For Android device For iOS device
១៧
កុម្ភៈ

Adobe Photoshop CC

Adobe គឺជា​ក្រុមហ៊ុន​ដ៏ល្បីមួយ​ដែល​សម្បូរ​ទៅដោយកម្មវីធី Design យ៉ាង​សម្បូរ​បែប ក៏​ដូចជា​កម្មវិធី សម្រាប់​ធ្វើការ Development ផ្សេងៗ​ផងដែរ ក្នុង​នោះ​ខ្ញុំ​សូមលើកឡើង​នូវ​កម្មវិធី​មួយ​ដែល​មានភាពពេញ​និយម​ខ្លាំង​ក្នុង​ការ Design គឺ​កម្មវិធី Photoshop ក្នុង​សម័យ​បច្ចុប្បន្ន​កម្មវិធី​នេះបានវិវឌ្ឍន៍ដល់​ជំនាន់ Photoshop CC ។ ដូច្នេះយើង​ខ្ញុំ​និងបកស្រាយថា ៖

តើអី្វគឺជា Photoshop CC ហើយវាមាន​ចំណុច​អ្វីថ្មី​ខ្លះ ?

Adobe Photoshop CC គឺជា​ផ្នែក​មួយនៃ Creative Cloud™ មានន័យថា​អ្នកនិងអាច​ធ្វើការ Update អ្វី​ដែល​ថ្មីៗ​បានគ្រប់​ផ្នែក​ទាំងអស់ ហើយនិង ការដាក់​បន្ថែម​នូវ​ថ្ងៃ​អនាគតតាម​ដែល​ពួកគេ​អាចធ្វើទៅបាន ។ ការទុកឯកសារដោយ Cloud ដើម្បី​រក្សារទុកឯកសារនិងអាច​ធ្វើការ​រៀបចំ​បញ្ចូន​ទៅកាន់ computer បាន​ច្រើន​ម៉ាស៊ីន ។ ដោយ​គ្រាន់តែ​ប្រើ​ប្រាស់ Behance អ្នកអាច​ធ្វើការ​ចែក​រំលែក Project របស់អ្នក​ពី​កម្មវិធី Photoshop CC និង ទទួលបានការឆ្លើយតបភ្លាមដោយហេតុផល​ណាមួយ​ពីអ្នក​ដែល​មានគំនិតច្នៃប្រឌិតជុំវិញពិភពលោក ។

​♦ លក្ខណៈ​ពិសេស​ថ្មីរបស់ Adobe Photoshop CC ៖

All-new Smart Sharpen (ការ​បន្ថែម​សមត្ថភាព​ថ្មីជា​ច្រើន​សម្រាប់ Sharpen)

នៅមាន​ចំណុច​ថ្មីៗ​ជា​ច្រើន​ត្រូវបាន​បន្ថែម​ក្នុង Smart Sharpen គឺជា​បច្ចេកវិទ្យា​ថ្មី​បំផុត​សម្រាប់​ការ​ប្រើ​ប្រាស់​កែច្នែពី​រូបភាព​ព្រាលទៅជាច្បាស់ ។ វាអាច​ធ្វើការ​វិភាគដឹងពីការកើនឡើងខ្លាំងពន្លឺ​នៅលើ​រូបភាព និង ភាពធ្លាក់ចុះនៃគុណភាព​រូបភាព​ដែល​ធ្វើ​ឲ្យ​រូបភាព​មានសភាពបែកគ្រាប់ព្រាលៗ និងអាចមាន​រូបភាព​ខ្លះ​រង​នូវ​ការចាំងពន្លឺព្រះ​អាទិត្យ ។ ហេតុដូច្នេះការ​បន្ថែម​ថ្មីនេះនិងធ្វើ​ឲ្យ​ការច្នៃ​រូបភាព​កាន់តែមានគុណាភាព​ខ្ពស់ និង មើលទៅមាន​លក្ខណៈ​ធម្មជាតិ ។

Intelligent up sampling (ភាពវៃឆ្លាត​ក្នុង​ការពង្រីកបង្រួម​រូបភាព​)

ការពង្រីក​រូបភាព​តូចៗ​ទៅជាធំមាន​លក្ខណៈ​ល្អ​ប្រសើរ​ខ្លាំង​សម្រាប់​ធ្វើការ Print ។ ហើយយើង​ក៏​អាចយករូប​ទាំងនោះ​មក​ធ្វើការ​ប្រើ​លើការរចនា​ជា​ទំហំ Poster ឬ​ក៏ Billboard ក៏​បាន ។ upsampling គឺជាការ​បន្ថែម​ដ៏ថ្មី​សម្រាប់​ការពារ​ឲ្យ​ល្អិតល្អន់ និង កែពីភាពបែកគ្រាប់ព្រាលៗ ។

Camera Shake Reduction (បច្ចេកទេសកែ​រូបភាព​ព្រាល​ដោយសារ Camera)

ជួយ​សម្រួល​ការថតរូប​ដែល​ជាហេតុកើតឡើងដោយការញ័រ Camera ។ ទោះបីជាការកើតឡើងធ្វើ​ឲ្យ​មានសភាពព្រាលៗ​នៃរូវភាព​ដែល​កើតឡើងដោយការ​តម្រង Camera របស់អ្នក​ក្នុង​ល្បឿន​យឺតពេក ឬ​ក៏​ការចាប់យក​ចម្ងាយ​ឆ្ងាយពេក ។ ការ​ប្រើ Option Camera Shark Reduction អាច​ធ្វើការ​វិភាគដឹងថា​រូបភាព​ស្ថិតនៅ ចម្ងាយ​ណា និងជួយ​ធ្វើការ​កែ​សម្រួល​ឲ្យ​ច្បាស់ឡើងវិញ ។

 

Real-time image asset generation (​ធ្វើការ​បំបែក​រូបភាព​ជា​ផ្នែក​ៗ​សម្រាប់​ប្រើ​លើ Web)

នៅ​ក្នុង​ផ្នែក​នេះផងយើងមិនចាំបាច់​ប្រើ Slicing Tool ដើម្បី​បំបែក​រូបនិង​ធ្វើការ Export ពេល​ដែល​យកទៅ​ប្រើ​ជាមួយ Web ទេ ។ ដំណើការ​កម្មវិធី Adobe Photoshop CC នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា Adobe® Generator ធ្វើការ​រក្សាទុក​ប្រភេទ Layers និង Groups Layers ឯកសា​រូបភាព​ទៅតាម​ប្រភេទ និង​ទម្រង់​តាមការ​ជ្រើសរើស​របស់អ្នក​ដោយ​បញ្ចូល​ឯកសារ​ទាំងនោះ​ចូល​ក្នុង Folder តែមួយ ។

Adobe Generator (​សមត្ថភាព​ថ្មីមួយ​ដែល​បានដាក់​បញ្ចូល​ក្នុង Photoshop CC)

ការ​បង្កើត​ឡើង​នូវ Adobe Generator គឺជា​បច្ចេកវិទ្យា​ថ្មី ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​កម្មវិធី Photoshop CC មិន​ចំណាយ​ពេល​ច្រើន​ក្នុង​ការ save layer មួយៗ​ទៅជា​រូបភាព​ជា​ផ្នែក​ៗ​ហើយ និង​បន្ថែម​ភាព​ងាយស្រួល​ក្នុង​ប្រព័ន្ធ​ការងារ​ផ្សេងៗ​ទៀតផង​ដែរ ។

Camera Raw 8 and layer support (​បន្ថែម​សមត្ថភាព​នៅលើ camera Raw 8 ដែល​មាន​ក្នុង Filter)

ការរចនា​រូបភាព​ជាមួយ Camera Raw ត្រូវបាន​ដាក់​បញ្ចូល​ក្នុង Filter ដែល​អាច​ប្រើ​ជាមួយ Layer ណាមួយ​ដែល​ជាឯកសារ​ក្នុង​កម្មវិធី Photoshop CC ហើយ​បន្ទាប់មក​អ្នកអាច​ធ្វើការ​កែបានតាមគ្រប់​រូបភាព ។ ជាមួយ Adobe Camera Raw 8 លោកអ្នក​និងទទួលបានវិធីសាស្រ្តដ៏ច្បាស់លាស់​ក្នុង​ការកែច្នៃ​រូបភាព ឬ​ក៏​ដូចជា​ការពារ​រូបភាព​ពី​បញ្ហា​ណាមួយ​មិន​ឲ្យ​ខុសពី​ទម្រង់​ដើមនៃ​រូបភាព ។

Extended features included (​បន្ថែម​លក្ខណៈ​ថ្មី​សម្រាប់​ធ្វើការ​រចនារូប 3D)

​ផ្នែក​មួយនៃ Creative Cloud ដែល​កម្មវិធី Photoshop CC បាន​ផ្ដល់​ឲ្យ​អនុភាព​ខ្ពស់​ទៅលើ​ការច្នៃ​រូបភាព និង លក្ខណៈ​ពិសេស​ថ្មី​ក្នុង​ការកែច្នៃ 3D និង អាច​ធ្វើការ​វិភាគ​រូបភាព​បាន​យ៉ាង​លឿន​លើសពី​កម្មវិធី​ជំនាន់​មុននៃ​កម្មវិធី Photoshop ។

Improved 3D painting (អាច​ធ្វើការ​គូស​បន្ថែម​លើរូប 3D)

​ក្នុង​ផ្នែក​នេះយើងអាច​ធ្វើការ Design ក្នុង​ល្បឿន​លឿន​ជាងមុន x100 ដោយអ្នកអាច​ធ្វើការ​គូស​បន្ថែម​លើរូប 3D ក៏​ដូចជា​ការដាក់​បញ្ចូល​នូវ Texture ។ ជាមួយ​សមត្ថភាព​ដ៏ខ្លាំង​ក្នុង​ការគូសរបស់ Photoshop CC អ្នកអាច​បង្កើត​ម៉ូដ 3D បានកាន់តែ​ប្រសើរ​ឡើងខ្លាំង ។

Editable rounded rectangles (ធ្វើការ​កែកែម​ឲ្យ​មានសភាពកោង)

នេះជា​ផ្នែក​ថ្មីមួយ​ដែល​មានតែនៅ​ក្នុង Photoshop CC ។ លក្ខណៈ​ពិសេស​នេះអ្នកអាច​ធ្វើការ​កែ​តម្រូវ​គែម Sharpe ក្រោយការគូសរួចហើយ ឬ​ក៏​អាច​ធ្វើការ​កែតែគែមជ្រុងម្ខាងៗ​នៃ Sharpe បើសិនជា Sharpe ត្រូវការ​បន្ថែម​សម្រាប់ Web ដោយ​ធ្វើការ​បំប្លែង​ឯកសារទៅជាឯកសារ CSS នៅពេល​ធ្វើការ​រក្សាទុក ។

Multi-shape and path selection (ធ្វើការ​កែគែម Shape ជា​ច្រើន​រួម​គ្នា)

​ផ្នែក​នេះយើងអាច​ចំណេញ​ពេលវេលា​ច្រើន​ដោយអាច​ធ្វើការ​ចាប់យក Sharp ច្រើន​ធ្វើការ​កែប្រែគែមនៃ Sharp ទាំងនោះ​ឲ្យ​មានសភាពប្រែប្រួលបានដូច​គ្នា​ទាំងអស់​រួម​គ្នា ។ ហើយលើសពីនោះអ្នកអាចកែតែកែមខាងណាតែម្ខាង​ក៏​បានដែរ ។

Adobe Edge Reflow CC integration (រចនា layout សម្រាប់ Device)

នៅ​ក្នុង​ផ្នែក​ថ្មីមួយនេះយើងអាច​ធ្វើការ​ចាប់យកឯកសារពី​កម្មវិធី Photoshop  CC ទៅដាក់​ក្នុង Edge Reflow CC បាន​យ៉ាង​លឿន​បន្ទាប់មក​ធ្វើការ​កែ​តម្រូវ layout ដែល​អ្នកបានរចនា​សម្រាប់ Web ឲ្យ​ត្រូវតាម Devices ដោយមានភាព​ងាយស្រួល​ដោយសារ​ការ​ប្រើ​បច្ចេកវិទ្យា​កម្មវិធី Adobe Generator ។

Improved 3D Scene panel (បន្ថែម Scene Panel សម្រាប់ 3D)

គឺជាការធ្វើ​ឲ្យ​កាន់តែមានភាពកាន់តែដិតច្បាស់ល្អ​ក្នុង​ការ​បំប្លែង​ពីរូប 2D ទៅជារូប 3D ដោយការ​ប្រើ​ប្រាស់ Scene panel ដែល​មានផ្ទុកទៅដោយ Options ជា​ច្រើន​ដែល​យើងមាន​ក្នុង Layers panel ដូចជា​៖ Duplicate, Instance, Groups និង Delete

Behance integration (ចែក​រំលែក​ឯកសារចនា​របស់អ្នក)

ការចែក​រំលែក​ឯកសារជា​ផ្នែក​ថ្មីមួយ ដែល​ត្រូវបាន​ដាក់​បញ្ចូល​ក្នុង Photoshop CC ដែល​និង​ដំណើរ​ការ​ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មី​ឈ្មោះ​ថា Behance ។ ក្រោយ​ធ្វើការ​ចែក​រំលែក​ការងារ​ទៅកាន់​សមាជិកណាម្នាក់​របស់អ្នក និងទទួលបាន​ព័ត៌មាន​ឆ្លើយតបមកវិញពីសមាជិកណា​ដែល​បាន​ធ្វើការ​ភ្ជាប់​ទំនាក់ទំនង់​ទៅកាន់​ដោយមិនគិតថ្លៃ ។

Expanded Smart Object support (សមត្ថភាព​នៃ Smart Object)

ចំពោះ Layer ដែល​បាន​ធ្វើការ​បង្កើត​ជា Smart Object អាច​ធ្វើការ​បន្ថែម effects ដូចជា​៖ Blur Gallery និង liquefy effects ដោយឯកសារបស់យើងនៅតែអាចកែទៅជា​ទម្រង់​ដើមបានដ​ដែល មិនមានការខូចខាតបើទោះបីជាយើង​ធ្វើការ​ទាញ រុញ រូបភាព​ឲ្យ​មានសភាពខូច ឬ​ប៉ោង​ក៏​ដោយ ។ ឬ​ក៏​ក្រោយការ Save ឯកសារួចរាល់​ក៏​យើងអាច​ធ្វើការ​កែឡើងវិញ និង​ធ្វើការ​លុបចោលនៅ Effects ដែល​បានដាក់​បញ្ចូល​បានគ្រប់ពេល ។

Improved type styles (ចងទុក style សម្រាប់​អក្សរ)

គឺជា​ផ្នែក​មួយ​ដែល​យើងអាច​ធ្វើការ​ចង​នូវ​ប្រភេទ Styles នៃពាក្យ​ធ្វើការ​រក្សាទុក​ក៏​ដូចជា​ទម្រង់​ផ្សេងៗ​ទៀតផង​ដែរ ។  ក្រោយការ​រក្សាទុក​រួចរាល់ហើយអ្នកអាច​ធ្វើការ​ដាក់ Style នៃពាក្យនោះដោយ​គ្រាន់តែ click ទៅលើ​ឈ្មោះ​ណាមួយ​ដែល​អ្នកបាន​កំណត់​ទុក ។

Enhanced CSS support (ងាយស្រួល​ក្នុង​ការចាប់យក Code CSS)

នៅ​ក្នុង​ផ្នែក​ដ៏​ពិសេស​នេះ​ត្រូវបាន​បញ្ចូល​បន្ថែម នូវ​ភាព​ងាយស្រួល​សម្រាប់​តម្រូវ​ការរចនាលើគេហទំព័រដោយយើងអាច​ធ្វើការ Copy Code CSS ដោយ​ផ្ទាល់​នៅពេល​យើង​កំពុង​ធ្វើការ Design ក្នុង Photoshop CC ដោយ​គ្រាន់តែ​យើង​ធ្វើការ​ចុច Mouse ស្ដាំ​លើ Layer ណាមួយ​នៅ​ក្នុង Panel Layer យើងនិងឃើញ​ឲ្យ​មាន​ជម្រើស​ក្នុង​ការ copy code css ដែល​មានស្រាប់យកមក​ប្រើ​ប្រាស់​បាន​យ៉ាង​ងាយស្រួល ។ បើទោះបីជាអ្នក​ប្រើ​ប្រាស់ Editor ណា​ក្នុង​ការ Design គេហទំព័រ​ក៏​ដោយ code css ដែល​អ្នក copy យកចេញពី Photoshop CC មក past ប្រើ​ប្រាស់​គ្មាន​ការ Error ទេ ។

Conditional Actions (លក្ខខណ្ឌស្វ័យ​ប្រវត្តិ)

​លោកអ្នក​អាចដាក់​ឲ្យ​ធ្វើ​ការងារ​ដោយស្វ័យ​ប្រវត្តិ​ជាមួយ Conditional Actions ដោយ​គ្រាន់តែ​ជ្រើសរើស​លក្ខណៈ​ណាមួយ​នៃ Action ដែល​យើ់ងបាន​ធ្វើការ​រៀបចំ​ទុកជាមុនរួចរាល់ហើយ ។

 Workflow time-savers (ចំណេញ​ពេលវេលា​ក្នុង​រចនាសម្ព័ន្ធ​ការងារ)

អ្នកអាច​ចំណេញ​ពេលវេលា​សម្រាប់​ការងារ ដោយការ​បន្ថែម​លក្ខណៈ​ពិសេស​សម្រាប់​អ្នក​ប្រើ​ប្រាស់ ដោយ​បង្កើត​ផ្នែក​ងាយស្រួល​ជា​ច្រើន​ជាមួយគន្លឹះជំនួយថ្មី ដូចជា​ការប្តូរទីតាំង​ផ្នែក​ណាមួយ​ដោយការ​ប្រើ Spacebar និងមាន​ផ្នែក​ជា​ច្រើន​ផ្សេង​ទៀតផង​ដែរ ។

Improved 3D effects (បន្ថែម  Effects 3D)

នៅ​ក្នុង​ផ្នែក​នេះការរចនា​រូបភាព 3D ត្រូវបាន​ធ្វើ​ឲ្យ​មានភាព​ប្រសើរ​ឡើង​ដូចជា​ការ​បង្កើត​ជាស្រមោល និង ចំណាំ​ងផ្លាត​ឲ្យ​រូប 3D ឲ្យ​កាន់តែមានភាព​ប្រសើរ​ខ្លាំង​ជាងមុន​

ហើយនិងមានគុណភាព​ខ្ពស់​ដោយការត្រួត​ពិនិត្យ​ការងារ​មានភាពល្អ​ប្រសើរ​ក្នុង​ល្បឿន​លឿន ។ បន្ថែម​មកទៀត ដើម្បី​ធ្វើ​ឲ្យ​មានភាពកាន់តែល្អ​ប្រសើរ​ដោយមាន​បន្ថែម Effect ប្រភេទ​ផ្សេងទៀត​ដូចជា​៖ glow effects scene, illumination lighting bumps ហើយនិង textures ។

 System anti-aliasing for type (កា​ប្រើ​ប្រភេទ​គែមតួអក្សរ)

យើងអាចទទួលបានភាពច្បាស់លាស់ដោយដឹងពី ប្រភេទ​អក្ស​របស់អ្នក​ត្រូវបាន​ប្រើ​នៅលើ Web ជាមួយ option ដែល​និង​ធ្វើការ​ចាប់យក anti-aliasing ដោយយោងតាម​ប្រពន្ធ​័ប្រតិបត្តិការ​របស់អ្នក​ជា Max ឬ​ក៏ Windows® ។

♦ រៀបរៀងអត្ថបទដោយ ៖ លោក ម៉ិច ចន្ទ​សុភក្រ្តា

♦ ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៥៥ ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០១៣

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា