កុម្ភៈ
ការចង់ចេះចង់ដឹង បូករួមនិងការស្រាវជ្រាវជា ប្រចាំជាទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ
→ គិតត្រឹមខែតុលា ឆ្នាំ ២០២៤ គាត់ជាមន្រ្តីអភិវឌ្ឍន៍ និងតេស្តសុវត្ថិភាពកូដប្រពន្ធ័ព័ត៌មានក្រសួងប្រៃសណីយិ៍និងទូរគមនាគមន៍
ខ្ញុំបាទ លាម លីដារ៉ា កាលពីដំបូងឡើយ ខ្ញុំចាំបានថានៅថ្នាក់ទី ៩ ឬ ១០ កាលហ្នឹងមានមិត្តភក្តិម្នាក់ គាត់ឃើញខ្ញុំចាប់អារម្មណ៍ខាង កុំព្យូទ័រ គាត់ក៏ណែនាំទស្សនាវដ្ដីក្រុងព័ត៌មានវិទ្យា (កាលហ្នឹងទស្សនាវដ្ដីអាន-ANT មិនទាន់ចេញផ្សាយទេ) ហើយបន្ទាប់មកខ្ញុំក៏ ទិញមើលស្ទើររៀងរាល់ខែហើយឆ្លៀតខ្ចីមិត្តភក្តិនូវទស្សនាវដ្ដី ចាស់ៗយកមកអានបន្ថែមផងដែរ ។ ១ឆ្នាំក្រោយក៏ចាប់ផ្តើមដឹងខ្លួន ថាចំណេះដឹងផ្នែក IT ខ្ញុំចេះបានច្រើនកាលហ្នឹងអីដែលចូលចិត្តជាងគេគឺ Tooltips ព្រោះវាមានគន្លឹះច្រើនហើយបន្តស្រាវជ្រាវរហូត ព្រោះមានគន្លឹះច្រើនដែលខ្ញុំមិនទាន់ដឹង ។ ក្រោយមកក៏មានទស្សនា វដ្ដីអាន-ANT ចេញផ្សាយ (ចាំបានថាប្រហែលថ្នាក់ ១០ ឬទី១២) ខ្ញុំក៏សាកទិញ ទស្សនាវដ្ដីអាន- ANT (ព្រោះ ទស្សនាវដ្ដីអាន-ANT ទើបតែចេញផ្សាយថ្មី) តែដោយសារខ្ញុំពិបាកយល់ (ព្រោះកាលហ្នឹង ទស្សនាវដ្ដីអាន- ANT ដូចជា High Level ពេកព្រោះផ្តោតសំខាន់ លើ Code) ខ្ញុំក៏បែរទៅរក ANT Forum ដែលផ្តោតសំខាន់លើការ ចែករំលែកបទពិសោធន៍ ឬដំណោះស្រាយសម្រាប់ PC ។ ដោយសារ សំណួរដែលមិត្តយើងសួរ ភាគច្រើនជាសំណួរស្រួលៗ (មានន័យថា ខ្ញុំដឹងខ្ញុំក៏ឆ្លើយតប ហើយសំណួរណា ដែលខ្ញុំមិនចេះខ្ញុំស្រាវជ្រាវ ហើយប្រាប់ចម្លើយវិញ ។ អញ្ចឹងហើយអាចចាត់ទុកថាជាអ្នកអាន ដែលសកម្មជាងគេ កាលពីជំនាន់ហ្នឹង ។
♦ ព័ត៌មានគាត់ដែលសិក្សានៅអាន-ANT http://training.antkh.com/students/?s=610
បន្ទាប់មកខ្ញុំក៏រៀនចប់ថ្នាក់ ១២ តែដោយនិស្ស័យចូលចិត្តខាង IT ខ្ញុំក៏មកពិគ្រោះយោបល់ ជាមួយខាង អាន-ANT ព្រោះគិតថាខាង អាន-ANT ក៏មិនចិត្តអាក្រក់ដែរ ដោយសារខ្ញុំជួយឆ្លើយសំណួរបាន ច្រើនហើយក៏ដោះស្រាយបញ្ហាបានច្រើន ។ ពេលមកដល់ អាន-ANT ដំបូង ខ្ញុំប្រាប់ឈ្មោះខ្ញុំទៅ មានគេស្គាល់ច្រើន ហើយលោកគ្រូ កក្កដា ដែលជា នាយក ទស្សនាវដ្ដីអាន-ANT ក៏បានណែនាំ ខ្ញុំឲ្យរៀនភាសា C# (ជាមួយលោកគ្រូ រតនានៅឆ្នាំ ២០១១) នៅថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT ហើយចាំបានថាកាលហ្នឹងខ្ញុំរៀនឆាប់ យល់ជាងបងៗ ដែលជាសិស្ស IT រៀននៅសកលវិទ្យាល័យទៀត ព្រោះធ្លាប់បានស្រាវជ្រាវខ្លះពីមុនមក ។ អញ្ចឹងហើយធ្វើឲ្យលោកគ្រូ រតនាត្រូវដាក់កិច្ចការ ឲ្យខ្ញុំធ្វើភ្លាមៗក្រោយពេលពន្យល់ចប់មុននឹង ពន្យល់ ឬដោះស្រាយចំងល់របស់បងៗគាត់សួរ ។
♦ ស្នាដៃបញ្ចប់វគ្គសិក្សា C# Beginning របស់គាត់នៅអាន-ANTសូមចូលទៅកាន់ http://training.antkh.com/achievements/473.aspx
បន្ទាប់ពីបញ្ចប់ថ្នាក់ C# Beginning ក៏ចូលរៀនវគ្គ C# Database បន្តទៀតនៅ អាន-ANT (កាលរៀនវគ្គ C# Database ហ្នឹង លោកគ្រូ កក្កដា ដែលជានាយកអាន-ANT ជាអ្នកបង្រៀនផ្ទាល់) កាលហ្នឹងរៀនចូលចិត្តសួរលោកគ្រូជាងគេ ។ បន្ទាប់មកលោកគ្រូ សំ កក្កដា ក៏បានធ្លោយមាត់ប្រាប់ Obfuscation Code ហើយសួរលោកគ្រូ តែគាត់មិនបានប្រាប់ភ្លាមៗទេ គាត់សន្យាថានឹងប្រាប់ ។ ក្រោយមកលោកគ្រូគាត់ ក៏បានប្រាប់បង្ហាញតិចៗពីរបៀបការពារនិងមើល Code ។ ហើយខ្ញុំក៏ចាំឈ្មោះtools ហើយក៏ស្រាវជ្រាវរហូតដល់រកឃើញវិធីបំបែក ។ កាលហ្នឹងខ្ញុំចាំបានថាធ្វើការជាបុគ្គលិកស្ម័គ្រចិត្តនៅ CamCERT (Cambodia Computer Emergency Response Team) ខ្ញុំរកឃើញវិធីបំបែកកូដ តែមិនបានទាំងស្រុង ព្រោះបានត្រឹមតែមើលឃើញ Source Code ហើយក៏យក Source Code ដែលមើល ឃើញមកសរសេរបញ្ច្រាស់ (សរសេរត្រឡប់) បង្កើតជា Keygen (កាលហ្នឹងកម្មវិធីដំបូងដែលបំបែកគឺ ANT Dictionary USB Runner Edition របស់លោកគ្រូ កក្កដា ហើយក៏បានយកមកសាកឲ្យខាង អាន-ANT មើល ហើយខាងអាន-ANT ក៏សុំ Copy ឲ្យលោកគ្រូកក្កដា មើល ដោយប្រាប់ថាមានអ្នកបំបែកកម្មវិធី ANT Dictionary USB Runner បានលោកគ្រូកកក្កដា ក៏ដឹងថាជាខ្ញុំដែលជា អតីតសិស្សគាត់ ។ ក្រោយៗ មកទៀត ខ្ញុំក៏ស្រាវជ្រាវរហូត ហើយឥឡូវកម្មវិធីC# ភាគច្រើន គឺបំបែកបាន (លែងសរសេរជា keygen ដូចពីមុនហើយ គឺ Patch លើ exe តែម្តង) ។ បន្ទាប់មកក៏ចូលរៀន PHP+MySQL នៅថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT នៅឆ្នាំ ២០១៣ ជាមួយ លោកគ្រូ ហុក ។ រៀនហើយក៏បែកគំនិតបង្កើត PHP framework ខ្លួនឯង (ប្រើដល់រាល់ថ្ងៃ) ទោះមិនល្អដូចគេ ក៏មិនងាយបំបែកបាន ដែរហើយក៏មោទនភាព ចំពោះខ្លួនឯងដែរ ហើយខ្ញុំក៏ចូលចិត្តព្រោះវា កើតចេញពីខ្ញុំតាំងពីដើមដល់ចប់ ។
♦ ស្នាដៃបញ្ចប់វគ្គសិក្សា C# Database របស់គាត់នៅអាន-ANTសូមចូលទៅកាន់ http://training.antkh.com/achievements/471.aspx
អញ្ចឹងសរុបមកវិញការជោគជ័យទាំងអស់នេះ មានមួយចំណែកក៏ ជារបស់ អាន-ANT ដែរ ។ ហើយមួយចំណែកទៀតគឺដោយសារការខិតខំចង់ដឹងចង់ចេះរបស់ខ្ញុំផ្ទាល់ ។
ជាចុងក្រោយសូមផ្តាំទៅប្អូនៗ ដែលទើបប្រលងជាប់បាក់ឌុប ឬ ប្អូនដែលកំពុងរៀន IT ថាគ្មានអ្នកណាចេះដោយមិនខំប្រឹងនោះទេ ដូចនេះហើយសូមប្អូនខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីឈាន ទៅដល់គោលដៅដែលប្អូនៗប៉ង ។
→ ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning ឬ https://t.me/anttechnology
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា