កញ្ញា
កុំព្យូទ័រអាចនឹងគាំង នៅពេលមានសញ្ញាចេញផ្ទាំង Error
១. ចេញផ្ទាំង Error
លោកអ្នកទទួលបាននូវ error message ជាច្រើននៅពេលដែលកំពុងតែធ្វើកិច្ចការជាធម្មតានៅលើកុំព្យូទ័រដូចសព្វដង ។ រាល់ message error ទាំងនេះគឺបានបញ្ជាក់នូវព័ត៌មានមួយចំនួនអំពី file កំពុងតែចាប់ផ្ដើមខូច (corrupt) ឬ មិនអាចដំណើរការបាន (inaccessible) នៅពេលលោកអ្នកព្យាយាមបើក file ទាំងនោះដោយមានការព្រមានពី file ទាំងនោះថាមិនអាច save បាន ព្រមទាំងបានប្រាប់ឲ្យដឹងថាកម្មវិធីដែលបានបើកនោះ គឺបានឈប់រ៉ាប់រងកិច្ចការរបស់វាហើយ ។
ដំណោះស្រាយ
Backup data ទុក ហើយ scan រកមើល bad sector របស់ hard disk ។ ចំពោះ bad sector លោកអ្នកអាចរកមើល នៅក្នុងទស្សនាវដ្ដី អាន ច្បាប់ទី ២៣ ប្រចាំខែកុម្ភៈ ឆ្នាំ២០១១ ឬចុចលើ Link នេះ http://antkh.com/tech/518
វិធី Backup ទិន្នន័យ
ដើម្បី backup បានសូមចូលទៅកាន់ Start ហើយជ្រើសយក control panel បន្ទាប់មកយកនៅក្នុង control panel សូមជ្រើសយក backup and restore
នៅក្នុងផ្ទាំង backup and restore សូមជ្រើសយក Set up backup ដើម្បីបង្កើតនូវជម្រើសក្នុងការរក្សាទុកបាន
នៅក្នុងដំណាក់កាស Select where you wanttosaveyourbackup សូមធ្វើការជ្រើសរើសទីតាំងសម្រាប់រក្សាទុកនូវ file backup បន្ទាប់មកចុច Next
នៅក្នុងដំណាក់កាល What do you want to back up ? បើលោកអ្នកជ្រើសរើសយក Let Windows choose (recommended) នោះវានឹង backup data file ដែលបាន save នៅក្នុង libraries, data ដែលមាននៅលើ Desktop និង folder ដែលមានស្រេចនៅក្នុង Windows ។ តែបើជ្រើសយក Let me choose នោះលោកអ្នកអាចជ្រើយកតែ data ណាដែលលោកអ្នកចង់រក្សាទុក ។
ធ្វើការជ្រើសរើស folder ដែលចង់រក្សាទុក បន្ទាប់មកចុច Next
ហើយនៅក្នុងផ្ទាំង Review your backup setting សូមចុច Save setting and run backup ដើម្បីដំណើរការ backup data
ពេលនោះ Windows នឹងចាប់ផ្ដើមដំណើរការ backup data ទុក ។
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៨ ចេញផ្សាយខែ កក្កដា ឆ្នាំ ២០១១
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា