វិច្ឆិកា
PHP Function សំខាន់ៗ ដែលត្រូវប្រើក្រោយពេល Upload File ទៅកាន់ Server
សួស្ដីអ្នកទាំងអស់គ្នាដែលតែងតែ តាមដានអត្ថបទរបស់ អាន-ANT ជាបន្តបន្ទាប់, កាលពី អត្ថបទមុនៗ ទស្សនាវដ្ដី អាន-ANT បានបង្ហាញរួចមកហើយ អំពីដំណើរការនៃ ការ Upload ឯកសារផ្សេងៗ ក៏ដូចជាការ Upload រូបភាព ទៅកាន់ Server ជាដើម ដែលលោកអ្នកអាចសិក្សាបន្ថែមតាម តាមរយៈអាស័យដ្ឋាន http://antkh.com/tech/2241 ។ ក្រោយពេលដែលលោកអ្នកអាច Upload ឯកសារទៅកាន់ Server រួចហើយគឺវាមិនទាន់គ្រប់គ្រាន់ទេ ដូចនេះយើងនឹងលើកយក Function សំខាន់ៗមួយចំនួន សម្រាប់គ្រប់គ្រងឯកសារដែលមាននៅលើ Server ពោលគឺ យើងនឹងបង្ហាញពី ការលុប ការផ្លាស់ប្ដូរឈ្មោះ និង ការចម្លងឯកសារទាំងឡាយ ដែលមាននៅលើ Server ។
សូមចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗប្រចាំថ្ងៃ
ការលុប File នៅលើ Server ដោយប្រើ function unlink () :
Unlink () គឺជា function មួយដែលត្រូវបានគេប្រើប្រាស់ ដើម្បី លុបទិន្នន័យនៅលើ Server ដែលវា Return តម្លៃ True និង False ពោលគឺប្រសិន បើលុបបានជោគជ័យ វានឹងបោះតម្លៃ True ផ្ទុយពីនោះគឺ False ។ ហើយតម្លៃនៃ Parameter គឺជា Path នៃ File ដែលត្រូវលុប ។
ការកែប្រែឈ្មោះ File ឬ Directory នៅលើ Server ដោយប្រើ function rename () :
Rename () គឺជា function មួយដែលត្រូវបានគេប្រើប្រាស់ ដើម្បី កែប្រែឈ្មោះ File ឬ Directory នៅលើ Server ដែលវា Return តម្លៃ True និង False ពោលគឺប្រសិន បើទទួលបានជោគជ័យ វានឹងបោះតម្លៃ True ផ្ទុយពីនោះគឺ False ។ ហើយតម្លៃនៃ Parameter មានពីរ គឺ តម្លៃទីមួយជា Path នៃឈ្មោះចាស់ ឯ តម្លៃទីពីរគឺជាឈ្មោះថ្មី ។ ហើយប្រសិនបើ ឈ្មោះដែលដាក់ថ្មី ជាន់គ្នាទៅលើ File ដែលមានស្រាប់នោះវានឹង Override ទៅលើ File នោះ ។
ចំណាំ៖ ការ Rename Directory គឺដូចគ្នាជាមួយ ការ Rename File ដែរ បុន្តែឈ្មោះរបស់ Directory មិនមាន Extension ទេ
ការ Copy File នៅលើ Server ដោយប្រើ function copy () :
Copy () គឺជា function មួយដែលត្រូវបានគេប្រើប្រាស់ ដើម្បី ចម្លង File ណាមួយ នៅលើ Server ដែលវា Return តម្លៃ True និង False ពោលគឺប្រសិន បើទទួលបានជោគជ័យ វានឹងបោះតម្លៃ True ផ្ទុយពីនោះគឺ False ។ ហើយតម្លៃនៃ Parameter មានពីរ គឺ តម្លៃទីមួយជាឈ្មោះនៃ File ឯតម្លៃទីពីរគឺជាទីតាំងនិងឈ្មោះនៃ Destination ។
ព្យាយាមគង់បានសម្រេច សូមសាកល្បងដោយខ្លួនអ្នក ! ! !
*** រៀបរៀងអត្ថបទដោយ៖ លោក តី សុជាតិថា
*** មុខវិជ្ផា PHP+MySQL តម្លៃ ១០០ដុល្លា ឬ ៤០០០០០រៀល សម្រាប់ Course Outline នៃវគ្គនេះ http://training.antkh.com/php_and_mysql.aspx
*** មុខវិជ្ផា Web Design with CSS + Bootstrap តម្លៃ ៨០ដុល្លា ឬ ៣២០០០០រៀល សម្រាប់ Course Outline នៃវគ្គនេះ http://training.antkh.com/website_design_with_css.aspx
*** សម្រាប់ស្នាដៃសិស្សដែលបានបញ្ចប់វគ្គគេហទំព័រជាច្រើន នៅអាន-ANT http://training.antkh.com/achievements/?c=web
*** សូមចូលរួមជាសមាជិក ANT Training Group ដើម្បីតាមដានសម្មភាពប្រចាំថ្ងៃជាមួយអាន-ANT
*** ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗដែលទាក់ទងនឹងបច្ចេកវិទ្យារៀងរាល់ថ្ងៃ
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា