For Android device For iOS device
៣០
ឧសភា

​បង្កើត​ស្រមោលអក្សរដោយ​ប្រើ CSS

សួស្តីអ្នក​ទាំងអស់​ធ្លាប់​បានដឹងហើយថាការ​បង្កើត​គេហទំព័រ មិនមែន​អាស្រ័យ​ទៅលើ​អ្នកចេះត្រឹមភាសា HTML (Hyper Text Makeup Language)  តែមួយមុខនោះទេ វាមិនគ្រប់គ្រាន់​សម្រាប់​អ្នកចង់​បង្កើត​េគហទំព័រនោះទេ ។ អ្នកត្រូវដឹងថាការតុបតែងគេហទំព័រ​របស់អ្នក​ឲ្យ​មើលទៅស្រស់​ស្អាត​វាជាកត្តាមួយដ៏​សំខាន់​ផងដែរ ។ ហើយរាល់ការតុបតែងអ្នកគួរតែ​ប្រើ CSS Style ​ដែល​ជាកូដ​សំខាន់​សម្រាប់​ធ្វើការ​បង្កើត និងរចនាគេហទំព័រ ។

ពេលនេះដែរអាន-ANT នឹង​បង្ហាញ​លោកអ្នក​ពីរបៀបដាក់ស្រមោលទៅ​ឲ្យ​អក្សរ​នៅលើ​គេហទំព័រ ដោយមិនបាច់​ធ្វើជា​រូប​ក្នុង​ Photoshop តែយើងនឹង​ប្រើ​ CSS ហើយកូដនេះអាច​ដំណើរ​ការ​នៅលើ​ browser ជា​ច្រើន​ផងដែរ ។

♦ របៀបអនុវត្តន៍

១. ដំបូងយើង​បង្កើត​ HTML មួយដោយដាក់​ឈ្មោះ​ថា textshadow.html ​បន្ទាប់មក​សរសេរ​កូដ​ខាងក្រោម​ចូលទៅ HTML នោះ

ពន្យល់កូដ

<div class= shadow></div> ​សម្រាប់​ផ្ទុកនៅអក្សរ​ដែល​អ្នកចង់ដាក់ស្រមោល ។

<meta charset=utf-8" /> ដាក់​សម្រាប់​ឲ្យ​ browser អាច​ធ្វើការ​បង្ហាញ​នៅអក្សរ​ខ្មែរ ។

២. សូម​ធ្វើការ​បង្កើត​នៅ CSS File ដោយដាក់​ឈ្មោះ​ថា style.css ​បន្ទាប់មក​ធ្វើការ​សរសេរ​កូដចូល​ក្នុង File នេះដូច​ខាងក្រោម​៖

´ Width: ​ប្រើ​សម្រាប់​កំណត់​ប្រវែងនៃ Block

´ Color: ​ប្រើ​សម្រាប់​ដាក់ពណ៍​ឲ្យ​អក្សរ

´ Font-size: ​ប្រើ​សម្រាប់​កំណត់​ទំហំ​ឲ្យ​អក្សរ

´ Text-shadow ​ប្រើ​សម្រាប់ កំណត់​ស្រមោលទៅ​ឲ្យ​អក្សរ ។

រូបមន្ត​ទូទៅ​នៃ Text-shadow: h-shadow v-shadow blur-radius color

  • h-shadow: ​សម្រាប់​កំណត់​ស្រមោលតាមទិសដៅដេក ។
  • v-shadow: ​សម្រាប់​កំណត់​ស្រមោលតាមទិសដៅឈរ ។
  • blur-radius​សម្រាប់​កំណត់​ភាពព្រិលនៃស្រមោល ។
  • color: ​សម្រាប់​កំណត់​ពណ៌នៃស្រមោល ។

. ត្រូវ​បញ្ចូល File style.css ទៅដាក់​ក្នុង textshadow.html  នៅ​ក្នុង​ Tag <head>

​បន្ទាប់ពី​អ្នកបាន​បញ្ចប់​អ្នកនឹងបាន​លទ្ធផល​ដូច​ខាងក្រោម​៖

♦ ចុច Like Page ANTLearner ​ដែល​ជា​កម្មវិធី​ផ្ដល់​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ទៅដល់អ្នក​ប្រើ​ប្រាស់​គ្រប់ពេលវេលា និងគ្រប់ទីកន្លែង

 

♦♦ ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​បញ្ហា​លើការ​ដំឡើង​កម្មវិធី​ផ្សេងៗ​ដែល​បង្កើត​ដោយអាន-ANT ដូច​ផ្ញើ​សារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter

♦♦ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា