For Android device For iOS device
២២
មិថុនា

បទវិភាគ ៖ ប្រៀបធៀប Android Market និង App Store

សម្រាប់ទូរសព្ទដៃ iPhone និង Google’s Android មិនថាអ្នកប្រើប្រាស់ ឬ អ្នកអភិវឌ្ឍន៍កម្មវិធី​សម្រាប់ទូរសព្ទដៃ​ប្រភេទទាំង២នោះ តែងតែពិភាក្សាពីហេតុផលថាតើហេតុអ្វីបានជាពួកគេជ្រើសរើស Android ឬ iOS សម្រាប់​ការប្រើប្រាស់ ឬការងាររបស់ខ្លួន ។

ខ្ញុំពុំបានគិតថាអត្ថបទរបស់ខ្ញុំវាបានលំអៀងទៅខាងណាមួយឡើយ ប៉ុន្តែយើងបង្ហាញអ្វីទៅតាមលក្ខណៈ​បច្ចេកទេសតែប៉ុណ្ណោះ  ។

Android Market របស់ Google

១. សម្រាប់អ្នកសរសេរកម្មវិធី

គឺជា Open market មានន័យថាគ្រប់ៗគ្នាដែលជាអ្នកអភិវឌ្ឍន៍កម្មវិធីសម្រាប់ Android  អាចបង្កើតកម្មវិធីគ្រប់បែប​យ៉ាងដើម្បីដាក់លក់ ដោយពុំចាំបាច់ឆ្លងកាត់ការត្រួតពិនិត្យជាមុនរបស់អ្នកគ្រប់គ្រង Google’s Android ឡើយ ។

សម្រាប់តម្លៃនៃការបង់ដើម្បីឲ្យអ្នកសរសេរកម្មវិធីនោះមានសិទ្ធអាចបង្កើត signing application ហើយអាចដាក់​បង្ហាញនៅលើ Android market គឺត្រូវបង់តម្លៃ ២៥ដុល្លារ ។ ធ្វើដូច្នេះគឺជាយុទ្ធសាស្ត្រមួយរបស់ Android ដើម្បីបង្កើន​ការគាំទ្រពីអ្នកប្រើប្រាស់ក៏ដូចជាអ្នកសរសេរកម្មវិធី សម្រាប់ទីផ្សា software របស់ខ្លួន ប៉ុន្តែអ្នកប្រើ​ក៏អាចនឹងប្រឈមមុខផងដែរក្នុងការថតចម្លងយកកម្មវិធីដែលអសុវត្ថិភាពពីរ Android market បានផងដែរ ដោយសារកម្មវិធីទាំងនោះអាចនឹងបង្កើតឡើង ដោយអ្នកសរសេរកម្មវិធី​អសីលធម៌មួយចំនួន ហើយដាក់ឲ្យ​ថតចម្លងតាមរយៈ Android market ។

២. សម្រាប់អ្នកប្រើប្រាស់

អ្នកប្រើប្រាស់អាចថតចម្លង software ពី Android market ប្រើប្រាស់ជាលក្ខណៈសាកល្បងជាមុនសិន ទើបបង់លុយ​ជាក្រោយក៏បាន លើសពីនេះអ្នកប្រើប្រាស់អាច uninstall កម្មវិធីទាំងនោះក្នុងកំឡុងពេល​២៤ម៉ោង ក្រោយពី​ការទិញ ហើយ Android market នឹងប្រគល់លុយទាំងស្រុងមកអ្នកវិញដោយពុំមានការខាតបង់អ្វីឡើយ ។

App Store របស់ Apple

១. សម្រាប់អ្នកសរសេរកម្មវិធី

ជាដំបូងអ្នកត្រូវចំណាយ ៩៩ដុល្លារក្នុង១ឆ្នាំសម្រាប់ទទួលបានសិទ្ធដើម្បីបង្កើត signing application ដើម្បីឲ្យ​កម្មវិធីនោះអាច install ទៅកាន់ iDevices ពិតប្រាកដបាន ហើយកម្មវិធីទាំងនោះក៏អាចនឹងដាក់លក់តាមរយៈ App Store ក្រោយពីបានត្រួតពិនិត្យដោយអ្នកគ្រប់គ្រងរបស់ Apple App Store ជាមុនសិន ។ ធ្វើដូច្នេះគឺនឹងធានាបាននូវកម្មវិធីអសុវត្ថិភាព ដែលបង្កើតឡើងដោយអ្នកសរសេរកម្មវិធីអសីលធម៌មួយចំនួន ហើយអ្នកប្រើប្រាស់ក៏នឹងទុកចិត្តផងដែរអំពីសុវត្ថិភាពនៃការដំឡើងកម្មវិធីដែលបានទិញពី App Store ។

២. សម្រាប់អ្នកប្រើប្រាស់

អ្នកប្រើប្រាស់ដាច់ខាតត្រូវតែបង់លុយជាមុនសិនមុននឹងទទួលបានកម្មវិធីដើម្បីដំឡើងទៅក្នុង iPhone, iPad ឬ iPod របស់ខ្លួន ។ មានន័យថាក្រៅពីប្រភេទកម្មវិធីដែល Free គឺអ្នកប្រើប្រាស់ត្រូវតែបង់លុយមុន ហើយក៏គ្មាន​ប្រគល់ឲ្យវិញ នូវទឹកលុយដែលបានទិញ ទោះបីជាធ្វើការ uninstall ភ្លាមៗក្រោយពីសម្រេចចិត្តទិញក៏ដោយ ។

ដូច្នេះសម្រាប់អ្នកប្រើប្រាស់ iOS ត្រូវគិតឲ្យបានច្បាស់មុននឹងទិញកម្មវិធីទាំងឡាយតាមរយៈ App Store ប៉ុន្តែរាល់ កម្មវិធីដែលបានទិញគឺពិតណាស់ថាអ្នកនឹងមិនបារម្ភពីការបាត់សុវត្ថិភាពដោយកម្មវិធីទាំងនោះឡើយ ។ ខ្ញុំនិយាយនេះមិនសំដៅទៅលើការទិញកម្មវិធីរបស់អ្នកតាមរយៈ Jailbreak នោះទេ ។

សន្និដ្ឋានចុងក្រោយ

ទោះបីជា Android បើកចំហទីផ្សាររបស់ខ្លួន (Open System) ក៏ដោយប៉ុន្តែគេសង្កេតឃើញមានប្រហែលជា ២០.០០០ (គិតត្រឹមខែឧសភា ២០១១) កម្មវិធីប៉ុណ្ណោះដែលបានតាំងបង្ហាញនិងឲ្យថតចម្លង ។

ចំណែកឯ App Store ថ្វីត្បិតតែជាប្រភេទ Closed System ក៏ដោយប៉ុន្តែគេសង្កេតឃើញមានរហូតដល់ ១០០.០០ (គិតត្រឹមខែឧសភា ២០១១) កម្មវិធីដែលបានតាំងបង្ហាញនិងដាក់លក់ ។

ទាំង App Store និង Android market ត្រូវបានកាត់យក ៣០% ពីតម្លៃនៃការលក់កម្មវិធីនីមួយៗ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា