For Android device For iOS device

មិថុនា

តើ VGA របស់អ្នក​ទំហំ​ប៉ុន្មាន ?

​នៅពេល​ដែល​អ្នកទិញ Laptop ថ្មីមួយអ្នកប្រាកដជាចង់ដឹងថាតើ VGA របស់ អ្នកមាន​ទំហំ​ប៉ុណ្ណា អ្នកអាចមើល​ទៅលើ តែម​ដែល​បានបិទ​នៅលើ Laptop របស់អ្នក​ដូច​ខាងក្រោម ៖

- រូបនេះ​បញ្ជាក់​ថា laptop របស់អ្នក​មាន VGA ដាច់ ប្រភេទ ATI

- រូបនេះ​បញ្ជាក់​ថា laptop របស់អ្នក​មាន VGA ដាច់ ប្រភេទ NVIDIA

ពេល​ខ្លះ​អ្នកឃើញ Laptop មួយមាន​ទំហំ VGA របស់ទៅដល់ 1696 MB អ្នកត្រូវចង់ចាំថា ខ្នាត​ទំហំ​របស់ កុំព្យូទ័រ​ជាមេគុណនៃ ២ មានន័យថា ៖ ទំហំ VGA ដែល​អាចមាន គឺ 4MB, 8MB, 16MB, 32MB, 64MB, 128MB, 256MB, 512MB, 1024MB, 2048MB មិន​ដែល​មាន 1696 MB ដូចរូប​ខាងក្រោម​ទេ រូប​ដែល​បាន​បង្ហាញ VGA 1696 នេះជា​ទំហំ រួមផ្សំ ការ Share ពី Ram ហើយ បូកជាមួយ VGA ដែល​យើង មាន ម្យ៉ាង​ទៀត​ដោយសារ​អ្នកចូលតាម Start-> run -> វាយ Comment “dxdiag” -> ចូល Tab Display ។

តែបើអ្នកចូលតាមវិធី​ខាងក្រោម នេះវិញអ្នកនឹងឃើញ VGA របស់អ្នក​យ៉ាង​ច្បាស់ (ទាំង VGA ដាច់, VGA ជាប់ និង VGA ដែល​បាន Share ពី Ram) ។

វិធីចូល Right Click នៅលើ​ Desktop យក -> Properties -> Screen Resolution -> ចូល Advance Setting អ្នកនឹងឃើញពី VGA របស់អ្នក​ដែល​មាន ។

- Total Available Graphic Memory : ជាចំនួន memory ដែល​កុំព្យូទ័រ​អ្នកមានសរុបទាំង share VGA ផង ។

- Dedicated Video Memory : ជា VGA ដែល​ជាប់នឹង Machine ។

- System Video Memory : ជា VGA ដាច់​ដែល​មានជា​ប្រភេទ NVIDIA ឬ ATI ។

- Share System Memory : ជាចំនួន VGA ដែល​អ្នកបាន Share ពី ram របស់អ្នក ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ២៧ ប្រចាំខែ មិថុនា ឆ្នាំ ២០១១

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា