មេសា
គន្លឹះនិងល្បិចខ្លះៗ ៖ ដើម្បី Upload រូបភាពទៅកាន់ Server នៅក្នុង PHP
♦ អត្ថបទដើម លោក សុង លាងហុក កែសម្រួលឡើងវិញ ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៦ ដោយកញ្ញា យឹម ស្រីយុឺ
Hey! ! សួស្តី អ្នកទាំងឡាយ ជាពិសេសអ្នកដែលកំពុង រៀនជាមួយភាសា PHP ទាំងអស់គ្នា ។ ថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀប Upload file រូបភាព ទៅកាន់ Server នៅក្នុង PHP ។ ជាធម្មតាក្នុងការបញ្ចូលទិន្នន័យរបស់ User ឬ Admin តែងតែមានតម្រូវការក្នុងការបញ្ចូល File ផ្សេងៗដូចជា File រូបភាពជាដើម ដូចនេះការ Upload គឺជាវិធីសាស្រ្តមួយដែលអ្នកអាចយកឯកសារផ្សេងៗពីម៉ាស៊ីនកុំព្យូទ័រដែលអ្នកកំពុងប្រើទៅទុកនៅលើ Server ។ ដូច្នេះកុំឲ្យខាតពេលវេលាយូរ “តោះ! ” យើងទៅមើលពីលទ្ធផល និងរូបភាពកូដ នៃការ Upload File រូបភាព នៅខាងក្រោមទាំងអស់គ្នា៖
+ លទ្ធផលកូដទាំងមូល
+ ការពន្យល់លទ្ធផលកូដ
- នៅពេលដែលយើងមិនទាន់ ធ្វើការ Upload image ពី Form ទេ យើងពិនិត្យឃើញថានៅក្នុង File Path
មិនទាន់ឃើញមានរូបភាពអ្វីសោះឡើយ ។
- បន្ទាប់ពីធ្វើការ Upload Image ពី Form យើងឃើញថានៅក្នុង File Path ដដែល មាន រូបភាពមួយដែលបាន
មកពីការ Upload មក ។
+ កូដ HTML នៅក្នុង File PHP
- ខាងក្រោមនេះគឺជា លទ្ធផលនៃកូដ HTML ខាងលើ ៖
+ ពន្យល់កូដ HTML
- បន្ទាត់ទី៨ គឺជាការដាក់ link ទៅកាន់ File CSS ដើម្បីបង្កើត Style ខ្លះលើ Form Upload រូបភាពរបស់យើង ។
- បន្ទាត់ទី១៣ បង្កើត Element Form មួយ ត្រង់ “action = “upload.php” មានន័យថា Form នឹងផ្ញើ ទិន្នន័យ បន្តទៅកាន់
File “upload.php” បន្ទាប់ពី Form ត្រូវបានបញ្ចូន ។ ចំណែកត្រង់ method= ‘POST’ មានន័យថា Form នឹងបញ្ចូន
ទិន្នន័យតាមរយ: POST Method ។ មួយវិញទៀត សម្រាប់ enctype="multipart/form-data" សម្រាប់ដោះស្រាយក្នុងការ Upload file ។
- បន្ទាត់ទី ១៥ ដល់បន្ទាត់ ២៥ ដាក់បន្ថែម Icon ទៅលើ Input ។
- បន្ទាត់ទី ២៩ បង្កើត input ប្រភេទ File មួយ ។
- បន្ទាត់ទី ៣១ បង្កើត ប៊ូតុង មួយសម្រាប់បញ្ចូន ។
+ កូដ PHP
+ ពន្យល់កូដ PHP
- បន្ទាត់ទី២ តាង អថេរ (Variable ) មួយ ដើម្បីកំណត់ឈ្មោះ Folder ដែលត្រូវរក្សារ ទុក File image ដែលនឹងត្រូវ Upload ចូល ។
- បន្ទាត់ទី៣ តាង អថេរ (Variable ) មួយ ដើម្បីចាប់យក Path file ដែលបាន Upload ។
- បន្ទាត់ទី ៤ តាង អថេរ (Variable ) មួយ ដើម្បីទុកសិក្សាលក្ខខណ្ឌ នៅពេលក្រោយ ។
- បន្ទាត់ទី ៥ តាង អថេរ (Variable ) មួយ ដើម្បីចាប់យកប្រភេទនៃ File និង ផ្លាស់ប្តូរទៅកាន់អក្សរតូចទាំងអស់ ។
- បន្ទាត់ទី ៧ ដល់បន្ទាត់ទី ១០ កំណត់លក្ខខណ្ឌ ដើម្បីពិនិត្យ ឈ្មោះ File មានហើយ ឬនៅចៀសវាងរក្សាទុកឈ្មោះ File ជាន់គ្នា ។
- បន្ទាត់ទី ១១ ដល់បន្ទាត់ទី ១៤ កំណត់លក្ខខណ្ឌ ដើម្បីពិនិត្យទំហំនៃ File យើងបានកំណត់ត្រឹម៥០០០០០០ byte ស្មើនឹង ៥ Mega byte ។
- បន្ទាត់ទី១៦ ដល់បន្ទាត់ទី ២០ កំណត់លក្ខខណ្ឌ ដើម្បីពិនិត្យមើលប្រភេទ File ដែលយើងចង់ អនុញ្ញាត ឲ្យ Upload ដូចជា jph, png, jpeg, gif និង pdf បើខុសពីនេះយើងមិនអនុញ្ញាត ឲ្យ Upload ឡើយ ។
- បន្ទាត់ទី ២២ ពិនិត្យមើល ថាតើលក្ខខណ្ឌដែលយើងបានកំណត់ទាំងអស់ពិតដែល ឬទេ បើមិនពិតយើងមិនអនុញ្ញាត File នោះ Upload ទេ ដោយបង្ហាញ Message Error នៅលើ Browser ។
- បន្ទាត់ទី ២៥ និង ២៦ ករណី ពិតយើងធ្វើការ Move file ដែលបាន Upload មក ទៅកាន់ ទីតាំង Folder ដែលយើងបានកំណត់ថ្មី ដោយ ប្រើ ប្រាស់ មុខងារ (Function) move_uploaded_file ។ បន្ទាប់ពី Move File Upload ជោកគជ័យ វានឹងបញ្ចូន Message ទៅ កាន់ Browser ឲ្យអ្នកប្រើប្រាស់បានដឹង ។
- បន្ទាត់ទី ២៨ ករណីដែល Move File upload មានបញ្ហាអ្វីមួយ វានឹងបញ្ចូន Message ទៅកាន់ Browser ដូចគ្នា ។
+ ពន្យល់កូដ CSS
- បន្ទាត់ទី១ដល់បន្ទាត់ទី៥ ដាក់ពណ៌ផ្ទៃខាងក្រោយ, ពណ៌និងប្រភេទអក្សរ ។
- បន្ទាត់ទី៦ដល់បន្ទាត់ទី១១ កំណត់កម្ពស់និងកំណត់ Element ឲ្យនៅចំកណ្តាល ។
- បន្ទាត់ទី១២ដល់បន្ទាត់ ១៨ កំណត់ Element នៅក្នុង Form ឲ្យនៅចំកណ្តាល, ប្រវែង Form និងគម្លាត ។
- បន្ទាត់ទី១៩ដល់បន្ទាត់ ៣២ កំណត់ កម្ពស់, ប្រវែង, គម្លាត, ពណ៌ផ្ទៃខាងក្រោយ, ភាពកោងជុំវិញ និង រូបចង្អុលដៃ ។
- បន្ទាត់ទី ៣៤ ដល់ ៣៨ ដាក់រូប Icon នៅចំកណ្តាល ។
- បន្ទាត់ទី៤០ ដល់ ៤៣ ដាក់ កម្ពស់ និង ពណ៌នៃ Fill ។
- បន្ទាត់៤៥ ដល់ ៤៩ កំណត់អក្សរឲ្យនៅចំកណ្តាល ។
- បន្ទាត់ ៥១ ដល់ ៥៤ កំណត់ទំហំនិងពណ៌នៃអក្សរ ។
- បន្ទាត់ទី៥៦ ដល់ ៥៨ បំបាត់ Element ។
- បន្ទាត់៦០ដល់៧៦ កំណត់ គម្លាតខាងលើ, ប្រវែង, ទំហំនិងពណ៌អក្សរ, ភាពកោងជុំវិញ, ស្រមោល, និងរូបចង្អុលដៃនៅពេល
Hover នៃប៊ូតុង ។
- បន្ទាត់ទី ៧៨ ដល់ ៨៣ ដាក់ពណ៌ផ្ទៃខាងក្រោយ, ពណ៌អក្សរ, Borderជុំវិញ និងស្រមោលឲ្យប៊ូតុង ។
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា