កក្កដា
ការចាក់ Background Color នៅក្នុងប្រអប់តាមរយៈ C++
យើងទាំងអស់គ្នាប្រហែលជា ធ្លាប់បានសិក្សារួចមកហើយតាមរយៈ គណិតវិទ្យា ឬរូបវិទ្យានូវការគូសប្រអប់ ឬរូបរាងផ្សេងៗ ។ ប៉ុន្តែប្រហែលជាមិនសូវបាន យកវាទៅអនុវត្តនៅក្នុងវិស័យព័ត៌មានវិទ្យាឡើយ ។ ដូច្នេះ ថ្ងៃនេះ តាមរយៈ ទស្សនាវដ្ដីអាន-ANT យើងខ្ញុំសូមលើកយកអត្ថបទមួយនិយាពីការ ការចាក់ Background Color នៅក្នុងប្រអប់តាមរយៈ C++ ដោយការប្រើប្រាស់ Function ដែលយើងបង្កើតឡើងដោយខ្លួនឯងផ្ទាល់ ដើម្បីមកចែករំលែកជូនដល់បងប្អូនដែលចូលចិត្តសិក្សាទាក់ទងនឹង Programming Language ឲ្យ
ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា
បានយល់ដឹងមួយកម្រិតទៀតដូចខាងក្រោមនេះ៖
♣ កូដ C Programming
♣ កូដ C++ Programming
♣ ពន្យល់កូដ
ពន្យល់កូដ
- stdio.h ជា header file សម្រាប់ប្រើ scanf : input, printf : output
- iostream ជា header file សម្រាប់ប្រើ cin : input, cout : output, endl : new line
- windows.h ជា header file ប្រើសម្រាប់ទាញយក function និង object datatype មួយចំនួន ដើម្បី សរសេរ function void setColor (int color) និង void gotoxy (int x, int y)
- stdlib.h ជា header file សម្រាប់ប្រើ function system (“ ”) ផ្សេងៗ
- system (“mode con: cols=60 lines=35”) ជា built-in function មួយប្រើសម្រាប់ធ្វើការកំណត់ Layout របស់ Console ដែល cols ជា បណ្តោយ ឬប្រវែងសរុបរបស់ console និង lines ជាកម្ពស់សរុបរបស់ console ដែលវាស្ថិតក្នុង stdlib.h
- gotoxy (int x, int y) ជា ដែលបង្កើតឡើងសម្រាប់ប្រើក្នុងការកំណត់នូវកូអរដោណេនៃទីតាំងនីមួយនៅលើ Console ដែលបានបង្ហាញ
- setColor (int color) ជា function ដែលបង្កើតឡើងសម្រាប់ប្រើក្នុងការដាក់ព៌ណឲ្យអក្សរនិងព៌ណផ្ទៃទៅតាម Line នីមួយៗយោងតាមកូដពណ៌ដែលបង្ហាញនៅលើ Console
- box (int x, int y, int w, int h, int bgcolor) ជា function ដែលបង្កើតឡើងសម្រាប់ប្រើក្នុងការបង្កើតជាប្រអប់ដែលមានរាងបួនជ្រុងនឹងភ្ជាប់ជាមួយការចាក់ព៌ណ Background ដែលមាន៖
- int x និង int y ជាកូអរដោណេនៃការកំណត់ទីតាំងរបស់ប្រអប់នៅលើ Console ហើយ x តំណាងឲ្យផ្នែកអាប់ស៊ីស ឬជួរដេក និង y តំណាងឲ្យផ្នែកអរដោណេ ឬជួរឈរ
- int w តំណាងឲ្យប្រវែងសរុបរបស់ប្រអប់ និង int h តំណាងឲ្យកម្ពស់សរុបរបស់ប្រអប់
- និង int bgcolor តំណាងឲ្យព៌ណអក្សរនិងព៌ណផ្ទៃរបស់ប្រអប់
♣ លទ្ធផល Run កូដ C++
♦ រៀបរៀងអត្ថបទដោយ៖ លោក អូន ហ៊ិនស៊ី
កម្មវិធី ANTLearner គឺជាកម្មវិធីបង្កើតឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាដល់មហាជនទូទៅ
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា