មិថុនា
ស្វែងយល់ពី Robots និង Spiders ក្នុង Search Engine
កែសម្រួលឡើងវិញ ខែកក្កដា ឆ្នាំ ២០១៦
មុននេះបន្តិចយើងបានលើកយកមកបង្ហាញរួចមកហើយនូវអត្ថបទមួយដែមានចំណងជើងថា “វិធីធ្វើឲ្យគេហទំពរ័អាច Search បាននៅលើ Google” ក្នុងនោះបាននិយាយអំពីលក្ខខណ្ឌក្នុងការសរសេរកូដ ដើម្បីឲ្យគេហទំពរ័មួយអាច search បាននៅលើអ៊ីនធឺណែត ។ មកដល់ថ្ងៃនេះយើងនឹងលើកអំពី robots និង spiders មកនិយាយម្ដងលោកអ្នកប្រហែលជាឆ្ងល់ហើយថាវាគឺជាអ្វី?
- Robots ឬ Spiders គឺជាកម្មវិធី software របស់ក្រុមហ៊ុន search engine ដែលដំណើរការដោយស្វ័យប្រវត្តិក្នុងការប្រមូលយកនូវទិន្នន័យពី websites នៅទូទាំងពិភពលោកទៅដាក់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ search engine នីមួយៗរបស់ខ្លួន ហើយក្រុមហ៊ុន search engine ធំៗនៅលើពិភពលោកមានដូចជា៖
• Google.com
• Bing.com
• Yahoo.com
• Live.com
• Lycos.com
• Altavista.com
• Alltheweb.com
ក្រោយពី search engine បានប្រើប្រាស់ robots និង spiders របស់ខ្លួន ដើម្បីធ្វើការប្រមូលផ្តុំ និង ផ្ទុកទិន្នន័យរបស់ websites ទាំងអស់ ក្នុងពិភពលោកហើយ វានឹងផ្ដល់មកវិញជាតារាង (list) នៃបណ្តា websites ព្រមទាំងព័ត៌មានសង្ខេបនៃ websites ទាំងនោះមកឲ្យយើងវិញ ហើយយើងអាចចុចទៅលើព័ត៌មាន ឬ website ណាមួយដែលបានឃើញក្នុងតារាង នោះ search engineនឹងភ្ជាប់ទៅកាន់ website នោះភ្លាម ។ ប៉ុន្តែលោកអ្នកមិនត្រូវគិតថា search engine វាមានការរក្សាទុកព័ត៌មាន ឬទិន្នន័យលម្អិត ឬទាំងស្រុងរបស់ web sites នីមួយៗឲ្យសោះ វាគ្រាន់តែរក្សាទុកនូវពាក្យគន្លឹះ (keyword) និង ការពិពណ៌នាខ្លីៗ (description) ដែលវាជាការកំណត់របស់ developer ទៅលើ website នោះតែប៉ុណ្ណោះ ។
ខាងក្រោមនេះគឺជា robots និង spiders មួយចំនួយរបស់ក្រុមហ៊ុននីមួយៗ៖
• Google.com ៖ Googlebot
• Search.msn.com ៖ MSNbot
• Ask.com ៖ Ask Jeeves/Teoma
• Alltheweb.com ៖ FAST-WebCrawler
• Yahoo.com ៖ Yahoo Slurp
• AltaVista.com ៖ Scooter
• Lycos.com ៖ Lycos_Spider_ (T-Rex)
• Alexa.com ៖ ia_archiver
ជាទូទៅ robots ឬ spiders ទាំងនេះតែងតែរុករក websites (web directories) ពីគ្រប់ servers នៅលើពិភពលោកដោយអ្នកគ្រប់គ្រង server ហើយ web sites អាចដឹងបានពីពេលវេលាដែល robots ឬ spiders ចូលមកកាន់ websites របស់ខ្លួនតាមរយៈ logs នៃ servers ក្រោយមកវានឹងធ្វើការប្រមូលទិន្នន័យរបស់ websites នីមួយៗតាមរយៈtags ចំនួន 3 របស់ HTML script គឺ៖
• <title> tag
• <meta> tag
• alt attribute
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ១៤ ប្រចាំខែ ឩសភា ឆ្នាំ ២០១០
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា