២៤
កក្កដា

​កម្មវិធី​វចនានុក្រម អាន សុខាភិបាល ២០១៦ ដំណើរ​ការ​លើ Android 4.4 (ANT Medicinal Dictionary 2016)

ANT Medical Dictionary 2016 បាន​បង្កើត​ឡើងដោយ ANT Training ​ក្នុង​ឆ្នាំ​២០១៦ និងបានដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការនៅ​ថ្ងៃ​ទី០៦ ខែកក្កដា ។

ANT Medicinal Dictionary 2016 ជាវចនានុក្រម​សុខាភិបាល​ដែល​ដំណើរ​ការ​លើ Android ចាប់ពី 4.4 ឡើងទៅ ។ ហើយវចនានុក្រមសុខាភិបាល​នេះ​ក៏​មាន​បញ្ចូល​ក្នុង​កម្មវិធី​អានផេឌៀ ដែល​ដំណើរ​ការ​ជាមួយ Windows (ដំណើរ​ល្អចាប់ពី windows 8 ឡើងទៅ) ផងដែរ ហើយ​លោកអ្នក​អាច ស្វែងយល់​បន្ថែម​ពី​កម្មវិធី​អានផេឌៀនេះ http://antkh.com/antpedia/index.php?p=dictionary  ។  

វចនានុក្រម​ផ្នែក​សុខាភិបាលនេះ ពុំ​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ភ្ជាប់ internet ពេល​កំពុង​ប្រើ​ប្រាស់​ឡើយ ។ សង្ឍឹមថាវចនានុក្រមមួយនេះនឹង​ផ្ដល់​ជាប្រយោជន៍ដល់ប្អូនៗ​ដែល​កំពុង​សិក្សា​ផ្នែក​ពេទ្យ ក៏​ដូច​លោកអ្នក​ទាំងអស់​ដែល​ធ្វើ​ការងារ​ទាក់ទងនឹង​វិស័យសុខាភិបាល​ផងដែរ ។

​លក្ខណៈ​ពិសេស​៖

♦ រូបរាង​ងាយស្រួល​ប្រើ ។  
 មានវចនានុក្រម​ផ្នែក​សុខាភិបាលចំនួន៣​ប្រភេទ​រួម​បញ្ចូល​គ្នា​តែមួយ គឺ អង់គ្លេស ទៅ អង់គ្លេស, អង់គ្លេស ទៅ ខ្មែរ​, និង ខ្មែរ ទៅ អង់គ្លេស ។

♦ រាល់ពាក្យ​ដែល​បាន​ស្វែងរក​អាច​ត្រូវបាន​កត់ត្រាទុកជា Bookmarks ងាយស្រួល​បើកមើលពេលក្រោយ​យ៉ាង​ឆាប់​រហ័ស ។  

បៀប Bookmark ៖   ​​ប្រសិនបើ​លោកអ្នក​ចង់ Bookmark ពាក្យណា១​លោកអ្នក​គ្រាន់តែ​បើក​បង្ហាញ​ពាក្យនោះរួចចុច icon Bookmark ជាការស្រេច​

របៀប​បង្ហាញ​ពាក្យ​ដែល​បាន Bookmark រួច ៖   ដើម្បី​មើលពាក្យ​ដែល​បាន Bookmark រួចគឺ​លោកអ្នក​គ្រាន់តែ​ចុច icon មើលពាក្យ​ដែល​បានផ្ទុក​ក្នុង Bookmark ជាការស្រេច​

♦ លោកអ្នក​អាចអានពាក្យ​ដែល​លោកអ្នក​បាន​ស្វែងរក ជាភាសាអង់គ្លេស​ទាំងអស់​ជា​សំឡេង​បាន ដែល​ទាំងនេះវា​អាស្រ័យ​ដោយ​ប្រភេទ​សំឡេង​ដែល​បាន​ដំឡើង​ជាស្រេចនៅក្នង​ឧបករណ៍​របស់លោក​អ្នក ។  


♦ ​បង្ហាញ​បញ្ជី​ពាក្យ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ពេល​កំពុង​ស្វែងរក ។  
♦  អាចមើលឡើងវិញនួវ​និយម​ន័យពាក្យទាំងឡាយ​ដែល​បាន​ស្វែងរក​ដោយការ យកម្រាមដៃ touch លើ screen រួចអូសទៅខាង​ឆ្វេង​សម្រាប់​ មើល​និយម​ន័យពាក្យ​ដែល​មាន​បន្ទាប់ពី page ដែល​កំពុង​មើលនេះ (Next pages) ឬ​អូសទៅខាង​ស្ដាំ​សម្រាប់​មើល​និយម​ន័យពាក្យទើបនឹង បានមើលហើយ (Previous pages) ។ ឬ​ក៏​ប្រើ​ប្រាស់​សញ្ញា < សម្រាប់ Next pages និងសញ្ញា > សម្រាប់ Previous pages ។  

​លក្ខណៈ​ពិសេស​មួយ​ផងដែរ ​ដែល​មាននៅ​ក្នុង​វចនានុក្រមនេះគឺការ​ស្វែងរក​នូវ​ពាក្យ​ណាមួយ​ដែល​មាន​ក្នុង​និយម​ន័យ​ទៀតផង ។ ឩទាហរណ៍​លោកអ្នក​ចង់​ស្វែងរក​ពាក្យអង់គ្លេសណា ដែល​មានការបកប្រែពាក្យជាភាសា​ខ្មែរ​រួមមានពាក្យ " សាច់ " ដំបូង​លោកអ្នក​ចុចលើ icon សម្រាប់​ជ្រើសរបៀប​ស្វែងរក​ពាក្យ

រួចចុចលើ Option ពាក្យ​ដែល​មាន​ក្នុង​និយម​ន័យ រួចចុចលើពាក្យ OK

វាយ​បញ្ចូល​ពាក្យ "សាច់" ក្នុង​ប្រអប់​ស្វែងរក នោះ​វានឹង​បង្ហាញ List ដែល​រួមមានពាក្យ​ដែល​បកប្រែជាភាសា​ខ្មែរ​មានពាក្យសាច់​ក្នុង​នោះ

សូមមើល​លទ្ធផល​ដែល​បង្ហាញ​ខ្លះ​ៗ​

​លក្ខណៈ​ពិសេស ១​ផ្សេងទៀត គឺការ Link ពាក្យ ៖  ជាធម្មតា​ក្នុង​និយម​ន័យ​នីមួយៗ​តែងមានការពន្យល់ជាភាសា​ខ្មែរ និង អង់គ្លេស ហើយ​ក៏​នឹងមានពាក្យមួយចំនួនជាភាសាអង់គ្លេស ក្នុង​និយម​ន័យនោះ​ដែល​អ្នកមិនយល់ ដូច្នេះ​លោកអ្នក​ច្បាស់ជាត្រូវការចង់ដឹងពី​និយម​ន័យនៃពាក្យនោះជាបន្តទៀតមិនខាន សម្រាប់​កម្មវិធី​វចនានុក្រមមួយនេះ មិនពិបាកឡើយគឺ​លោកអ្នក​គ្រាន់តែ​យក mouse ចុចលើពាក្យ​ដែល​អ្នកមិនយល់​វានឹង​បង្ហាញ​និយម​ន័យនៃពាក្យនោះជាមិនខាន ។

​ប្រសិនបើ​លោកអ្នក​មានចម្ងល់​ផ្សេងទៀត​ទៀត​ទាក់ទងនឹង​ការ​ប្រើ​ប្រាស់ icon ​នីមួយៗ​សូមចុចចុចលើ icon help

​សម្រាប់​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀតអាចសាកល្បងដោយខ្លួនឯងបាន

​សម្រាប់​លោកអ្នក​ដែល​ប្រើ​ទូរសព្ទ Android 4.4 ឡើងទៅតែ​មិនអាច​ប្រើ​វចនានុក្រមនេះបាន គ្រាន់តែ​ផ្ញើ Message មកយើង​ខ្ញុំ​ដោយបញ្ផាក់ពីម៉ាក​ទូរសព្ទ ព្រមទាំង print screen បញ្ហា​ដែល Error ហើយ​បញ្ចូន​មកយើឹង​ខ្ញុំ ខាង​ខ្ញុំ​នឹងជួយដោះស្រាយ​បញ្ហា​ជូន​លោកអ្នក ។

*** កម្មវិធី Android ថ្មីៗ​របស់អាន-ANT ដែល​ចេញ​ក្នុង​ឆ្នាំ ២០១៦ http://antkh.com/tech/2315

*** សម្រាប់​កម្មវិធី​អានផេឌៀ ដំណើរ​ការ​លើ Windows (ចាប់ពី Windows 8 ឡើងទៅ) អាច Download ដោយឥតគិតថ្លៃ

*** សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា