For Android device For iOS device

មិថុនា

​ប្រវត្តិ និង ស្នាដៃមួយចំនួនរបស់លោក Mark Zuckerberg អ្នក​បង្កើត Facebook

Mark Zuckerberg (ឈ្មោះ​ពេញ Mark Elliot Zuckerberg កើតនៅ​ថ្ងៃ​ទី ១៤ ឧសភា ១៩៨៤) គឺជាសហគ្រិនជនជាតិ​អាមេរិក ដែល​ស្គាល់​ថាជា co-founding របស់ Facebook ដែល​ជា social networking ដែល​ល្បី​ជាងគេ​បំផុត ។ Zuckerberg បាន​បង្កើត Facebook ជាមួយមិត្តរួមសាលារបស់​គាត់គឺ Dustin Moskovitz, Eduardo Saverin និង Chris Hughes ពេល​ដែល​គាត់​សិក្សា​នៅ Harvard ។

ឥឡូវនេះគាត់គឺជា billionaires ដែល​ក្មេង​បំផុត​ក្នុង​ពិភព​លោក ជាមួយនឹង​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួនរបស់គាត់ចំនួន US$4 billion ក្នុង​ឆ្នាំ ២០១០ ។

ជោគជ័យរបស់គាត់នៅ Facebook ត្រូវបាន​រំខានដោយជំលោះ​ទាក់ទងនឹង​ការចាប់ផ្តើម project ជា​លទ្ធផល​តុលាការ​តម្រូវ​ឲ្យ​គាត់បង់ប្រាក់ទៅ​ឲ្យ​សហការី​ផ្នែក business របស់គាត់ គឺលោក Eduardo Saverin ។

ការចាប់ផ្តើម Facebook

Zuckerberg បានចាប់ផ្តើម Facebook ពីបន្ទប់ស្នាក់នៅរបស់គាត់​នៅ​សាកលវិទ្យាល័យ Harvard នា​ថ្ងៃ​ទី ៤ កុម្ភៈ ២០០៤ ។

គំនិតនៃការ​បង្កើត Facebook ចាប់មានពី​ថ្ងៃ​ដែល​គាត់នៅ Phillips Exeter Academy ដែល​អ្នក​ចូលរួម​ត្រូវ​តម្រង​់ជួរ​យ៉ាង​វែង ដើម្បី​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សិស្ស ដោយ​ភ្ជាប់​ជាមួយនឹង​រូបថត យកត្រឹមទ្រូងដល់ក្បាល ដែល​បញ្ជី​នោះជា​ទូទៅ​ត្រូវបាន​គេ​ហៅថា "Facebook" ។

ដំបូង Facebook របស់ Zuckerberg សម្រាប់​តែ​សាកលវិទ្យាល័យ Harvard តែប៉ុណ្ណោះ ក្រោយមកទើប Zuckerberg សម្រេច​ដាក់​Facebook ឲ្យ​ប្រើ​នៅសាលាផ្សេងៗ​ដូចជា Stanford, Dartmouth, Columbia, Cornell, Yale និងសាលាមួយចំនួនទៀត ដោយមិត្ត​រួម​បន្ទប់របស់គាត់គឺ Dustin Moskovitz ជាអ្នកជួយ ។

Facebook Platform

នា​ថ្ងៃ ២៤ ឧសភា ២០០៧ Zuckerberg បានប្រកាសពី Facebook Platform ដែល​ជា development platform សម្រាប់ programmers ដើម្បី​បង្កើត social applications ក្នុង Facebook ។

ការប្រកាសនេះបានទទួលបានចាប់អារម្មណ៍​យ៉ាង​ខ្លាំងពី developer ដោយ​ក្នុង​រយៈពេល​តែប៉ុន្មាន​អាទិត្យ តែប៉ុណ្ណោះមាន application ជា​ច្រើន​បង្កើត ហើយមានអ្នក​ប្រើ​រាប់លាននាក់ ។

Facebook Application - How smart are you??

មកដល់សព្វ​ថ្ងៃ​នេះមាន developers ជាង ៨០០០០០ នាក់​កំពុង​បង្កើត applications សម្រាប់ Facebook Platform ។

នា​ថ្ងៃ ២៣ កក្កដា ២០០៨ Zuckerberg បានប្រកាស Facebook Connect ជា​ជំនាន់​មួយនៃ Facebook Platform សម្រាប់ user ។

Facebook Beacon

នៅ​ថ្ងៃ ៦ វិច្ឆិការ ២០០៧ Zuckerberg បានប្រកាស​នូវ social advertising system ថ្មីមួយ​ឈ្មោះ Beacon ។ Beacon អាច​ឲ្យ​យើង share ព័ត៌មាន​ជាមួយមិត្ត​ក្នុង Facebook ពឹងផ្អែក​ទៅលើ​ការបើក website ដទៃ ។ ឧទាហរណ៍ អ្នកលក់​ផលិតផល​នៅ eBay អាច​ឲ្យ​មិត្ត​ក្នុង Facebook របស់គាត់ដឹងដោយស្វ័យ​ប្រវត្តិ​ពី​ផលិតផល ដែល​គាត់លក់ តាមរយៈ Facebook news feed ។

​ដំណើរ​ការ​នៃ Facebook Beacon

​កម្មវិធី​នេះមាន​បញ្ហា​ជាមួយ privacy concerns ហើយ Zuckerberg និង Facebook បរាជ័យ​សម្រាប់​ការឆ្លើយតប ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ១៥ ប្រចាំខែមិថុនា ឆ្នាំ ២០១០

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា