយកកូដមកប្រើម្តងទៀត (reuse code)
- ភាគច្រើនប្រើ OOP ដែលជាស្តង់ដារក្នុងការសរសេរកូដ ។
- មាននូវ plug-in, module ឬ component ឥតគិតថ្លៃជាច្រើន ដែលជួយពន្លឿន និង សម្រួលក្នុងការបង្កើត របស់យើង ។
- ផ្ដល់ភាពងាយស្រួលក្នុងការបង្កើត Web Application ដែលមាន AJAX
- ឥឡូវ PHP Framework មួយចំនួនប្រើនូវ Model-View-Controller (MVC) architecture ដែលនឹងជួយសម្រួលក្នុងការបង្កើត និង Testing ។
- ងាយស្រួលក្នុងការធ្វើ URL mapping
- មាននូវ Caching ដែលជួយបង្កើនល្បឿនក្នុងការបើក Web Application
ក្នុងអត្ថបទដែលភ្ផាប់នឹង Link នេះ http://antkh.com/tech/1171 មាននិយាយពីការនិយមក្នុងចំណោម PHP Framework និង លក្ខណៈពិសេសរបស់ CakePHP ដែលជួយយើងក្នុងការបង្កើត Web Application ។
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា