For Android device For iOS device

មីនា

​លក្ខណៈ​ពិសេស​ដែល​មាន​ក្នុង វចនានុក្រមអាន-ANT (សម្រាប់​ទូរសព្ទ​ទាំងប្រ​ពន្ធ័ Android និង iOS)

Tongue out ​ប្រសិនបើ​លោកអ្នក​ពេញចិត្តវចនានុក្រមអាន-ANT ដែល​ដំណើរ​ការ​លើ​ទូរសព្ទ​ដៃមិនថា​នៅលើ Android ឬ iOS បន្ទាប់ពី​ដំឡើង​រួចហើយកុំភ្លេច Rate ផ្កាយ ៥ ឲផង

មាន​សំណួរ​ជា​ច្រើន​ដែល​តែងតែសួរថាហេតុអ្វី​ក៏​វចនានុក្រមអាន-ANT មាន​ទំហំ​រហូត​ដល់ 219 MB ?

បញ្ផាក់ថា៖ វចនានុក្រមអាន-ANT ​ដែល​ដំណើរ​ការ​លើ​ទូរសព្ទ​នេះមាន​លក្ខណៈ​ពិសេស​ និងការ​ប្រើ​ប្រាស់​ដូច​គ្នា មិនថាតែលើ​ទូរសព្ទ​ដែល​ប្រើ​ប្រ​ពន្ធ័ Android ( SamSung, Sony Huawei, Lg, Nokia,…) និង iOS (iPhone, iPad, iPod…) ។ សូម្បីតែ​កម្មវិធី​អានផេឌៀ​ដែល​ដំណើរ​ការ​លើ កុំព្យូទ័រ windows ក៏​មាន​លក្ខណៈ​ពិសេស​និងការ​ប្រើ​ប្រាស់​ដូចនឹង​ទូរសព្ទ​ផងដែរ ។

 ​ដោយសារ​តែវចនានុក្រមនេះរួមមានវចនានុក្រមជា​ច្រើន​ប្រភេទ​បញ្ចូល​ក្នុង​វចនានុក្រមតែមួយមានវចនានុក្រមចំនួន៣​ប្រភេទ​រួម​បញ្ចូល​គ្នា​តែមួយ គឺ អង់គ្លេស ទៅ អង់គ្លេស អង់គ្លេស ទៅ ខ្មែរ និង ខ្មែរ ទៅ អង់គ្លេស

- ចំនួនពាក្យអង់គ្លេស បកប្រែទៅ​ខ្មែរ​មាន ១៨៨ ៧៩៨ពាក្យ

- ចំនួនពាក្យ​ខ្មែរ បកប្រែទៅអង់គ្លេសមាន ១១០ ២២៦ពាក្យ
- មានពាក្យបច្ចេកទេស​ច្បាប់ និងសេដ្ឋកិច្ចចំនួន ១៦ ៥១២ពាក្យ
- មានពាក្យវិទ្យាសាស្រ្តសុខាភិបាលចំនួន ១១ ៩៣៩ពាក្យ
- មានពាក្យបច្ចេកទេស​ទូទៅ​ចំនួន ១៧ ៧៤៦ពាក្យ

សរុបចំនួនពាក្យ ៣៤៥២២១ អមដោយ​រូបភាព​ចំនួន ៣១៤៤

ពាក្យ​នីមួយៗ​មានការពន្យល់​យ៉ាង​ក្បោះក្បាយហើយមានបែកចែកការពន្យល់ជា​លក្ខណៈ​ទូទៅ ពន្យល់ជាពាក្យបច្ចេកទេសពេទ្យ, ពន្យល់ជាពាក្យបច្ចេកទេស​ច្បាប់​

ពាក្យ​នីមួយៗ​អាច Link ​គ្នា​បានទៀត 

មាន​ជម្រើស​៤​ក្នុង​ការ​ស្វែងរក​ពាក្យ​ដូចជា​៖

. អាច​ស្វែងរក​ពាក្យចាប់ផ្តើមដោយ ,  . ពាក្យ​ដែល​ផ្ទុកដោយ  , . ពាក្យ​ដែល​បញ្ចប់​ដោយ , . និង​ស្វែងរក​ពាក្យ​ដែល​មាន​ក្នុង​និយម​ន័យ

. អាច​ស្វែងរក​ពាក្យចាប់ផ្តើមដោយ  គឺ​លោកអ្នក​អាចរកពាក្យជាភាសា​ខ្មែរ ឬ អង់គ្លេស ដែល​ផ្តើម​ដោយអក្សរ ឬ​ពាក្យអ្វីមួយ លក្ខណៈ​បែបនេះគឺ​ងាយស្រួល​ដល់​លោកអ្នក​ដែល​មិនបាន​ចាំពាក្យ​ពេញ​ដែល​ចង់​ស្វែងរក​ន័យរបស់វា

ឩទាហរណ៍ទី ១៖ ខ្ញុំ​ចង់​ស្វែងរក​ពាក្យភាសាអង់គ្លេស​ដែល​ផ្តើមដោយពាក្យ “Lung” នោះ​វានឹង​បង្ហាញ​រាល់ពាក្យទាំងឡាយណា​ដែល​មាន​ក្នុង​វចនានុក្រម​ដែល​ផ្តើមដោយពាក្យខាងដើម “ Lung”

ឩទាហរណ៍ទី ២៖ ខ្ញុំ​ចង់​ស្វែងរក​ពាក្យភាសា​ខ្មែរ​ទាក់ទងនឹង​ពាក្យរលាកថ្លើមនោះ​វានឹង​បង្ហាញ​រាល់ពាក្យទាំងឡាយណា​ដែល​មាន​ក្នុង​វចនានុក្រម​ដែល​ផ្តើមដោយពាក្យខាងដើម “ “រលាកថ្លើម

. ពាក្យ​ដែល​ផ្ទុកដោយ ៖  មានពេល​ខ្លះ​លោកអ្នក​មិនបាន​ចាំពាក្យ​ទាំងមូល ប៉ុន្តែ​លោកអ្នក​បានចាំ ឬ​ដឹងពីតួអក្សរ ឬ​ក៏​ផ្នែក​ណាមួយ​នៃពាក្យ​ដែល​លោកអ្នក​ចង់​ស្វែងរក​ 

 . ពាក្យ​ដែល​បញ្ចប់​ដោយ ​៖   ​ជម្រើស​នេះគឺផ្ទុយ​គ្នា​នឹង​ជម្រើស​ទី១ គឺ​លោកអ្នក​អាចរកពាក្យជាភាសា​ខ្មែរ ឬ អង់គ្លេស ដែល​បញ្ចប់​ដោយអក្សរ ឬ​ពាក្យអ្វីមួយ ។

. ​ស្វែងរក​ពាក្យ​ដែល​មាន​ក្នុង​និយម​ន័យ ជា​ជម្រើស​ដ៏​សំខាន់ និងដំបូង​បំផុត​នៃវចនានុក្រម​ដែល​បង្កើត​ដោយ​ខ្មែរ ។ ឧទារហណ៍ ថា​លោកអ្នក​ចង់ដឹងពីពាក្យ រលាកថ្លើមដ​ដែល ប៉ុន្តែ​លោកអ្នក​មិនដឹង​ថាពាក្យអង់គ្លេសណា​ខ្លះ​ដែល​ទាក់ទងនឹង​ពាក្យនេះ ដូច្នេះអ្នកត្រូវ​ប្រើ​ជម្រើស​នេះ ហើយពាក្យ​ខ្មែរ និង អង់គ្លេសទាំងឡាយ​ដែល​ពាក់ព័ន្ធនឹង រលាកថ្លើមនឹង​បង្ហាញ​ក្នុង​បញ្ជី​ស្វែងរក ។

 ​ក្នុង​វចនានុក្រមអាន-ANT នេះ​ផងដែរ​ក៏​មាន​លក្ខណៈ​ពិសេស​ទាក់ទងនឹង​ការ Bookmark ​ផងដែរ ។ លោកអ្នក​អាច​ប្រើ Bookmark ដើម្បី​រក្សាទុក​ពាក្យទាំងឡាយណា​ដែល​លោកអ្នក​ឩស្សាហរណ៍​ប្រើ​ប្រាស់​ញឹកញ៉ាប់ ឬ​ខ្លាចភ្លេចពាក្យនេះពិបាក​ស្វែងរក​នៅ​ថ្ងៃ​ក្រោយនោះ ។ ក្នុង​ឩទារហណ៍នេះ​ខ្ញុំ​ធ្វើការ Bookmark ពាក្យចំនួន៣គឺ រំដេង, គ្រុនចាញ់ , cheapskate

​បន្ទាប់ពី Bookmark ពាក្យនេះរួចរាល់ហើយ ប្រសិនបើ​ខ្ញុំ​ចង់​បង្ហាញ​ពាក្យនេះនៅ​ថ្ងៃ​ក្រោយ​គ្រាន់តែ​ចុចលើ icon នោះ​វានឹង​ចេញពាក្យ​ដែល​លោកអ្នក​ធ្លាប់ Bookmark ទុក

បញ្ផាក់៖ ​ប្រសិនបើ​លោកអ្នក​ចង់លុបពាក្យ​ដែល​បាន Bookmark រួចសូមចុចលើសញ្ញា (x)  

​លោកអ្នក​អាចត្រឡប់ក្រោយ ឬ ទៅមុខ ដើម្បី​មើលបណ្ដាពាក្យ​ដែល​លោកអ្នក​បាន និង​កំពុង​ប្រើ​ប្រាស់​ក្នុង​វចនានុក្រមនេះ ។

លោកអ្នក​អាចពង្រីក ឬ​បង្រួមអក្សរ​ក្នុង​និយម​ន័យ​ឲ្យ​ធំ ឬ​តូច​ទៅតាម​ស្ថានភាពភ្នែករបស់​លោកអ្នក ដោយមិនចាំបាច់​ឲ្យ​លោកអ្នក​ប្រឹងមើលនោះទេ ។

 ​ជាមួយនឹង​ប៊ូតុង​សំឡេង លោកអ្នក​អាចចុចលើ Button នោះ ដើម្បី​អានពាក្យជាភាសាអង់គ្លេសបាន​ផងដែរ សំឡេង​នៃការអានពាក្យវា​អាស្រ័យ​លើឩបករណ៍​របស់អ្នក​

 ​សម្រាប់​មើល​ប្រវត្តិ​នៃពាក្យ​ដែល​លោកអ្នក​ធ្លាប់​ស្វែងរក ។

 ករណីពាក្យ​ដែល​ស្វែងរក​នោះ ពុំមាននៅ​ក្នុង​ local ដាតាបាស គឺ​លោកអ្នក​ចាំបាច់​ត្រូវ​ភ្ជាប់ Internet ​កម្មវិធី​នេះនឹងទាញ​ទិន្នន័យ​ចេញពី Google ។ ឬ​ករណីលោកអ្នកចង់បានការពន្យល់​បន្ថែម​ពីលើពាក្យ​ដែល​លោកអ្នក​កំពុង​តែ​ស្វែងរក​នោះវា នឹងភ្ផាប់​ទៅកាន់ Google ដើម្បី​ធ្វើការ​ពន្យល់​បន្ថែម ។

 ករណី Device ​លោកអ្នក​មានភ្ផាប់ internet នោះ​វានឹង​ទាញយក​វីឌីអូ​ពីការ​ប្រើ​ប្រាស់​កម្មវិធី​នេះមក​បង្ហាញ​

 ករណី​លោកអ្នក​ចង់មើលការពន្យល់ពីការ​ប្រើ​ប្រាស់​កម្មវិធី​នេះជា Video ​លោកអ្នក​អាចចុច Link នេះបាន https://www.youtube.com/watch?v=Lxqk3XbsFPM&t=4s

នៅមាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត​ដែល​លោកអ្នក​អាចសាកល្បងដោយខ្លួនឯងបាន ។

♣ ចុច Link ខាងក្រោម ដើម្បី Download វចនានុក្រមអាន-ANT ព្រមទាំង​កម្មវិធី​ផ្សេងៗ​ទៀត​ដំណើរ​ការ​លើ iPhone , iPad និង iPod

- 👉 https://itunes.apple.com/us/developer/kakada-sam/id1208341765

♣ ចុច Link ខាងក្រោម ដើម្បី Download វចនានុក្រមអាន-ANT ព្រមទាំង​កម្មវិធី​ផ្សេងៗ​ទៀត​ដំណើរ​ការ​លើ Samsung, Sony, Huawei, Lg,..

- 👉 https://play.google.com/store/apps/developer?id=ANT+Mag

♣ ចុច Link នេះ ដើម្បី Download កម្មវិធី​អានផេឌៀ​ដំណើរ​ការ​លើ​កុំព្យូទ័រ windows 8 ឡើងទៅ 👉 https://mfi.re/file/jlpuucxsaafytqh/ANTPediaSetup.rar 

🗣 ​ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​លើការ​ដំឡើង​កម្មវិធី​អាន-ANT ឬ​បញ្ហា​ផ្សេងៗ​សូមចូល​ទៅកាន់​ https://www.facebook.com/ANTTechnologyTrainingCenter
☎️ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

→ សូមចុច Subscribe លើ Channel វីឌីអូ​បង្រៀនតាម Link ខាងក្រោម​នេះ ដើម្បី​ទទួលបាន​វីឌីអូ​បង្រៀនថ្មីៗ​ពីអាន-ANT

https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា