For Android device For iOS device
២៦
ឧសភា

សម្អាត​កុំព្យូទ័រ ជួយ​ឲ្យ​ការងារ​ជាមួយ​កុំព្យូទ័រ​របស់អ្នក​កាន់តែ​ប្រសើរ​ឡើង

→ សូមចុច Subscribe លើ Channel Link នេះ ដើម្បី​ទទួលបាន​វីឌីអូ​បង្រៀនថ្មីៗ​ពីអាន-ANT

ជាធម្មតាការសម្អាត និង ថែរក្សាវាពិតជាមាន​សារៈ​ប្រយោជន៍ខ្លាំងណាស់ សម្រាប់​ឧបករណ៍​ប្រើ​ប្រាស់ មិនថា​ជា​ប្រភេទ​ឧបករណ៍​ណានោះទេ ។ ចំណែក​ឯការសម្អាត​នូវ​កុំព្យូទ័រ វា​ក៏​ជា​ផ្នែក​មួយនៃការជួសជុល​ផងដែរ ។ បើទុកណាជា​កុំព្យូទ័រ វា​មិនអាច​ច្រែះដូច ឡាន ឬ ម៉ូតូ ក៏​វាមាន​នូវ physical components ដែល​ត្រូវការ​នូវ​ការថែរក្សា និង ជួសជុល​ផងដែរ ។

​ខាងក្រោម​នេះគឺជារបៀប និង ការ​ណែនាំ​ពីការរក្សា​កុំព្យូទ័រ​របស់អ្នក​៖

♦ វត្ថុ​ដែល​ត្រូវការ​សម្រាប់​ការសម្អាត

១. Moisture-free compressed air

២. ប្រភេទ​ក្រណាត់​ដែល​មានសរសៃអំបោះឆ្មារៗ​

៣. អាកុលលាង

៤. ប្រដាប់ជូត​ដែល​ធ្វើពីកប្បាស

៥. ម៉ាស៊ីនបូម ឬ ផ្លុំធូលី (ប្រសិនបើ​មានកាន់តែល្អ)

♦ របៀប​ក្នុង​ការសម្អាត

១. ជំហានទី ១៖ សម្អាត Keyboard

ចាប់ផ្តើម​ជាមួយនឹង Keyboard លោកអ្នក​ដោយយក​នូវ​ម៉ាស៊ីនបឺតធូលីបឺត​នូវ​ចន្លោះ keys លោកអ្នក​ទាំងអស់ បន្ទាប់មក​លោកអ្នក​យក ប្រដាប់ ជូត​ដែល​ធ្វើពីសំលីកប្បាសច្រលក់ចូលទៅដបអាកុល រួចយកទៅជូន​នូវ​ចន្លោះ keyboard ឲ្យ​សព្វកន្លែង​ទាំងអស់ ដើម្បី​ជូត​នូវ​ធូលី ឲ្យ​ស្អាត និង ក្រលាប់ keyboard លោកអ្នក​ចុះក្រោម ។

ជំហានទី ២៖ សម្អាត Mouse

ឆ្ពោះ​ទៅកាន់ Mouse វិញម្តង លោកអ្នក​ត្រូវ​ប្រើ​នូវ​ប្រដាប់ជូត​ដែល​ធ្វើពីសំលីកប្បាស (Cotton swab) ទៅសម្អាតគ្រប់​ផ្នែក​ខាងក្រៅជាមួយ នឹងអាកុល រួចជូតលើ button ជាមួយនឹង​អាកុលបានហើយ ។

ជំហានទី ៣៖ សម្អាត​អេក្រង់​

សំដៅ​ទៅលើ screen វិញម្តង ប្រសិនបើ​លោកអ្នក​ប្រើ​នូវ LCD Screen លោកអ្នក​ត្រូវយកក្រណាត់ ដែល​មាន​សរសៃឆ្មាៗ ជាមួយអាកុល ដើម្បី សម្អាតវា ។ សូមកុំ​ដាក់អាកុល​ច្រើន​ពេក ត្រឹមល្មមសើមៗ​ក្រណាត់បានហើយ ។

ជំហានទី ៤៖ សម្អាត Case

ចូលទៅដល់ការសម្អាត​នៅលើ​ធុង (Case) វិញម្តង ។ លោកអ្នក​គ្រាន់តែ​បាញ់ នូវ​ទឹកសម្អាតកញ្ចក់លើ​ក្រណាត់​សរសៃឆ្មារៗ រូចហើយជូត​ទៅលើ Case ឲ្យ​សព្វ ។ បើក​នូវ CD, DVD, ឬ Blu-Ray Drive នឹងជូត​នៅលើ​ថាស​ដេក​ថ្នមៗ​ជាមួយនឹង​ក្រណាត់ ។

ជំហានទី ៥៖ សម្អាត​ផ្នែក​ខាង​ក្នុង Case

បើក​នូវ Case បាញ់​ផ្នែក​ខាង​ក្នុង​ជាមួយនឹង moisture-free compressed air ។ បាញ់វា​ឲ្យ​ត្រង់ ដើម្បី​កាត់​បន្ថយ​នូវ​ជាតិគីមី ហើយប្រាកដថា អ្នកបាញ់ បានសព្វកន្លែង​ទាំងអស់​ផ្នែក​ខាង​ក្នុង ប៉ុន្តែ​កុំព្យាយាមបាញ់​ទៅលើ​កង្ហា​ដោយ​ផ្ទាល់ ប្រសិនបើ​អ្នកបាញ់ លោកអ្នក​គួរយកដៃទប់កុំ​ឲ្យ​វិល ៕

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា