For Android device For iOS device

សីហា

ការ​ប្រើ Function និង Ascii Code ក្នុង​ការ​គ្រប់គ្រង​លើការផ្លាស់ប្តូរ Menu តាមរយៈ C++

យើង​ទាំងអស់​គ្នា​ប្រហែលជា ធ្លាប់​បាន​សិក្សា​រួចមកហើយ​តាមរយៈ​លំហាត់ នូវ​ការចាក់ Background Color នៅ​ក្នុង​ប្រអប់​តាមរយៈ C++ ( → http://antkh.com/tech/2494) ។ ដូច្នេះពេលនេះ ខ្ញុំ​នឹងលើកយកអត្ថបទថ្មីមួយទៀតនិយាយពី ការ​ប្រើ Function និង Ascii Code ក្នុង​ការ​គ្រប់គ្រង​លើការផ្លាស់ប្តូរ Menu តាមរយៈ C++ ដោយការ​ប្រើ​ប្រាស់ Function ដែល​យើង​បង្កើត​ឡើងដោយខ្លួនឯង​ផ្ទាល់ ដើម្បី​មកចែក​រំលែក​ជូនដល់​បងប្អូន​ដែល​ចូលចិត្ត​សិក្សា​ទាក់ទងនឹង Programming Language ឲ្យ​បានយល់ដឹង​បន្ថែម​មួយ​កម្រិត​ទៀត ។ លំហាត់នេះមានគោល​បំណង​ផ្តោត​ទៅលើ​ការ​ប្រើ​ប្រាស់​នូវ​ការគូសប្រអប់​ជាមួយនឹង Background Color ដែល​យើងបាន​រៀបរាប់​ពី​ចំណុច​មុន និង​បន្ថែម​នូវ​ចំណុច​មួយចំនួនទៀតគឺ ការ​ប្រើ array ក្នុង​ការផ្ទុក​នូវ​សំណុំនៃ Menu , ការ​ប្រើ Ascii Code ក្នុង​ការផ្លាស់ប្តូរ​នូវ Menu និង​បង្ហាញ​ពីការ​កំណត់​នូវ​កូរអរដោណេរបស់ប្រអប់ និង Menu ដែល​យើងបាន​ប្រើ​ប្រាស់ Function ដើម្បី​ធ្វើការ​គ្រប់គ្រង​លើកូដ​ទាំងអស់​នេះ ។ ក្រោយពីអ្នក​ទាំងអស់​គ្នា​បាន​សិក្សា​និងអនុវត្តន៍តាម​នូវ​អត្ថបទនេះហើយ នោះអ្នក​ទាំងអស់​គ្នា​នឹងទទួលបាន និងយល់ពីរបៀប​ប្រើ​ប្រាស់ Menu បានច្បាស់លាស់ដូចបាន​រៀបរាប់​ក្នុង​គោល​បំណង​ខាងលើ ។ ដើម្បី​ឲ្យ​កាន់តែច្បាស់​បន្ថែម​ទៀត​នូវ​ខ្លឹមសារនៃអត្ថបទនេទាំងស្រុង សូមបង្វែរអារម្មណ៍អ្នក​ទាំងអស់​គ្នា​មកតាមដានដូច​ខាងក្រោម​នេះ៖

ចុច Like គេហទំព័រ www.antkh.com  ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

កូដ C++ Programming

♣ ពន្យល់កូដ C++

♦  iostream ជា header file ​សម្រាប់​ប្រើ cin : input, cout : output, endl : new line

conio.h ជា header file ​សម្រាប់​ប្រើ​ getch ()

antheader.h ជា header file ​សម្រាប់​ប្រើ​ foreColor function ជា function ​ដែល​បង្កើត​ឡើង​សម្រាប់​ប្រើ​ក្នុង​ការ  ដាក់ព៌ណ​ឲ្យ​អក្សរនិងព៌ណផ្ទៃ​ទៅតាម Line ​នីមួយៗ​យោងតាមកូដពណ៌​ដែល​បង្ហាញ​នៅលើ Console , gotoxy  function ​សម្រាប់​ប្រើ​ក្នុង​ការ​កំណត់​នូវ​កូអរដោណេ, និង function ផ្សេងៗ​ទៀត ដែល header file នេះត្រូវ​ធ្វើការ  include ចូល​ក្នុង​ directoryរបស់ IDE (Dev C++, …) អាច​ធ្វើការ download នៅទីនេះបាន ។

stdlib.h ជា header file ​សម្រាប់​ប្រើ​ function system (“ ”) ផ្សេងៗ​

♦  system (“mode con: cols=60 lines=35”) ជា built-in function មួយ​ប្រើ​សម្រាប់​ធ្វើការ​កំណត់ Layout របស់ Console ​ដែល cols ជា បណ្តោយ ឬ​ប្រវែងសរុបរបស់ console និង lines ជា​កម្ពស់​សរុបរបស់ console ​ដែល​វាស្ថិត ក្នុង stdlib.h

 ♦  showMoveMenu (string menu [ ] , int n, int x, int y, int w, int h, int coordMenuX, int bgcolor, int  movecolor, int &show_index) ជា function ​ដែល​បង្កើត​ឡើង​សម្រាប់​ប្រើ​ក្នុង​ការ​បង្កើត​ជាប្រអប់​ដែល​មានរាងបួន ជ្រុងនឹង​ភ្ជាប់​ជាមួយ ការចាក់ព៌ណ Background ហើយ​ធ្វើការ​បង្ហាញ Menu នៅ​ក្នុង​ប្រអប់នោះ​ដែល​យើងអាច ជ្រើសរើស ឬ​ផ្លាស់ប្តូរ Menu ​នីមួយៗ​បាន​តាមរយៈ ការ​ប្រើ Ascii code ហើយ function នេះមាន​លក្ខណៈ​បត់បែន បាន​ច្រើន​ដែល​មាន Parameters

 •  string menu [ ] ជា array menu មួយវិមាត្រមាន​ប្រភេទ​ជាអក្សរ​ដែល​តំណាង​ឲ្យ Menu ​ណាមួយ​

 • int n តំណាង​ឲ្យ size សរុបរបស់ array menu ​ដែល​ចង់បាន

 •  int x និង int y ជាកូអរដោណេនៃការ​កំណត់​ទីតាំងរបស់ប្រអប់​នៅលើ Console ហើយ​ x តំណាង​ឲ្យ  ​ផ្នែក​អាប់  ស៊ីស ឬ​ជួរដេក និង​ y តំណាង​ឲ្យ​ផ្នែក​អរដោណេ ឬ​ជួរឈរ

 • int w តំណាង​ឲ្យ​ប្រវែងសរុបរបស់ប្រអប់ និង int h តំណាង​ឲ្យ​កម្ពស់​សរុបរបស់ប្រអប់

 • int coordMenuX តំណាង​ឲ្យ​ផ្នែក​អាប់ស៊ីសនៃទីតាំងរបស់ array menu

 • int bgcolor តំណាង​ឲ្យ​ព៌ណអក្សរនិងព៌ណផ្ទៃរបស់ប្រអប់ និង Array Menu

 •  int movecolor តំណាង​ឲ្យ​ព៌ណអក្សរនិងព៌ណផ្ទៃ​សម្រាប់​ធ្វើការ​ជ្រើសរើស Menu

 •  និង int &show_index តំណាង​ឲ្យ​ការចង្អុល​បង្ហាញ​នូវ index ​ណាមួយ​របស់ array Menu ​នៅពេល​ធ្វើ  ការ ជ្រើសរើស Menu នោះ

 ♦ setcursor (0, 0) ​ប្រើ​សម្រាប់​បិទ Cursor មិន​ឲ្យ​ឃើញ​នៅលើ Console ​ដែល​វាស្ថិត​ក្នុង antheader.h

 ♦ string theaterMenu [ N] ជា array menu ​ដែល​ជា argument ​ប្រើ​សម្រាប់​បោះ​តម្លៃ​ទៅ​ឲ្យ function  showMoveMenu ​ទៅតាម Parameter menu [ ] និង n

​លទ្ធផល Run កូដ C++ 

  ​លទ្ធផល​ពេលផ្លាស់ប្តូរ Menu

​រូបភាព​ខាងលើ​ទាំងពីរ​នេះជា​លទ្ធផល​បន្ទាប់ពី​ដំណើរ​ការ​កូដ C++ ​ខាងលើ​រួច ។ យើង​ក៏​អាច​ធ្វើការ​កំណត់​ទំហំ​ប្រអប់ ឬ​ទំហំ​របស់ Console , menu , ឬ​ពណ៌ផ្សេងៗ ដែល​យើងចង់បានយោង​ទៅតាម​អត្ថបទនេះ​ផងដែរ ដូចមាន​ក្នុង function main ​ដែល​យើងបានហៅមក​ប្រើ ។

 ♦ រៀបរៀងអត្ថបទដោយ៖ លោក អូន ហ៊ិនស៊ី

♦  ​វគ្គ C/C++ តម្លៃ ៥៩ដុល្លា http://training.antkh.com/c_cpp.aspx

♦ សូម​ចូលរួម​ជាសមាជិក ANT Training Group  ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា