For Android device For iOS device
១៦
កញ្ញា

​ពិនិត្យ​មើល PHP Frameworks (CakePHP) និង លក្ខណៈ​ពិសេស​

Web Application Framework ជា Software Framework ដែល​បានរចនាឡើង សម្រាប់​បង្កើត​ការ dynamic websites, web application និង web services ។

Frameworks មានគោល​បំណង​ជួយ​សម្រួល​ការងារ​ទូទៅ​នៃការ​បង្កើត Website ដូចជា​ការ​ភ្ជាប់​ទៅកាន់ Database, ការ​បង្កើត Template និង ការ​គ្រប់គ្រង Session ។ ល ។

ផលប្រយោជន៍នៃការ​ប្រើ Web Framework

Web Framework មានផលប្រយោជន៍ជា​ច្រើន​ដូច​ខាងក្រោម ៖

-  ភាគ​ច្រើន​គឺជា Open Source ដែល​អាច​ឲ្យ​យើងអ្នកយកទៅ​បង្កើត និង កែ ដោយមិនមានការព្រួយបារម្ភ ។

-  ​បង្កើន​ល្បឿន​ក្នុង​ការ​បង្កើត Web Application ជា​ពិសេស Web Application ដែល​ធំៗ និង មាន​លក្ខណៈ​ស្មុគស្មញ ។

-  Web Application មានការ​រៀបចំ​តាម​ស្តង់ដារ​ត្រឹមត្រូវ ដែល​ផ្ដល់​ងាយស្រួល​ក្នុង​បង្កើត​ជាក្រុម និង ការកែ​នៅពេល​ខាងមុន ។

-  កាត់​បន្ថយ​ការ​សរសេរ​កូដ ហើយ​លទ្ធផល​ដែល​ទទួលបានគឺមានប្រ​សិទ្ធ​ិ​ភាពល្អជាងការមិន​ប្រើ Framework ។

-  មាន​សមត្ថភាព​ក្នុង​ការបត់បែន នៅពេល​ផ្លាស់ប្តូរ Platform ឬ database ដោយមិន​តម្រូវ​ឲ្យ​យើង​សរសេរ​កូដឡើងវិញ ។

-  ភាគ​ច្រើន​មានដាក់​នូវ Security ចាំបាច់​សម្រាប់ Web Application ហើយ Web Application ដែល​បង្កើត​គឺមាន Security ទាំងនោះ​មកជាមួយតែម្តង ។

-  ភាគ​ច្រើន​ផ្ដល់​ភាព​ងាយស្រួល​ដល់យើង​ក្នុង​ការយកកូដមក​ប្រើ​ម្តងទៀត (reuse code)

-  ភាគ​ច្រើន​ប្រើ OOP ដែល​ជា​ស្តង់ដារ​ក្នុង​ការ​សរសេរ​កូដ ។

-  មាន​នូវ plug-in, module ឬ component ឥតគិតថ្លៃជា​ច្រើន ដែល​ជួយពន្លឿន និង សម្រួល​ក្នុង​ការ​បង្កើត របស់យើង ។

-  ​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​បង្កើត Web Application ដែល​មាន AJAX

-  ឥឡូវ PHP Framework មួយចំនួន​ប្រើ​នូវ Model-View-Controller (MVC) architecture ដែល​នឹងជួយ​សម្រួល​ក្នុង​ការ​បង្កើត និង Testing ។

-  ​ងាយស្រួល​ក្នុង​ការធ្វើ URL mapping

-  មាន​នូវ Caching ដែល​ជួយ​បង្កើន​ល្បឿន​ក្នុង​ការបើក Web Application

PHP Frameworks ដែល​កំពុង​ពេញ​និយម​

នាពេល​បច្ចុប្បន្ន​នេះមាន​នូវ PHP Frameworks ជា​ច្រើន ត្រូវបាន​បង្កើត​ឡើង និង ដាក់​ឲ្យ​ប្រើ​ដោយឥតគិតថ្លៃ ។ ក្នុង​ចំណោម PHP Frameworks ទាំងនោះ យើងសូម​បង្ហាញ​លោកអ្នក​នូវ PHP Frameworks ចំនួន ៥ ដែល​ទទួលបានការពេញ​និយម​ប្រើ​ពីសំណាក់ web developer ក្នុង​ពិភពលោក និង ប្រទេស​កម្ពុជា ។ PHP Frameworks ទាំង ៥ នោះគឺ ៖ CakePHP, Zend Framework, Symfony, CodeIgniter និង Yii ។

ការ​និយម​ប្រើ​

​តាមរយៈ Google Trends បាន​បង្ហាញ​ពីការ​និយម​ក្នុង​ការ Search នៃ Frameworks ទាំងប្រាំ​ដែល​យើងលើកយកមកនិយាយ (សូមមើលរូប​ខាងក្រោម​)

យើងឃើញថាតាំងពីពាក់កណ្តាល​ឆ្នាំ ២០០៥ មក CakePHP មានការ search ច្រើន​ជាងគេ រហូត​ដល់ដើម​ឆ្នាំ ២០១០ ទើប CodeIgniter ទទួលបានការ​និយម search ច្រើន​ជាង ។

តាម​ប្រទេស​វិញ

យើងឃើញថា​ប្រទេស​ឥណ្ឌា ជប៉ុន និង ប្រទេស​មួយចំនួនទៀតចូលចិត្ត CakePHP ជាងគេ គឺមានតែ​ប្រទេស​ហ្វីលីពីន និង ឥណ្ឌូនេស៊ីទេ​ដែល​និយម CodeIgniter ជាងគេ ។

CakePHP គឺជាការ Framework មួយ​ដែល​ធ្វើការ​បាន​លឿន​សម្រាប់ PHP ដែល​អាច​ផ្ដល់​នូវ Architecture យ៉ាង​ទូលំទូលាយ​សម្រាប់​ការ​បង្កើត​នេះ ។ ចំពោះការ​ប្រើ ដើម្បី​បង្កើត​ដែល​ជា​គំរូ​ជា​ទូទៅ​គេ​ប្រើ MVC និង ORM ។ CakePHP ជួយកាត់​បន្ថយ​តម្លៃ​នៃការ​បង្កើត និង ជួយ​ឲ្យ​ការ​សរសេរ​កូដកាន់តែតិច ។

នៅ​ថ្ងៃ​២១ខែឧសភា​ឆ្នាំ​២០១១ CakePHP ចេញដល់​ជំនាន់​១.៣.៩​ដែល​ជំនាន់​ចុងក្រោយ​នេះដំណើការជាមួយទាំង PHP ៤ និង PHP ៥ ។

អត្ថបទនេះដកស្រង់ចេញពី​ទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ២៧ ចេញផ្សាយខែ មិថុនា ឆ្នាំ ២០១១ 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា