មីនា
ស្វែងយល់ពី Bad Sector របស់ Hard Disk
→ សូមចុច Subscribe លើ Channel នេះ ដើម្បីទទួលបានវីឌីអូបង្រៀនថ្មីៗពីអាន-ANT
ជាទូទៅ hard disk មានថាសជាច្រើន ដែលថាសនេះត្រូវបាន ហៅថា platters (សូមមើលរូប B01) ។ Platter ខ្លះត្រូវបានបង្កើតឡើយ ដោយជាតិ អាលុយមីញ៉ូម ឬក៏ សេរ៉ាមិច ឬក៏ជាប្រភេទកែវកញ្ចក់ និង គ្របដណ្តប់ដោយជាតិមាញ៉េទិច សម្រាប់ផ្ទុកទិន្នន័យ ។
បើនិយាយពី floppy disk វាមាន platter តែមួយបន្ទះ ហើយសព្វថ្ងៃនេះគេក៏បានសង្កេតឃើញ hard disk ម៉ាក Samsung ដែលមានទំហំ 1TB (តេរាបៃត៏) ប្រើប្រាស់ platters តែ២បន្ទះប៉ុណ្ណោះ គឺមានន័យថា platter មួយអាចផ្ទុកទំហំបានរហូតដល់ 500GB (ជីហ្គាបៃត៏) ដែលការប្រើប្រាស់ platter មានចំនួនតិចបញ្ជាក់ថាវាត្រូវការថាមពលអគ្គិសនីក៏តិចដែរ ។ ក្នុង platters នីមួយៗ គឺបែងចែកចេញជា tracks ដូចបង្ហាញក្នុងរូប B02 ក្នុង hard disk មួយគឺមានរាប់ពាន់ tracks អាស្រ័យទៅលើទំហំនៃសមត្ថភាពក្នុងការរក្សាទុកទិន្នន័យរបស់ hard disk នោះ ។ បណ្តា tracks ទាំងនោះគឺត្រូវបានបែងចែកចេញជា sectors ដែលជាផ្នែកតូចៗនៃការរក្សាទុកទិន្នន័យរបស់ hard disk សូមមើលរូប B02 ។
ដូច្នេះពាក្យថាខូច sectors ឬ bad sectors គឺមានន័យថា hard disk របស់លោកអ្នកបានខូចផ្នែកតូចៗនៅលើ track ណាមួយដែលជាហេតុធ្វើឲ្យលោកអ្នកមិនអាចអាន ឬ រក្សាទុកទិន្នន័យទៅកាន់ផ្នែកតូចៗទាំងនោះបាន ។ បច្ចុប្បន្ន hard disk ភាគច្រើនត្រូវបានបង្កើតឡើងដោយមានបម្រុងទុកនូវ sectors មួយចំនួនសម្រាប់ជំនួសឲ្យ sectors ទាំងឡាយណាដែលបានខូច ដែលដំណើរការនេះវាកើតមានឡើងនៅពេលដែល hard disk ធ្វើការ formatted (ការសំអាត និង រៀបចំឡើងវិញរបស់ hard disk) ។ ទោះបីជាយ៉ាងណាក៏ដោយវាគឺជាដំណឹងមិនល្អមួយដែល hard disk របស់អ្នកខូច sector ព្រោះវានឹងបណ្តាលឲ្យ ទិន្នន័យដែលស្ថិតក្នុង sector នោះអាចខូចបានហើយលោកអ្នកនឹងបាត់បង់វា មិនតែប៉ុណ្ណោះ hard disk នោះនឹងត្រូវបានកាត់ បន្ថយទំហំនៃការរក្សាទុកទិន្នន័យ និងធើ្វឲ្យដំណើរការយឺតទៀតផង ។
♦ តើមានសញ្ញាណាមួយបង្ហាញថា hard disk មាន sectors ខូច ?
នៅពេលដែលមានអារម្មណ៍ថា hard disk លោកអ្នកចាប់ផ្តើមដំណើរការយឺតខុសពីប្រក្រតី ឬក៏ឧស្សាហ៍បានឃើញព័ត៌មានដែលបានបញ្ជាក់ថា file មិនអាច read ឬ write បាន នោះគឺជាសញ្ញាបង្ហាញថា hard disk របស់លោកអ្នកកំពុងទទួលរងការខូច sectors មួយចំនួន ដូច្នេះលោកអ្នកគួរតែប្រញាប់សង្គ្រោះទិន្នន័យទៅកាន់ hard disk ថ្មីមួយផ្សេងទៀត និងធ្វើការជួសជុល hard disk នោះជាបន្ទាន់ ។ ក្រៅពីបង្ហាញសញ្ញាដូចខាងលើយើងអាចដឹងពីបញ្ហា bad sectors តាមរយៈការធ្វើតេស្តដូចខាងក្រោមជាមួយនឹង tools ដែលមានស្រាប់របស់ Microsoft Windows ៖
♦ គេអាចត្រួតពិនិត្យ hard disk នោះតាមរយៈ
១. ចូលទៅកាន់ Windows Search រួចវាយពាក្យថា CMD រួចវានិងបង្ហាញនូវកម្មវិធីមួយឈ្មោះថា Command Prompt
២. ចុច Mouse ស្ដាំលើកម្មវិធី Command Prompt រួចជ្រើសយក Run as administrator
៣. វាយពាក្យថា “CHKDSK”
៤. វានិងបង្ហាញលទ្ធផលដូចខាងក្រោម
តាមរយៈព័ត៌មានខាងលើលោកអ្នកនឹងបានដឹងថា hard disk នោះមាន bad sector ឬក៏អត់ហើយបើសិនជាបានដឹងថា វាមាន bad sectors លោកអ្នកត្រូវតែជួសជុលវា និងធ្វើការសង្គ្រោះទិន្នន័យទៅកាន់ hard disk ថ្មីជាបន្ទាន់ ។ ប៉ុន្តែទោះបីជា hard disk របស់លោកអ្នកត្រូវបានជួសជុលពីបញ្ហាខូច sectors នេះហើយក៏ដោយ លោកអ្នកក៏មិនត្រូវផ្ដល់នូវទំនុកចិត្តខ្លាំងក្លាទៀតនោះដែរក្នុងការផ្ទុកទិន្នន័យសំខាន់ៗជាមួយនឹង hard disk មួយនោះ ពីព្រោះតម្លៃនៃទិន្នន័យរបស់លោកអ្នកវាថ្លៃជាងតម្លៃនៃការទិញ hard disk ថ្មីទៅទៀត ៕
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា