For Android device For iOS device

មិថុនា

ការ Encrypt ឯកសា​ក្នុង Windows ដើម្បី​ឲ្យ​ឯកសាមាន​សុវត្ថិភាព​

→ សូមចុច Subscribe លើ Channel នេះ ដើម្បី​ទទួលបាន​វីឌីអូ​បង្រៀនថ្មីៗ​ពីអាន-ANT

ការរក្សាភាព​សម្ងាត់​ផ្ទាល់​ខ្លួនពិតជាមាន​សារៈ​សំខាន់​ណាស់​មិនអាច​ខ្វះបាននោះទេ ។ ជាមួយ​គ្នា​នោះដែរ ការរក្សាឯកសា​ក្នុង​កុំព្យូទ័រ​ឲ្យ​មាន​សុវត្ថិភាព ជាកត្តាមួយ​ដែល​យើង​ទាំងអស់​គ្នា​គប្បីដឹង​ផងដែរ ។ ឥឡូវនេះ​ខ្ញុំ​សូម​បង្ហាញ​នូវ​វិធីរក្សា​សុវត្ថិភាព​ដល់ឯកសារ​របស់អ្នក​តាមរយៈ Encryption ហើយឯកសារ​ដែល​បាន encrypt User ផ្សេង​មិនអាច​បើកមើលបានឡើយ​លុះត្រាតែ​ស្គាល់ password user ​ដែល encrypt

ចុច 👍 Like Page https://www.facebook.com/ANTTraining/  ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​

♦ របៀប​កំណត់​ឲ្យ​ឯកសារ Encrypt

- Right-click លើឯកសារ (file ឬ folder) ដែល​អ្នកចង់ encrypt ហើយចុចយក Properties

 

- ចុចលើប៊ូតុង Advanced

ធីក​ក្នុង​ប្រអប់មុខពាក្យថា Encrypt contents to secure data ចុច OK ហើយចុច OK 

​ប្រសិនបើ​អ្នក encrypt file ​ក្នុង folder ​ដែល​មិន encrypt នោះអ្នកនឹងឃើញ​ផ្ទាំង​ខាងក្រោម​៖

អ្នកអាចចុចយក Encrypt the file only ​ប្រសិនបើ​អ្នកមិនចង់ encrypt folder ​ដែល​វាស្ថិតនៅនោះទេ ។

​បន្ទាប់ពី​ការ encrypt ចប់ ឯកសារនោះនឹងប្រែទៅជាពណ៌បៃតង

ហើយអ្នកផ្សេង​មិនអាច​បើកឯកសារនោះបានទេក្រៅពី User ​ដែល​ជាអ្នក encrypt ៕

✍️​កម្មវិធី ANTLearner (Windows & Android)
📥Link Download http://www.antclasses.com/help/page/download.html

♦ វគ្គ Computer Foundation ​តម្លៃ ៧០ ដុល្លា http://training.antkh.com/computer_fundamental.aspx
​♦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ​ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា