មិថុនា
ប្រវត្តិសង្ខេបនៃស្ថាបនិកទាំងបួននាក់របស់ Facebook
Facebook.com គឺជា social networking website ធំជាងគេបំផុតក្នុងពិភពលោក ដែលដាក់ឲ្យប្រើប្រាស់ដំបូងនៅថ្ងៃទី ៤ កុម្ភៈ ២០០៤ ។
Facebook.com គឺជា website ដែលរកចំនួលតាមរយៈ Advertising ហើយក្នុងឆ្នាំ ២០០៩ បានទទួលចំណូល ៥៥០ លានដុល្លា និងមានបុគ្គលិកច្រើនជាង ១៥០០ នាក់ ។ នាថ្ងៃទី ២៤ តុលា ២០០៧ Facebook Inc. បានលក់ 1.6% stake ទៅ Microsoft Corp. ក្នុងតម្លៃ 240 លានដុល្លា ដោយបដិសេធ Google Inc. ។ នេះបង្ហាញថា Facebook មានតម្លៃ ១៥០០០ លានដុល្លា នាពេលនោះ ។
Facebook ត្រូវបានបង្កើតឡើងដោយលោក Mark Zuckerberg ជាមួយនឹងមិត្តរួមបន្ទប់របស់គាត់ (ក្នុងសកលវិទ្យាល័យ Hardvard) គឺលោក Eduardo Saverin, លោក Dustin Moskovitz និង លោក Chris Hughes ។
១. លោក Mark Zuckerberg
ថ្ងៃកំណើត៖ ១៤ ឧសភា ១៩៨៤
មុខងារ៖ សហគ្រិនជនជាតិអាមេរិក, Co-founder, CEO & President នៃក្រុមហ៊ុន Facebook, ជនជាតិ៖ Jewish
ទ្រព្យសម្បត្តិផ្ទាល់ខ្លួន៖ ៤០០០ លានដុល្លា (២០១០)
គាត់បានចាប់ផ្តើម programming ពេលគាត់រៀននៅអនុវិទ្យាល័យ (middle school) ។ បន្ទាប់មកគាត់បានចូលចិត្តក្នុងការបង្កើតកម្មវិធីកុំព្យូទ័រយ៉ាងខ្លាំង ជាពិសេសកម្មវិធីសម្រាប់ការទំនាក់ទំនង និង games ។ នៅវិទ្យាល័យគាត់បានធ្វើការបង្កើតកម្មវិធី ដើម្បីជួយបុគ្គលិកក្នុងការិយាល័យទំនាក់ទំនងរបស់ឪពុកគាត់ ។ គាត់បានបង្កើត game Risk និង music player ឈ្មោះ Synapse ដោយប្រើនូវ Artificial Intelligence ដើម្បីស្វែងយល់ពីទម្លាប់នៃការស្តាប់របស់អ្នកប្រើប្រាស់ ។ Microsoft និង AOL ព្យាយាមទិញ Synapse និងឲ្យ Zuckerberg ធ្វើការនៅក្រុមហ៊ុនរបស់ពួកគេ ប៉ុន្តែគាត់បានសម្រេចចិត្តធ្វើការនៅ សាកលវិទ្យាល័យ Harvard វិញហើយគាត់បានចូលរួម Alpha Epsilon Pi (សមាគមជនជាតិ Jewish) ។
២. លោក Eduardo Saverin
មុខងារ៖ Co-founder នៃក្រុមហ៊ុន Facebook
ការអប់រំ៖ Bachelor of Economics
កើតក្នុងប្រទេស Brazil ប៉ុន្តែបានប្តូរទៅនៅ Miami នៅពាក់កណ្តាលឆ្នាំ ១៩៩០ ។ គាត់ជា co-founded Facebook កំឡុងពេលគាត់សិក្សាឆ្នាំទី ៤ ផ្នែក Economics នៅសាកលវិទ្យាល័យ Harvard ហើយធ្វើការក្នុងមុខងារជា business manager ។ ដោយសារតែការប្រឆាំងគ្នា និងគំនិតខុសគ្នាជាមួយ Zuckerberg បានធ្វើឲ្យ Saverin បានដើរចេញនៅពេលដែលក្រុមហ៊ុនមានឈ្មោះថា thefacebook ។
ការចាកចេញពី Facebook របស់គាត់គឺជាប្រធានបទនៃការតវ៉ាគ្នា ហើយគាត់បានឈ្នះសិទ្ធិក្នុងការមានឈ្មោះរបស់គាត់ជា co-founded របស់ Facebook តាមច្បាប់ ។
៣. លោក Dustin Moskovitz
មុខងារ៖ Co-founder នៃក្រុមហ៊ុន Facebook
ការអប់រំ៖ Bachelor of Economics
កើតក្នុង Washington D.C., Moskovitz បានធ្វើការនៅសាកលវិទ្យាល័យ Harvard ក្នុងជំនាញជា economics រយៈពេល ២ឆ្នាំ មុនពេលដែលគាត់បានទៅធ្វើការពេញម៉ោងនៅ Facebook ។
Moskovitz បានរៀបចំគម្រោង ដើម្បីធ្វើឲ្យក្រុមហ៊ុនក្លាយទៅជា "to your work life what Facebook.com is to your social life" ។ Moskovitz បានជ្រើសរើស Rosenstein មកធ្វើការនៅ Facebook ហើយពួកគេបានសហការគ្នាលើ software សម្រាប់ business users ។
Moskovitz បានចាកចេញពី Facebook តាមការចាកចេញរបស់ពួក executives ដើម្បីទប់ស្កាត់បញ្ហានេះ Mark Zuckerberg (CEO របស់ Facebook) បាននិយាយ "Dustin has always had Facebook's best interest at heart and will always be someone I turn to for advice."
៤. លោក Chris Hughes
ថ្ងៃកំណើត៖ ២៦ វិច្ឆិកា ១៩៨៣
មុខងារ៖ សហគ្រិនជនជាតិអាមេរិក, Co-founder and spokesman នៃក្រុមហ៊ុន Facebook
ការអប់រំ៖ Bachelor of Arts in history and literature
គាត់ធ្លាប់ជា coordinator នៃ online organizing សម្រាប់ Barack Obama's 2008 presidential campaign លើ My.BarackObama.com (Campaign នោះជា online social networking website) ។
នាពេលបច្ចុប្បន្ននេះ Hughes គឺជាសហគ្រិនក្នុង Residence នៅ General Catalyst Partners, a Cambridge venture capital firm និង strategic advisor នៅ GMMB (A political consulting firm ដែលធ្វើការជាមួយ the 2008 Obama campaign) ។
Chris គឺជាតួអង្គនៅលើគម្របរឿងដែលចេញឆ្នាំ ២០០៩ មានចំនងជើងថា "The Kid Who Made Obama President; How Facebook Cofounder Chris Hughes Unleashed Barack's Base- and Changed Politics and Marketing Forever" ។
.tb_button {padding:1px;cursor:pointer;border-right: 1px solid #8b8b8b;border-left: 1px solid #FFF;border-bottom: 1px solid #fff;} .tb_button.hover {borer:2px outset #def; background-color: #f8f8f8 ! important;} .ws_toolbar {z-index:100000} .ws_toolbar .ws_tb_btn {cursor:pointer;border:1px solid #555;padding:3px} .tb_highlight {background-color:yellow} .tb_hide {visibility:hidden} .ws_toolbar img {padding:2px;margin:0px}
.tb_button {padding:1px;cursor:pointer;border-right: 1px solid #8b8b8b;border-left: 1px solid #FFF;border-bottom: 1px solid #fff;} .tb_button.hover {borer:2px outset #def; background-color: #f8f8f8 ! important;} .ws_toolbar {z-index:100000} .ws_toolbar .ws_tb_btn {cursor:pointer;border:1px solid #555;padding:3px} .tb_highlight {background-color:yellow} .tb_hide {visibility:hidden} .ws_toolbar img {padding:2px;margin:0px}
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា