For Android device For iOS device

ធ្នូ

យល់ដឹង​នៅពេល​ដែល Hard drive ទាមទារ​ឲ្យ Check Disk (chkdsk)

សូមចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

​នៅពេល​ខ្លះ​លោកអ្នក​តែងតែមាន​បញ្ហា​ជាមួយនឹង hard drive error ​ដែល​វាតែងទាមទារ​ឲ្យ​ធ្វើការ Check disk នៅមុនពេលចូល​ទៅកាន់ Windows ហើយការ Check នេះគឺជា Tool មួយរបស់ Windows ​ដែល​មានស្រាប់ ដែល​វា​ធ្វើការ​ Scan ​នៅពេល​ដែល hard drive របស់​លោកអ្នក​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាមួយនឹង File ឬ​ទិន្នន័យ​ផ្សេងៗ នោះ​វានឹង​ចាប់ផ្តើម​ធ្វើការ​សម្អាត (Fix) រាល់ file ទំាងនោះ​ឲ្យ​វា​ដំណើរ​ការ​ធម្មតាវិញ​ដែល​គេតែងហៅថា Hard disk Bad sectors  

ម្យ៉ាង​ទៀត​បញ្ហា​នេះអាច​បញ្ជាក់​ថា Hard disk របស់​លោកអ្នក​អាចប្រឈមនឹងការខូច​ដែល​វាទាមទារ​ឲ្យ​លោកអ្នក​ធ្វើការ Fix រាល់ពេលមុនចូលដល់ Windows ​នៅពេល​ដែល Scan ចប់ទើបអាចចូល Windows បាន នៅពេល​មាន​បញ្ហា​នេះ​លោកអ្នក​អាចយកវិធី​ដែល​អាន-ANT លើកយកមកដូច​ខាងក្រោម​៖

​លោកអ្នក​គ្រាន់តែ Right Click ​ទៅលើ Drive ​ដែល​ផ្ទុក Windows ហើយយកពាក្យថា Properties 

បន្ទាប់ចុចលើប៊ូតុង​ tool select យកពាក្យថា Check ​បន្ទាប់មក​វានឹង​ចាប់ផ្តើម​ធ្វើការ Check រាល់ File ​ដែល​មាននៅ​ក្នុង hard disk របស់​លោកអ្នក​

​លោកអ្នក​អាច Check ​តាមរយៈ CMD ​ក៏​បានដោយគ្រាន់ចូលទៅវាយពាក្យ CMD ក្នុង​ប្រអប់ Search ហើយ Right Click យកពាក្យថា run as administrator

​បន្ទាប់មក​វាយពាក្យថា chkdsk /f c:

/F: fixes errors on the disk

C: គឺជា Drive

** កម្មវិធី Android ថ្មីៗ​របស់អាន-ANT ដែល​ចេញ​ក្នុង​ឆ្នាំ ២០១៦ http://antkh.com/tech/2315

*** សម្រាប់​កម្មវិធី​អានផេឌៀ ដំណើរ​ការ​លើ Windows (ចាប់ពី Windows 8 ឡើងទៅ) អាច Download ដោយឥតគិតថ្លៃ

*** សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/
*** សម្រាប់​ស្នាដៃសិស្ស​ដែល​ធ្លាប់​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា