For Android device For iOS device
២១
មេសា

តើគេ​បង្កើត​មេរោគ​កុំព្យូទ័រ​ដោយរបៀបណា ? ក្នុង​គោល​បំណង​អ្វីដែរ ?

→ សូមចុច Subscribe លើ Channel Link នេះ ដើម្បី​ទទួលបាន​វីឌីអូ​បង្រៀនថ្មីៗ​ពីអាន-ANT

តើយើងអាច​បង្កើត​មេរោគ​កុំព្យូទ័រ​ដោយវិធីណា? ក្នុង​គោល​បំណង​អ្វី? នេះជា​សំណួរ​ដែល​តែងទទួលបាន បើសិនជា​លោកអ្នក​ធ្លាប់​ឆ្លងកាត់​ការបង្រៀនលើមុខ ជំនាញ​បង្កើត​កម្មវិធី​កុំព្យូទ័រ (Programming Language) ។ ជាការពិត​សម្រាប់​អ្នក​ដែល​មានបទពិសោធន៍ លើភាសា​បង្កើត​កម្មវិធី​កុំព្យូទ័រ​ដូចជា C, C++, C#, Perl, PHP ។ ល ។ វានឹង​អាច​ឲ្យ​អ្នក​សម្រេច​នូវ បំណង​នេះបាន ប៉ុន្តែ​អ្វី​ដែល​អ្នកត្រូវគឹត​បន្ថែម​ទៀតនោះគឺ តើអ្នកចង់​ឲ្យ​មេរោគ​នោះធ្វើអ្វី​សម្រាប់​អ្នក និងម៉ាស៊ីនមាន​ប្រព័ន្ធ​ប្រតិបត្តិការណ៍ ណាមួយ ដែល​ជាគោលដៅនៃ​មេរោគ​នោះវាយប្រហារ ?

កន្លងមកយើងបានសង្កេតឃើញ​បំណង នៃការ​បង្កើត​មេរោគ​កុំព្យូទ័រ​អាចស្ថិត​ក្នុង​បំណង​ដូច​ខាងក្រោម​៖

១. ដើម្បី​ត្រួត​ពិនិត្យ​និងឃ្លាំមើល​កុំព្យូទ័រ​ក្នុង​បំណង​អ្វីមួយ ឬ​ឲ្យ​វាអនុវត្តន៍​ការងារ​ណាមួយ​

គេអាច​បង្កើត​មេរោគ​ប្រភេទ​នេះ​សម្រាប់​ហេតុផលត្រឹមត្រូវតែមួយគត់ គឺតាមដានការលួច​ប្រើ​កម្មវិធី​របស់គេដោយ​គ្មាន​ការ​អនុញ្ញាត​ិផ្សេងពីនេះ​វានឹង​ស្ថិត​ក្នុង​បំណង​បំផ្លាញ ។

​មេរោគ​ប្រភេទ​នេះភាគ​ច្រើន​ជា​ប្រភេទ Trojan ដែល​វាបង្កប់ខ្លួន​តាមរយៈ​កម្មវិធី​ផ្សេងៗ ហេតុដូច្នេះហើយយើងត្រូវមានការប្រុងប្រយ័ត្នរាល់ការ download កម្មវិធី​ពីប្រភព​ដែល​មិនមែនជាម្ចាស់ដើមនៃ​កម្មវិធី​នោះ ។

២. ដើម្បី​បោកយកលុយ

គេអាច​បង្កើត​វាជា​លក្ខណៈ tools ឬ spyware ដែល​អាច download ប្រើ​ដោយសេរី មិនចាំបាច់ទិញ វាបន្លំខ្លួន​ក្នុង​រូបភាព​ជា spyware សម្រាប់​ការពារ និង ត្រួត​ពិនិត្យ​មេរោគ​ដែល​មាន​ក្នុង​កុំព្យូទ័រ បន្ទាប់ពី​យើងបាន setup និង​ប្រើ ដើម្បី scan រក​មេរោគ​ជាចុង​បញ្ចប់ វានឹង​បង្ហាញ​ព័ត៌មាន​ថាម៉ាស៊ីន​កុំព្យូទ័រ​នោះមាន​មេរោគ ទោះបីជា​កុំព្យូទ័រ​យើងពុំមាន​មេរោគ​អ្វី​ក៏​ដោយ ហើយ​វានឹង​តម្រូវ​ឲ្យ​យើងបង់លុយតាម online ដើម្បី​ទទួលបានការ​សម្លាប់​មេរោគ​នោះ ។

៣. សម្រាប់​លួចយក​ព័ត៌មាន​

​មេរោគ​ប្រភេទ​នេះវាអាចដឹងបាន​នូវ​ការ​ផ្ញើ​ចេញ ឬ​ចូល នៃ​ទិន្នន័យ​កុំព្យូទ័រ​របស់​លោកអ្នក ដែល​ភាគ​ច្រើន​វា​ប្រើ​ប្រាស់ keylogging ដើម្បី​លួចយករាល់ការ​បញ្ចូល​ទិន្នន័យ​ដែល​បាន​បញ្ចូល​ដូចជា លេខកូដ​សម្ងាត់ email ព័ត៌មាន​ធនាគារ លេខកូដប័ណ្ណ​ឥណទាន ការសន្ទនា​តាមរយៈ កម្មវិធី chat ផ្សេងៗ រួច​វានឹង​ផ្ញើ​ទៅកាន់​អ្នក​បង្កើត​មេរោគ​នេះ ។

៤. ចង់​បង្ហាញ​ពី​សមត្ថភាព​របស់ខ្លួន

វាគឺជា​មេរោគ​ដែល​បង្កើត​ឡើងដោយ​គ្រាន់តែ​បង្ហាញ​អំពី​សមត្ថភាព​របស់អ្នក programmer ណាមួយ​សម្រាប់​ព្រមាន ឬ​ចង់​ឲ្យ​ម្ចាស់ software ណាមួយ​ដឹងថា កម្មវិធី​របស់ខ្លួន​ត្រូវបាន​គេអាច​បំបែក បាន ។ យើង​រម្លឹក​ឡើងវិញ​នូវ​មេរោគ​ប្រភេទ​នេះកាលពីខែសីហា ឆ្នាំ​២០០៣ គឹ​មេរោគ MS.Blaster ឬ​ហៅថា Aka Lovesan ដែល​បានវាយប្រហារ​កុំព្យូទ័រ​រាប់សែនគ្រឿង ដោយវាបានបង្កប់​នូវ messages ចំនួន២ គឺ “I just want to say LOVE YOU SAN! ! ” និង “billy gates why do you make this possible ? Stop making money and fix your software! ! ” ហើយ​វានឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដែល​ប្រើ​ប្រាស់ Microsoft Windows ធ្វើការ restart ក្រោយពីម៉ាស៊ីនបើកបាន 60 វិនាទី ។

៥. ធ្វើ​ឲ្យ​គាំង​កុំព្យូទ័រ ឬ Network

វាជា​ប្រភេទ​មេរោគ​ដ៏សាហាវ​ដែល​ព្យាយាមធ្វើ​ឲ្យ​ប្រព័ន្ធ Network ឬ កុំព្យូទ័រ​មិនអាច​ដំណើរ​ការ​បាន ដោយវាមាន​លទ្ធភាព​នឹងកែប្រែ Master Boot Record (MBR) របស់​កុំព្យូទ័រ​នោះ ។

​ខាងលើ​គឺជា​ប្រភេទ​បំណង នៃការ​បង្កើត​មេរោគ​កុំព្យូទ័រ​ដែល​អ្នកអាច​បង្កើត​បាន ក៏ ប៉ុន្តែ​យើង​ក៏​មិនត្រូវបំភ្លេច​នូវ​លទ្ធផល​ចុងក្រោយ​គឺ លោកអ្នក​ដែល​ជាម្ចាស់​មេរោគ​ប្រហែលជាបានត្រឹមតែល្បី ក្នុង​ភាពលាក់ខ្លួននិងជួនជាសំណាងល្អបានដេក​ក្នុង​គុកមានអ្នកយាម​ទៀតផង វាគួតែបញ្ឍប់គំនិតចង់ល្បីតាមវិធីនេះ ដោយបែរមករកការ​បង្កើត​អ្វី​ដែល​មានប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ ហើយ​ឲ្យ​គេ​ប្រើ​ប្រាស់​ដោយសេរីនោះប្រហែលជាវិធីល្អមួយ​ដែល​អ្នកអាចធ្វើបាន ៕

🤝💪 ​ក្នុង​នោះ​ផងដែរ​កម្មវិធី ANTLearner និង​ចូលរួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការបង្រៀន​វគ្គ online learning នៅអាន -ANT ដោយសិស្ស​គ្រាន់តែ​ប្រើ​ប្រាស់ ID ដែល​ប្អូនៗ​បានចុះ​ឈ្មោះ​រៀននៅអាន -ANT ដើម្បី​ទាញយក​វីឌីអូ ឬ​ឯកសាផ្សេងៗ​ដែល​គ្រូ ឬ​សាលាបាន​ផ្ដល់​ឲ្យ បំពេញ​បន្ថែម​នូវ​ការង្រៀន​តាមរយៈ​online របស់យើង​ខ្ញុំ​ 

✍️​កម្មវិធី ANTLearner (Windows & Android)  📥 Link Download http://www.antclasses.com/help/page/download.html

ប្រសិនបើ​ប្អូនៗ​ចង់ដឹងបទពិសោធន៍​បំបែក​កូដអាចចូលអានអត្ថបទរបស់អតីតសិស្ស​ឈ្មោះ​ លាម លីដារ៉ា ពេលរៀនវគ្ក C# Database ជាមួយ លោកគ្រូ សំ កក្កដា ក៏​បានធ្លោយមាត់ប្រាប់ Obfuscation Code លោកគ្រូគាត់ ក៏​បានប្រាប់​បង្ហាញ​តិចៗ​ពីរបៀប​ការពារ​និងមើល Code  ។ ហើយ​ខ្ញុំ​ក៏​ចាំ​ឈ្មោះ​ tools ហើយ​ក៏​ស្រាវជ្រាវ​រហូត​ដល់រកឃើញវិធី​បំបែក ។ កាលហ្នឹង​ខ្ញុំ​ចាំបានថា​ធ្វើការ​ជាបុគ្គលិកស្ម័គ្រចិត្តនៅ CamCERT (Cambodia Computer Emergency Response Team)  

​♣ សម្រាប់​អត្ថបទ​លម្អិត​សូមចូល​ទៅកាន់​​ http://www.antkh.com/tech/2680

​សម្រាប់​លោកអ្នក​ដែល​ចង់បានអត្ថបទ ចំណេះដឹង ឬ​វគ្គ​សិក្សា​បើកថ្មីៗ​នៅអាន-ANT សូមចុច Like លើ Page

https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning

​ប្រសិនបើ​លោកអ្នក​ចង់តាមដាន ឬ​មានចម្ងល់​ទាក់ទងនឹង​កម្មវិធី​ ANTLearner  ឬ​កម្មវិធី​ជា​ច្រើន​ទៀត​បង្កើត​ដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter

​ប្រសិនបើ​លោកអ្នក​មាន​បំណង​ចែករំលែង​ចំណេះដឹង​ IT ដល់សមាជិក​ដទៃ​សូមចូល​ទៅកាន់​ Group https://www.facebook.com/groups/ANTTrGroup/

. ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning

→ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ​ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា