For Android device For iOS device

ឧសភា

សិស្ស​មកពី​ន័រតុនរៀន​វគ្គ​សិក្សា C# នៅអាន-ANT ទទួលបានពានរង្វាន់ ៣​ឆ្នាំ​ជាប់ៗ​គ្នា​

👍👍 មិនមែនជាការចៃដន្យនោះទេ តែជាការ​ខិតខំ​ប្រឹងប្រែងរបស់យើង​ទាំងអស់​គ្នា​

📍👨‍🏫🌿 ការបណ្ដុះបណ្ដាលសិស្សនិសិ្សតប្រៀបបាន​ដូចជា​ការ ដាំដើមឈើអញ្ចឹងយើងមិន​គ្រាន់តែ​ចង់​ឲ្យ ដើមឈើនោះរស់នៅត្រឹម ១​រយៈពេល​ខ្លីប៉ុណ្ណោះនោះទេ គីយើង ចង់​ឲ្យ​ដើមឈើនោះ លូតលាស់ មានផ្លែផ្កា ចាក់ ឬ​សរឹងមាំ ការជោគជ័យរបស់សិស្ស និសិ្សតលើវិថី​បច្ចេកវិទ្យា​យូរអង្វែងជាអ្វី​ដែល​សាលាយើង​ខ្ញុំ​ចង់បាន

👨‍🎓 ១. កាលពី​ឆ្នាំ ២០១៦ ក្រុមសិស្ស​ឈ្មោះ ឡី កំថូង បានយក Topic Smart Restaurant Management System ទៅ​ចូលរួម​ប្រកួតនៅ​ប្រទេស​ម៉ាឡេស៊ី ទទួលបាន មេដាយ​ប្រាក់​ពី​ប្រទេស​ម៉ាឡេស៊ី

→ សម្រាប់​ព័ត៌មាន ឡី កំថូង សិក្សា​នៅអាន-ANT http://training.antkh.com/students/?s=1297

→ អត្ថបទអតីតសិស្ស ឡី កំថូង ចែក​រំលែក​ដល់ប្អូនៗ​ដែល​ចង់ចាប់យកជំនាញ IT  ៉បោះបង់ប្រាក់ខែជិត២ពាន់ដុល្លារ មកចាប់ផ្តើមអាជីវកម្ម…៉  http://www.antkh.com/tech/2720

📅 គិតត្រឹមខែតុលា ឆ្នាំ ២០២១ កំថូង ជាម្ចាស់​ជាស្ថាបនិករបស់ PAPA Deliver 

👨‍🎓 ២. កាលពី​ឆ្នាំ ២០១៧ ក្រុមសិស្ស​ឈ្មោះ​ យុត សុផានិត និង ទេព បញ្ញា ឬ​ទ្ឋិ បានយក Topic Smart Restaurant Management System ទៅ​ចូលរួម​ប្រកួតនៅ​ប្រទេស​ម៉ាឡេស៊ី ទទួលបានពានរង្វាន់ "Double gold with young inventor award and grand price" ពី​ប្រទេស​ម៉ាឡេស៊ី

→ ​សម្រាប់​ព័ត៌មាន យុត សុផានិត សិក្សា​នៅអាន-ANT http://training.antkh.com/students/?s=2325

→ ​សម្រាប់​ព័ត៌មាន ទេព បញ្ញា ឬ​ទ្ឋិ សិក្សា​នៅអាន-ANT http://training.antkh.com/students/?s=2371

📅 គិតត្រឹមខែតុលា ឆ្នាំ ២០២១ យុត សុផានិត ជាមន្រ្តីវិភាគ​តម្រូវ​ការ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យាជាន់​ខ្ពស់ (Senior business analytic)  នៅ SBI Ly Hour bank

៣. កាលពី​ឆ្នាំ ២០១៨ ក្រុមសិស្ស​ឈ្មោះ សៀក ពិសិដ្ឋ បានយក​កម្មវិធី​ដែល​បញ្ជា​កុំព្យូទ័រ​ដោយ​សំឡេង ដែល​អាចយល់ពីអារម្មណ៍ របស់មនុស្ស តាមរយៈ កាមេរ៉ា​កុំព្យូទ័រ​ ទៅ​ចូលរួម​ប្រកួតនៅ​ប្រទេស​ម៉ាឡេស៊ី ទទួលបានពានរង្វាន់មាសពី​ប្រទេស​ម៉ាឡេស៊ី ទទួលបានមេដាយមាសពី ប្រទេស​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិរបស់​ប្រទេស​ថៃ និងលិខិតសរសើរល្អជាងគេ​បំផុត​ចំនួនមួយពីក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិរបស់​ប្រទេស​ថៃ

→ ​សម្រាប់​ព័ត៌មាន​គាត់​សិក្សា​នៅអាន-ANT http://training.antkh.com/students/?s=3185

📅 គិតត្រឹមខែតុលា ឆ្នាំ ២០២១ អតីតសិស្ស សៀក ពិសិដ្ឋ ជាបុគ្គលិក​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី​នៅ​ក្រុមហ៊ុន​ VConnect Integrated Solution

៤. ប្អូនប្រុស ពៅ វិចិត្រ ជាអតីតសិស្ស​ធ្លាប់​សិក្សា​នៅ​ថ្នាក់​បណ្តុបណ្តាល​បច្ចេកវិទ្យា​អាន-ANT

→ ​សម្រាប់​ព័ត៌មាន​គាត់​សិក្សា​នៅអាន-ANT http://training.antkh.com/students/?s=2368

👩‍🎓 ៥.  ប្អូនស្រី ហេង សុវណ្ណមុនីនុត ជាអតីតសិស្ស​ធ្លាប់​សិក្សា​នៅអាន-ANT http://training.antkh.com/students/?s=3469 

👩‍💻 ​បច្ចុប្បន្ន​ជាគ្រូបង្រៀនក្រៅ​ម៉ោង​លើមុខវិជ្ផា C&C++ នៅ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT

🥇 ប្អូនស្រីជាម្ចាស់អត្ថបទ ដែល​បានចុះផ្សាយលើគេហទំព័រ Sabay "IT មិនមែនជាជំនាញ​ផ្ដាច់​មុខ​សម្រាប់​តែបុរស ? " https://tech.sabay.com.kh/article/1088117 ធ្លាប់​ទទួលបានពានរង្វាន់​ក្នុង​ការប្រកួតទាំង​ក្នុង និងក្រៅស្រុកជា​ច្រើន​លើក​ច្រើន​សារកន្លងមក📅 កាលពី​ថ្ងៃ​ទី ១៦ ខែកញ្ញា កន្លងទៅនេះ ប្អូនស្រីបានឈ្នះមេដៃមាសមួយ ប្រាក់មួយ និងពាន​ពិសេស​មួយ ក្នុង​កម្មវិធី iCan 2021 នៅ​ប្រទេស​កាណាដា ។ កម្មវិធី iCan 2021 មាន​ប្រទេស​ចូលរួម​សរុប ៧០​ប្រទេស​ទូរទាំងពិភពលោក និងមានគ្រោងនិងស្នាដៃ​បង្កើត​ថ្មីចំនួនសរុប ៦៥០ ។  

🎥 ​វីឌីអូ​ចែក​រំលែក​បទពិសោធន៍​ខ្លះ​ៗ​ទាក់ទងនឹង​ការរៀនជំនាញ IT សម្រាប់​យុវតី​ជំនាន់​ក្រោយ https://tinyurl.com/dkwtuxmt

👨‍🎓 ៦. ប្អូនប្រុស សៀន ផាលីនហួ (រូបទី ១ ឈរកណ្តាលគេ) ជាអតីតសិស្ស​ធ្លាប់​សិក្សា​នៅអាន-ANT http://training.antkh.com/students/?s=3635

📅 កាលពី​ថ្ងៃ​ទី ១៦ ខែកញ្ញា កន្លងទៅនេះ ប្អូនប្រុស សៀន ផាលីនហួរ ក៏​បានឈ្នះមេដៃមាសមួយ ប្រាក់មួយ និងពាន​ពិសេស​មួយ ក្នុង​កម្មវិធី iCan 2021 នៅ​ប្រទេស​កាណាដា ។ កម្មវិធី iCan 2021 មាន​ប្រទេស​ចូលរួម​សរុប ៧០​ប្រទេស​ទូរទាំងពិភពលោក និងមានគ្រោងនិងស្នាដៃ​បង្កើត​ថ្មីចំនួនសរុប ៦៥០ ។  

​♦ ​​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖    លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា