For Android device For iOS device
២០
តុលា

​បង្កើត Crystal Report ក្នុង Visual Studio 2015 ភាសា C#

Crystal Report គឺជា​កម្មវិធី​មួយ​សម្រាប់​ឲ្យ​យើង​បង្កើត​នូវ​របាយការណ៍​ក្នុង​កម្មវិធី​ជា​ច្រើន​ដូចជា​ក្នុង Visual Studio ជាដើម​ដែល​អ្នកអាច​សរសេរ​កូដ ក្នុង​ការ​បង្កើត​របាយការណ៍​នេះ ។ ដោយសារ​តែ​ក្នុង Visual Studio 2010 និង 2015 មិនមាន Crystal Report ស្រាប់ដូច Visual Studio 2008 និង 2005 ដូចនេះបានជាការ​ប្រើ​ប្រាស់ Crystal Report នៅលើ Visual Studio 2010 និង 2015 មួយចំនួនតែងតែមាន​បញ្ហា ។

​បញ្ជាក់​៖ ដើម្បី​អនុវត្ត​ការងារ​ខាងក្រោម​អ្នកត្រូវ​បង្កើត database មួយ​ក្នុង SQL Server ដែល​មាន Table ចំនួន 3 ឈ្មោះ tblStudent, tblCourse_Detail, និង tblCourse (ដូចរូប​ខាងក្រោម) អ្នកអាចទៅយក Database តាមរយៈ​ link នេះ http://www.mediafire.com/download/nijfbpx6dddt6ff/dbCourse.rar

♣ ការ​ដំឡើង​

Crystal Report ដែល​អាច​ប្រើ​ប្រាស់​នៅ​ក្នុង Visual Studio 2015 គឺត្រូវចាប់ពី version 13.0.15 ឡើងទៅ ។ អ្នកត្រូវ​ដំឡើង Crystal Report 13.0.15 ជាមុនសិនទើបអាច​ប្រើ​ប្រាស់​វា​ក្នុង​ Visual Studio 2015 បាន 

អ្នកអាច​ស្វែងរក​ Crystal Report ​ជំនាន់​ 13.0.15 តាម​ link មួយនេះ​  http://www.mediafire.com/download/o88xnfmfg5s9935/CRforVS_13_0_15.exe

 ការ​បង្កើត​

ដំបូងបើក Visual Studio រួច​បង្កើត Windows Application ថ្មីមួយ បន្ទាប់ពី​បង្កើត​ហើយយើងនឹងបាន Form ទទេមួយដូចរូប​ខាងក្រោម ៖

​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អ្នកពីការធ្វើ​របាយការណ៍​ក្នុង​សាលាមួយ​ដែល​គេចង់ដឹងពីចំនួននិង​ព័ត៌មាន​សិស្ស​ដែល​រៀន​ក្នុង​មុខវិជ្ជា​នីមួយៗ ។

♣ ការទាញ​ទិន្នន័យ​ពី Database មកដាក់លើ DataSet

ការ​បង្កើត DataSet

DataSet ជាdatabase សម្បនិម្មិតមួយស្ថិត​ក្នុង memory ដើម្បី​បង្កើត dataset អ្នកត្រូវright-click លើReportTesting (ឈ្មោះ project) រួចយកAdd​បន្ទាប់មក​យក New Item…

​បន្ទាប់មក​អ្នកចុចលើ Data (នៅខាង​ឆ្វេង) រួចចុចលើ DataSet ហើយដាក់​ឈ្មោះ​ឲ្យ​dataset របស់អ្នក​រួចចុច Add

ជា​ចុងក្រោយ​អ្នកនឹងទទួលបាន dataset ទទេមួយ​ឈ្មោះ​ថា MyDataSet.xsd ដូចនេះហើយបានជាយើងត្រូវ​បង្កើត TableAdapter ក្នុង DataSet ។

ការ​បង្កើត TableAdapter ក្នុង DataSet

ដូច​ដែល​អ្នកបានដឹងហើយថា TableAdapter មាន​សមត្ថភាព​អាច​ទាញយក​ទិន្នន័យ​ពី database មកដាក់លើ DataSet គឺ​តាមរយៈ SQL Statement ដូចនេះ​ប្រសិនបើ​អ្នកចង់​ទាញយក​ទិន្នន័យ​បែបណា​ក៏​ដោយមក​បង្ហាញ​លើ Crystal Report អ្នក​គ្រាន់តែ​ចេះ​សរសេរ SQL Statement សម្រាប់​ការទាញ​ទិន្នន័យ​នោះទៅ​ជាការស្រេច ។ ក្រោយពេល​បង្កើត DataSet រួចហើយអ្នកចាំបាច់ត្រូវតែ​បង្កើត TableAdapter ក្នុង DataSet នោះទៀតដោយ​គ្រាន់តែ right-click លើផ្ទៃទទេរនៃ dataset រួចចុចយក Add បន្ទាប់មក​ចុចលើ TableAdapter…

អ្នកត្រូវចុចលើ New Connection… ដើម្បី​ទៅ​ភ្ជាប់​ជាមួយ Database របស់អ្នក​ដែល​ស្ថិតនៅ​ក្នុង SQL Server

​ជ្រើសរើស​យក server name របស់អ្នក​

រួចហើយជ្រើសយក Windows Authentication ឬ SQL Server Authentication ទៅតាម​ពេល​ដែល​អ្នក​បង្កើត database

​ជ្រើសរើស​ឈ្មោះ database ដែល​អ្នកចង​ប្រើ​ប្រាស់​ជាមួយ រួចចុច OK

- ចុច Next → - ចុច Next → - ចុច Next

ចុច Query Builder… ដើម្បី​សរសេរ SQL Statement

​ជ្រើសរើស table ទាំងបីរួចចុច Add (រើសយក table ណា​ដែល​អ្នកចង់​ប្រើ​ប្រាស់​ជាមួយ) ហើយចុច Close

​ជ្រើសរើស​ឈ្មោះ field ណា​ដែល​អ្នកចង់យកមក​បង្ហាញ​លើ Report ​បន្ទាប់មក​វានឹង generate SQL Statement នៅ​ខាងក្រោម​ឲ្យ​អ្នក ដូចនេះអ្នក​ក៏​អាច​បន្ថែម​លក្ខខណ្ឌ​ទៅលើ SQL Statement នោះបាន​ផងដែរ រួចចុច OK

​ចំណាំ​៖ កូដ Where  course_name=@c ដែល c ជា parameter ហើយអ្នកចាំបាច់ត្រូវតែដាក់សញ្ញា @ នៅពីមុខ parameter ជានិច្ច ។

- ចុច Next → - ចុចNext - ​ចុងក្រោយ​ចុច Finish

អ្នកនឹងទទួលបាន TableAdapter មួយ​ឈ្មោះ​ថា DataTable1TableAdapter ហើយ​ក្នុង TableAdapter នេះមាន method 2 គឺ Fill និង Get ដែល​មាន parameter មួយ​ឈ្មោះ c ។

♣ ការ​បង្កើត Crystal Report

ក្រោយពេលអ្នក​បង្កើត TableAdapter រួចមកអ្នកត្រូវ​បង្កើត Crystal Report 

ដោយ​គ្រាន់តែ right-click លើ ReportTesting (ឈ្មោះ​project) យក Add រួចហើយចុចលើ New Item…

​បន្ទាប់មក​អ្នកចុចលើ Reporting (នៅខាង​ឆ្វេង) ជ្រើសយក Crystal Reports ហើយដាក់​ឈ្មោះ​ឲ្យ Crystal Report​របស់អ្នក​រួចចុច Add

ក្រោយពេលអ្នកចុចAdd ហើយ​វានឹង​ចេញ​ផ្ទាំង​មួយដូច​ខាងក្រោម អ្នកត្រូវជ្រើសយក As Blank Report រួចចុច OK

ជា​ចុងក្រោយ​អ្នកនឹងទទួលបាន Crystal Report មួយមាន​ឈ្មោះ​ថា CrystalReport1.rptដូចរូបខាងក្រាម

♣ ការ​ទាញយក fields ក្នុង​DataSet មក​បង្ហាញ​លើ Crystal Report

​បន្ទាប់មក​អ្នកត្រូវទៅយក fields ពីdataset មកដាក់លើ Crystal Report នេះ

ដោយ​គ្រាន់តែ right-click លើ Database Fields រួចយក Database Expert…

អ្នកត្រូវ​ជ្រើសរើស​យក DataTable1 រួចចុចលើប៊ូតុង → រួចហើយចុច OK

​បន្ទាប់មក​ទៀតអ្នកត្រូវអូស fields (course_name,stu_name,sex,phone,start_date) មកដាក់លើ Crystal Report (ដូចរូប)

​បញ្ជាក់ ៖ យើងត្រូវអូស fields ដាក់លើ CrystalReport ត្រង់​ផ្នែក Section3 (details)

អ្នកត្រូវមកកាន់ Form1 វិញរួច​ទាញយក Label មួយ ComboBox មួយនិង CrystalReportViewer មួយ (ដូចរូប)

អ្នកអាច​បញ្ចូល item ទៅ​ក្នុង comboBox ទៅតាម​ទិន្នន័យ​ក្នុង database របស់អ្នក​

​ចំណាំ​៖  ៖  ​ប្រសិនបើ​អ្នកមិនឃើញ CrystalReportViewer នៅ​ក្នុង​ toolbox ទេអ្នកត្រូវទៅប្តូរ Target framework របស់ Application នេះទៅជា .NET Framework 4.6 ។  .NET Framework 4.6 គឺវាអាច​ឲ្យ​យើង​ប្រើ​ប្រាស់​នូវ​ control, component ថ្មីៗ​ជា​ច្រើន​ដែល​មាន​ក្នុង​ Visual Studio 2015 ​ដូចជា​ Crystal Report និង CrystalReportViewer ជាដើម ។

♣ របៀបផ្លាស់ប្តូរ Target framework នៅ​ក្នុង​Visual Studio 2015

អ្នកត្រូវ right-click លើ​ឈ្មោះ project របស់អ្នក​រួចចុច Property

រួចហើយរើសយក .NET Framework 4.6 ក្នុង ComboBox របស់ Target framework ។

♣ ការ​ជ្រើសរើស Crystal Report មក​បង្ហាញ​នៅលើ CrystalReportViewer

ក្រោយពេលអ្នក​ទាញយក CrystalReportViewer មកដាក់លើ Form1 រួចមកអ្នកត្រូវចុចលើសញ្ញា  (នៅ​ផ្នែក​ខាងលើ​នៃ CrystalReportViewer) ហើយចុចលើ Choose a Crystal Report…

​ជ្រើសរើស​យក CrystalReport1.rpt រួចចុច OK

♣ ដំណើការ​កម្មវិធី​

ចុច F5 ដើម្បី​ដំណើការ​កម្មវិធី​នេះអ្នកនឹងឃើញ​ផ្ទាំង​ដូច​ខាងក្រោម​

​ផ្ទាំង​នេះគឺ​តម្រូវ​ឲ្យ​អ្នកបំពេញ​នូវ Login ID និង Password សម្រាប់​ភ្ជាប់​ទៅកាន់ database ប៉ុន្តែ​ទោះបីជាអ្នកបានបំពេញ Login ID និង Password ត្រឹមត្រូវ​ក៏​ដោយ​ក៏​វានៅតែចេញ​ផ្ទាំង​ដូច​ខាងក្រោម​ដែរ

ដូចនេះអ្នក​មិនអាច​មើលឃើញ​ទិន្នន័យ​លើ Report របស់អ្នក​បានទេ ​ចំណុច​ខាងក្រោម​នឹង​បង្ហាញ​អ្នកពីការ​កំណត់​មិន​ឲ្យ​ចេញ​ផ្ទាំង​សួរ Login ID និង Password នេះ

♣ ការ​កំណត់​មិន​ឲ្យ​ចេញ​ផ្ទាំង​សួរ Login ID និង Password ពេលដំណើការ

​ប្រសិនបើ​អ្នករំលង​ដំណាក់​កាលនេះអ្នកនឹង​មិនអាច​ដំណើការ Crystal Report របស់អ្នក​បានទេ ដូចនេះអ្នកត្រូវ double-click លើ App.config

​បន្ទាប់មក​អ្នកត្រូវ​សរសេរ​កូដដូច​ខាងក្រោម​ចូល

♣ ការ​សរសេរ​កូដ​នៅលើ ComboBox មុខវិជ្ជា

អ្នកត្រូវត្រលប់ទៅ Form1 រួចហើយ double-click លើ Combox ដើម្បី​សរសេរ​កូដ​ឲ្យ​ទិន្នន័យ​បង្ហាញ​នៅលើ CrystalReportViewer1

ពន្យល់កូដ៖ កូដ​ខាងលើ​មាននាទី​សម្រាប់​ឲ្យ TableAdapter ទៅ​ទាញយក​ទិន្នន័យ​ពី database​ទៅតាម​ការ​ជ្រើសរើស​តម្លៃ​ក្នុង ComboBox មកដាក់លើ dataset ហើយ Crystal report ក៏​ទាញយក​ទិន្នន័យ ពីdataset បន្តហើយយកមក​បង្ហាញ​លើ CrystalReportViewer បន្ទាប់មក​អ្នកនឹងឃើញ​ទិន្នន័យ​នោះ​នៅលើ Form នៅពេល​ដំណើការ​កម្មវិធី ។

ក្រោយពេលអ្នក​សរសេរ​កូដរួចអ្នកអាចដំណើការ​កម្មវិធី​បានដោយចុច F5 រួច​ជ្រើសរើស​តម្លៃ​ក្នុង ComboBox មុខវិជ្ជានោះ Report នឹងផ្លាស់ប្តូរ​ទិន្នន័យ​ទៅតាម​តម្លៃ​ក្នុង ComboBox ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៤១ សម្រាប់​ខែសីហា ឆ្នាំ​២០១២ និង​ធ្វើការ​កែ​សម្រួល​ឡើងវិញនៅខែឩសភា ឆ្នាំ ២០១៦

*** វគ្គ C# Database តម្លៃ ១០០ដុល្លា សម្រាប់ Course outline នៃ​វគ្គ​នេះ http://training.antkh.com/csharp_database.aspx

*** កម្មវិធី Android ថ្មីៗ​របស់អាន-ANT ដែល​ចេញ​ក្នុង​ឆ្នាំ ២០១៦ http://antkh.com/tech/2315

*** សម្រាប់​កម្មវិធី​អានផេឌៀ ដំណើរ​ការ​លើ Windows (ចាប់ពី Windows 8 ឡើងទៅ) អាច Download ដោយឥតគិតថ្លៃ

*** សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ​ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា