លេខាបកប្រែ

នេះក៏ជាលើកដំបូងបំផុតសម្រាប់វចនានុក្រមរបស់ខ្មែរ ដែលមានសមត្ថភាពអាចបកប្រែពាក្យស្ទើរ ១០០ភាគរយ នៃកម្មវិធីដែលមាននៅក្នុងកម្មវិធីរបស់ Microsoft Windows ដោយគ្រាន់តែចុច Alt+A រួចជ្រើសរើស ពាក្យណាមួយចេញពីកម្មវិធីដែលអ្នកកំពុងប្រើ។

វាពិតជាងាយដោយអ្នកមិនចាំបាច់ចំណាយពេលវាយពាក្យដែលចង់បកប្រែក្នុងកម្មវិធីវចនានុក្រមនោះទេ ហើយក៏មិនចាំបាច់ផ្លាស់ប្ដូរផ្ទាំងការងារនៃកម្មវិធីដែលអ្នកកំពុងប្រើនោះផងដែរ។

លេខាបកប្រែ

លេខាអាន-Reader

នេះក៏ជាលើកដំបូងបំផុតសម្រាប់វចនានុក្រមរបស់ខ្មែរ ដែលមានសមត្ថភាពអាចអានពាក្យ ឬអត្ថបទស្ទើរ ១០០ភាគរយ នៃកម្មវិធីដែលមាននៅក្នុងកម្មវិធីរបស់ Microsoft Windows ដោយគ្រាន់តែចុច Alt+R រួចជ្រើសរើស ពាក្យ ឬអត្ថបទណាមួយចេញពីកម្មវិធីដែលអ្នកកំពុងប្រើ។

វាពិតជាពិសេសដែលមានមុខងារនេះ ដោយរាល់ការអានគឺលោកអ្នកអាចកំណត់ល្បឿន និង highligh លើពាក្យដែលកំពុងអាន ជាពិសេសគឺលោកអ្នកអាចថតទុករាល់ការអាន សម្រាប់ស្ដាប់ជាមួយឧបករណ៏ចាក់សំឡេងផ្សេងៗទៀតបាន។

លេខាអាន-Reader

វចនានុក្រមអាន-ANT អង់គ្លេស-អង់គ្លេស-ខ្មែរ

វចនានុក្រមអាន-ANT អង់គ្លេស-អង់គ្លេស-ខ្មែរ

ជាមួយកម្មវិធីវចនានុក្រមអាន-ANT អង់គ្លេស ទៅ អង់គ្លេស និង អង់គ្លេសទៅខ្មែរ ដែលជាផ្នែកមួយនៃកម្មវិធីអានផេឌៀ-ANTPedia ២០១៦ គឺលោកអ្នកអាចស្វែងរកការពន្យល់ពាក្យជាភាសាខ្មែរ ឬ អង់គ្លេស ទៅលើពាក្យអង់គ្លេសណាមួយដែលអ្នកមិនបានដឹងន័យក្នុងភាសាខ្មែរ។

និយមន័យត្រូវបានបង្ហាញយ៉ាងច្បាស់ និងអមដោយរូបភាពដែលមានទៅតាមពាក្យនីមួយៗ លើសពីនេះក៏មានការបង្ហាញបណ្ដាឃ្លាដែលទាក់ទងទៅនឹងពាក្យដែលកំពុងស្វែងរកផងដែរ។

ជាធម្មតាក្នុងនិយមន័យនីមួយៗតែងមានការពន្យល់ជាភាសាខ្មែរ និង អង់គ្លេស ហើយក៏នឹងមានពាក្យមួយចំនួនក្នុងនិយមន័យនោះដែលអ្នកមិនយល់ ដូច្នេះលោកអ្នកច្បាស់ជាត្រូវការចង់ដឹងពីនិយមន័យនៃពាក្យនោះជាបន្តទៀតមិនខាន សម្រាប់កម្មវិធីវចនានុក្រមអាន-ANT មិនពិបាកឡើយគឺលោកអ្នកគ្រាន់តែយក mouse ចុចលើពាក្យដែលអ្នកមិនយល់វានឹងបង្ហាញនិយមន័យនៃពាក្យនោះជាមិនខាន។

វចនានុក្រមអាន-ANT ខ្មែរ-អង់គ្លេស

ជាមួយកម្មវិធីវចនានុក្រមអាន-ANT ខ្មែរ ទៅ អង់គ្លេស ដែលជាផ្នែកមួយនៃកម្មវិធីអានផេឌៀ-ANTPedia ២០១៦ គឺលោកអ្នកអាចស្វែងរកការពន្យល់ពាក្យជាភាសាខ្មែរ ឬ អង់គ្លេស ទៅលើពាក្យខ្មែរណាមួយដែលអ្នកមិនបានដឹងន័យក្នុងភាសាអង់គ្លេស។

និយមន័យត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ លើសពីនេះក៏មានការបង្ហាញបណ្ដាឃ្លាដែលទាក់ទងទៅនឹងនឹងពាក្យដែលកំពុងស្វែងរកផងដែរ។

ជាធម្មតាក្នុងនិយមន័យនីមួយៗតែងមានការពន្យល់ជាភាសាខ្មែរ និង អង់គ្លេស ហើយក៏នឹងមានពាក្យមួយចំនួនក្នុងនិយមន័យនោះដែលអ្នកមិនយល់ ដូច្នេះលោកអ្នកច្បាស់ជាត្រូវការចង់ដឹងពីនិយមន័យនៃពាក្យនោះជាបន្តទៀតមិនខាន សម្រាប់កម្មវិធីវចនានុក្រមអាន-ANT មិនពិបាកឡើយគឺលោកអ្នកគ្រាន់តែយក mouse ចុចលើពាក្យដែលអ្នកមិនយល់វានឹងបង្ហាញនិយមន័យនៃពាក្យនោះជាមិនខាន។

វចនានុក្រមអាន-ANT ខ្មែរ-អង់គ្លេស

វចនានុក្រមអាន-ANT ខ្មែរ-ខ្មែរ

វចនានុក្រមអាន-ANT ខ្មែរ-ខ្មែរ

ជាមួយកម្មវិធីវចនានុក្រមអាន-ANT ខ្មែរ ទៅ ខ្មែរ ដែលជាផ្នែកមួយនៃកម្មវិធីអានផេឌៀ-ANTPedia ២០១៦ គឺលោកអ្នកអាចស្វែងរកការពន្យល់ពាក្យជាភាសាខ្មែរ ទៅលើពាក្យខ្មែរណាមួយដែលអ្នកមិនបានដឹងន័យក្នុងភាសាខ្មែរ។

និយមន័យត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ លើសពីនេះក៏មានការបង្ហាញបណ្ដាឃ្លាដែលទាក់ទងទៅនឹងនឹងពាក្យដែលកំពុងស្វែងរកផងដែរ។

ជាធម្មតាក្នុងនិយមន័យនីមួយៗតែងមានការពន្យល់ជាភាសាខ្មែរ ហើយក៏នឹងមានពាក្យមួយចំនួនក្នុងនិយមន័យនោះដែលអ្នកមិនយល់ ដូច្នេះលោកអ្នកច្បាស់ជាត្រូវការចង់ដឹងពីនិយមន័យនៃពាក្យនោះជាបន្តទៀតមិនខាន សម្រាប់កម្មវិធីវចនានុក្រមអាន-ANT មិនពិបាកឡើយគឺលោកអ្នកគ្រាន់តែយក mouse ចុចលើពាក្យដែលអ្នកមិនយល់វានឹងបង្ហាញនិយមន័យនៃពាក្យនោះជាមិនខាន។

វចនានុក្រមអាន-ANT ច្បាប់ និង សេដ្ឋកិច្ច

ជាមួយកម្មវិធីវចនានុក្រមអាន-ANT ច្បាប់ និង សេដ្ឋកិច្ច ដែលជាផ្នែកមួយនៃកម្មវិធីអានផេឌៀ-ANTPedia ២០១៦ គឺលោកអ្នកអាចស្វែងរកការពន្យល់ពាក្យជាភាសាខ្មែរ និង អង់គ្លេស ទៅលើពាក្យខ្មែរ ឬ អង់គ្លេសណាមួយក្នុងពាក្យបច្ចេកទេសទាក់ទងទៅនឹងច្បាប់ និង សេដ្ឋកិច្ច ដែលអ្នកមិនបានដឹងន័យក្នុងភាសាខ្មែរ ឬ អង់គ្លេស។

និយមន័យត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ និងអមដោយរូបភាពដែលមានទៅតាមពាក្យនីមួយៗ លើសពីនេះក៏មានការបង្ហាញបណ្ដាឃ្លាដែលទាក់ទងទៅនឹងនឹងពាក្យដែលកំពុងស្វែងរកផងដែរ។

ជាធម្មតាក្នុងនិយមន័យនីមួយៗតែងមានការពន្យល់ជាភាសាខ្មែរ និង អង់គ្លេស ហើយក៏នឹងមានពាក្យមួយចំនួនក្នុងនិយមន័យនោះដែលអ្នកមិនយល់ ដូច្នេះលោកអ្នកច្បាស់ជាត្រូវការចង់ដឹងពីនិយមន័យនៃពាក្យនោះជាបន្តទៀតមិនខាន សម្រាប់កម្មវិធីវចនានុក្រមអាន-ANT មិនពិបាកឡើយគឺលោកអ្នកគ្រាន់តែយក mouse ចុចលើពាក្យដែលអ្នកមិនយល់វានឹងបង្ហាញនិយមន័យនៃពាក្យនោះជាមិនខាន។

វចនានុក្រមអាន-ANT ច្បាប់ និង សេដ្ឋកិច្ច

វចនានុក្រមអាន-ANT ផ្នែកពេទ្យ

វចនានុក្រមអាន-ANT ផ្នែកពេទ្យ

ជាមួយកម្មវិធីវចនានុក្រមអាន-ANT សុខាភិបាល ដែលជាផ្នែកមួយនៃកម្មវិធីអានផេឌៀ-ANTPedia ២០១៦ គឺលោកអ្នកអាចស្វែងរកការពន្យល់ពាក្យជាភាសាខ្មែរ និង អង់គ្លេស ទៅលើពាក្យខ្មែរ ឬ អង់គ្លេសណាមួយក្នុងពាក្យបច្ចេកទេសទាក់ទងទៅនឹងពេទ្យ ដែលអ្នកមិនបានដឹងន័យក្នុងភាសាខ្មែរ ឬ អង់គ្លេស។

និយមន័យត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ និងអមដោយរូបភាពដែលមានទៅតាមពាក្យនីមួយៗ លើសពីនេះក៏មានការបង្ហាញបណ្ដាឃ្លាដែលទាក់ទងទៅនឹងនឹងពាក្យដែលកំពុងស្វែងរកផងដែរ។

ជាធម្មតាក្នុងនិយមន័យនីមួយៗតែងមានការពន្យល់ជាភាសាខ្មែរ និង អង់គ្លេស ហើយក៏នឹងមានពាក្យមួយចំនួនក្នុងនិយមន័យនោះដែលអ្នកមិនយល់ ដូច្នេះលោកអ្នកច្បាស់ជាត្រូវការចង់ដឹងពីនិយមន័យនៃពាក្យនោះជាបន្តទៀតមិនខាន សម្រាប់កម្មវិធីវចនានុក្រមអាន-ANT មិនពិបាកឡើយគឺលោកអ្នកគ្រាន់តែយក mouse ចុចលើពាក្យដែលអ្នកមិនយល់វានឹងបង្ហាញនិយមន័យនៃពាក្យនោះជាមិនខាន។

វចនានុក្រមអាន-ANT បច្ចេកទេសទូទៅ

ជាមួយកម្មវិធីវចនានុក្រមអាន-ANT បច្ចេកទេសទូទៅ ដែលជាផ្នែកមួយនៃកម្មវិធីអានផេឌៀ-ANTPedia ២០១៦ គឺលោកអ្នកអាចស្វែងរកការពន្យល់ពាក្យជាភាសាខ្មែរ និង អង់គ្លេស ទៅលើពាក្យខ្មែរ ឬ អង់គ្លេសណាមួយក្នុងពាក្យបច្ចេកទេសទូទៅ ដែលអ្នកមិនបានដឹងន័យក្នុងភាសាខ្មែរ ឬ អង់គ្លេស។

និយមន័យត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ និងអមដោយរូបភាពដែលមានទៅតាមពាក្យនីមួយៗ លើសពីនេះក៏មានការបង្ហាញបណ្ដាឃ្លាដែលទាក់ទងទៅនឹងនឹងពាក្យដែលកំពុងស្វែងរកផងដែរ។

ជាធម្មតាក្នុងនិយមន័យនីមួយៗតែងមានការពន្យល់ជាភាសាខ្មែរ និង អង់គ្លេស ហើយក៏នឹងមានពាក្យមួយចំនួនក្នុងនិយមន័យនោះដែលអ្នកមិនយល់ ដូច្នេះលោកអ្នកច្បាស់ជាត្រូវការចង់ដឹងពីនិយមន័យនៃពាក្យនោះជាបន្តទៀតមិនខាន សម្រាប់កម្មវិធីវចនានុក្រមអាន-ANT មិនពិបាកឡើយគឺលោកអ្នកគ្រាន់តែយក mouse ចុចលើពាក្យដែលអ្នកមិនយល់វានឹងបង្ហាញនិយមន័យនៃពាក្យនោះជាមិនខាន។

វចនានុក្រមអាន-ANT បច្ចេកទេសទូទៅ

វចនានុក្រមអាន-ANT រូបភាព

វចនានុក្រមអាន-ANT រូបភាព

ជាមួយកម្មវិធីវចនានុក្រមអាន-ANT រូបភាព ដែលជាផ្នែកមួយនៃកម្មវិធីអានផេឌៀ-ANTPedia ២០១៦ គឺលោកអ្នកអាចស្វែងរករូបភាព ទៅលើពាក្យខ្មែរ ឬ អង់គ្លេសណាមួយ ដែលអ្នកមិនបានដឹង ។ និយមន័យត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ និងអមដោយរូបភាពដែលមានទៅតាមពាក្យនីមួយៗ។

ឧបករណ៏ និងធនធានជលផលខ្មែរ

តាមរយៈកម្មវិធី អានផេឌៀ-ANTPedia ២០១៦ នេះ លោកអ្នកនឹងអាចដឹងពីឧបករណ៏នេសាទ សត្វស្លាប ថនិកសត្វ ត្រី អណ្ដើក ដែលមាននៅក្នុងស្រុកខ្មែរ ជាភាសាខ្មែរ អង់គ្លេស និងពាក្យក្នុងវិទ្យាសាស្រ្ត។ លោកអ្នកក៏អាចដឹងប្រភេទសត្វ ឬក៏សត្វណាដែលកំពុងស្ថិតក្នុងការបាត់បង់ដែលគួរតែអភិរក្សផងដែរ។

ឧបករណ៏ និងធនធានជលផលខ្មែរ

ជម្រើសនៃការស្វែងរកពាក្យក្នុងវចនានុក្រមអាន-ANT

ក្នុងគ្រប់កម្មវិធីវចនានុក្រមអាន-ANT គឺអាចប្រើប្រាស់ជម្រើសរហូតដល់៦ជម្រើសដូចជា៖

ពាក្យដែលបញ្ចប់ដោយ គឺលោកអ្នកអាចរកពាក្យជាភាសាខ្មែរ ឬ អង់គ្លេស ដែលបញ្ចប់ដោយអក្សរ ឬពាក្យអ្វីមួយលក្ខណៈបែបនេះគឺងាយស្រួលដល់លោកអ្នកដែលមិនបានចាំពេញពាក្យដែលចង់ស្វែងរកន័យរបស់វា គឺគ្រាន់តែលោកអ្នកចាំនូវអក្សរ ឬពាក្យខាងចុងគឺជាការស្រេច។

រកតាមពាក្យបច្ចេកទេស ជម្រើសនេះគឺប្រើសម្រាប់តែវចនានុក្រមអាន-ANT ផ្នែកជលផលតែប៉ុណ្ណោះ។

ពាក្យដែលមានផ្ទុកដោយ មានពេលខ្លះលោកអ្នកមិនបានចាំពាក្យទាំងមូល ប៉ុន្តែលោកអ្នកបានចាំឬដឹងពីតួអក្សរ ឬក៏ផ្នែកណាមួយនៃពាក្យដែលលោកអ្នកចង់ស្វែងរក ពីន័យរបស់វា គឺជម្រើសនេះនឹងអាចជួយលោកអ្នកបាន។

ពាក្យតាមការបញ្ចូល ជម្រើសនេះគឺប្រាកដណាស់ថាលោកអ្នកបានចាំពាក្យដែលចង់ស្វែងរកន័យរបស់វាបានយ៉ាងជាក់លាក់ ដូច្នេះគឺលោកអ្នកអាចប្រើប្រាស់ជម្រើសនេះបាន ហើយនៅក្នុងបញ្ជីនៃ ពាក្យស្វែងរកគឺនឹងមិនបង្ហាញពាក្យណាផ្សេងពីអ្វីដែលលោកអ្នកបានវាយស្វែងរកនោះទេ។

រកពាក្យដែលមានក្នុងនិយមន័យ ជាជម្រើសដ៏សំខាន់ និងដំបូងបំផុតនៃវចនានុក្រមដែលបង្កើតដោយខ្មែរ។ ឧទារហណ៏ ថាលោកអ្នកចង់ដឹងពីពាក្យ ពុកឆ្អឹង ប៉ុន្តែលោកអ្នកមិនដឹងថាពាក្យអង់គ្លេសណាខ្លះដែលទាក់ទងនឹងពាក្យនេះ ដូច្នេះអ្នកត្រូវប្រើជម្រើសនេះ ហើយពាក្យខ្មែរ និង អង់គ្លេសទាំងឡាយដែលពាក់ព័ន្ធនឹង ពុកឆ្អឹង គឺនឹងបង្ហាញក្នុងបញ្ជីស្វែងរក។

អានជាសំឡេង និង ថតសំឡេងទុក

កម្មវិធីវចនានុក្រមអាន-ANT អាចអានពាក្យដែលលោកអ្នកកំពុងមើលនិយមន័យ ឬក៏អាចអាននូវអត្ថបទ ទាំងឡាយដែលលោកអ្នកចង់អាន លើសពីនេះរាល់ការអាន លោកអ្នកអាចឱ្យកម្មវិធីនេះថតទុកជាសំឡេង និងអាចចាក់ស្ដាប់នៅពេលណាមួយជាមួយនឹងឧបករណ៏ចាក់សំឡេងផ្សេងៗទៀតបាន។

កំណត់ត្រាពាក្យ

រាល់ពាក្យសំខាន់ៗដែលលោកអ្នកបានប្រើក្នុងវចនានុក្រមអាន-ANT សុទ្ធតែអាចឱ្យលោកអ្នករក្សាទុកបាននៅក្នុងបញ្ជីកំណត់ត្រា (Bookmark)។ លក្ខណៈបែបនេះគឺសំខាន់សម្រាប់លោកអ្នកដែលអាចកត់ត្រាទុកនូវពាក្យទាំងឡាយណាដែលលោកអ្នកគិតថាសំខាន់ ហើយអាចមើលនិយមន័យរបស់វានៅពេលក្រោយបានយ៉ាងឆាប់រហ័សតាមរយៈកុំព្យូទ័រមួយ ឬច្រើនគ្រឿង ដោយលោកអ្នកអាចថតចម្លងឯកសារកំណត់ត្រានេះទៅកាន់កុំព្យូទ័រដ៏ទៃទៀតបាន។

ឧបករណ៏ជំនួយ

លោកអ្នកអាចត្រឡប់ក្រោយ ឬ ទៅមុខ ដើម្បីមើលបណ្ដាពាក្យដែលលោកអ្នកបាន និងកំពុងប្រើប្រាស់ក្នុងវចនានុក្រមនេះ។

លោកអ្នកអាចពង្រីក ឬបង្រួមអក្សរក្នុងនិយមន័យអោយធំ ឬតូចទៅតាមស្ថានភាពភ្នែករបស់លោកអ្នក ដោយមិនចាំបាច់អោយលោកអ្នកប្រឹងមើលនោះទេ។

ជាមួយនឹងប៊ូតុងសំឡេង គឺលោកអ្នកអាចចុចទៅកាន់ផ្នែកអាន (Reading) បានដោយងាយស្រួលដើម្បីអានពាក្យដែលលោកអ្នកកំពុងមើលនិយមន័យរបស់វា។ លើសពីនេះលោកអ្នកនឹងអាចកត់ត្រាទុកនូវពាក្យទាំងនោះតាមរយៈប៊ូតុង Bookmark។

ទីតាំងរបស់ អាន "ANT"

ផ្ទះលេខ ៨៦បេ ផ្លូវ ៣១៣ កែងនឹងផ្លូវ ៦០៦ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

#86B, Street 313 corner 606, Sangkat Boeungkâk 2, Khan Toulkok, Phnom Penh

បង្កើតនិងគ្រប់គ្រងដោយអាន "ANT"