ឧសភា
ស្វែងយល់ខ្លះៗពី Hard Disk Drive (HDD)
Hard Disk Drive (HDD) ជាឧបរកណ៍សម្រាប់រក្សាទុកទិន្នន័យជាចិន្រៃ្តរបស់កុំព្យូទ័រដ៏សំខាន់ ដែលបង្កើតដំបូងនៅឆ្នាំ ១៩៥៦ ដោយក្រុមហ៊ុន IBM ហើយមានឈ្មោះថា RAMAC ។
ជាទូទៅនៅក្នុងកុំព្យូទ័រមួយត្រូវមាន HDD មួយយ៉ាងតិចសម្រាប់រក្សាទុកនូវប្រព័ន្ធដំណើរការ (Operating System) កម្មវិធីសម្រាប់ប្រើប្រាស់ (Software) និង ឯកសារផ្សេងៗទៀត ។ HDD ដែលសិ្ថតនៅខាងក្នុង case ត្រូវបានគេហៅថា Internal HDD ហើយមាន HDD មួយប្រភេទទៀតដែលប្រើនៅខាងក្រៅសម្រាប់រក្សាទុកឯកសារ ឬ backup ត្រូវបានគេហៅថា External HDD ដែលអាចភ្ជាប់តាមរយៈខ្សែ USB ។
♦ មុខនាទីរបស់ Hard Disk Drive (HDD)
នៅក្នុង case មួយប្រសិនបើមាន HDD ច្រើនចាប់ពី ២ឡើងទៅ ត្រូវចែកតួនាទី HDD នីមួយៗឲ្យបានច្បាស់ ហើយតួនាទីរបស់ HDD មាន ២ គឺ Master និង Slave ។
Master HDD គឺជា HDD សម្រាប់រក្សាទុកនូវប្រព័ន្ធដំណើរការ និង boot loader ។ ចំណែកឯ Slave HDD ជា HDD សម្រាប់រក្សាទុកនូវឯកសារផ្សេងៗ ។
ដើម្បីបែងចែកនូវតួនាទីរបស់ HDD នីមួយៗជា Master ឬ Slave អាស្រ័យទៅលើការដំរៀប jumper ។ ចំពោះការដំរៀប jumper សូមមើលព័ត៌មានដែលមានបិទនៅលើ HDD ហើយធ្វើការដំរៀប jumper ទៅតាមតួនាទីណាមួយ (Master ឬ Slave) ដែលលោកអ្នកចង់បាន ។
សូមមើលព័ត៌មាននៃការដំរៀប jumper នៅលើ HDD
ទីតាំងនៃការដំរៀប jumper របស់ HDD
♦ ប្រភេទរបស់ Hard Disk Drive (HDD)
បច្ចុប្បន្ននេះមាន HDD ៣ប្រភេទដែលគេនិយមប្រើគឺ IDE (Integrated Drive Electronics) ឬ PATA (Parallel ATA) , SATA (Serial ATA) និង SCSI (Small Computer Systems Interface) ។
IDE ជាប្រភេទ Connection មួយដែលត្រូវបានដាក់បង្ហាញដំបូងក្នុងឆ្នាំ ១៩៨៦ ហើយជាទូទៅមានល្បឿន ៥៤០០ ឬ ៧២០០ RPM (Around Per-Minute “ជុំក្នុងមួយនាទី”) ចំណែកឯ SATA វិញត្រូវបានដាក់បង្ហាញក្នុងឆ្នាំ ២០០២ ហើយមានល្បឿន ៧២០០ RPM (មាន SATA ខ្លះមានល្បឿនដល់ទៅ ១០០០០ RPM) ។
♦ តារាងប្រៀបធៀបរវាង IDE and SATA
IDE
- ល្បឿនអតិបរមា ៖ ១០០ MB/s រហូតដល់ ១៣៣ MB/s
- ប្រវែងខ្សែ ៖ ៤៥ cm
- Cable Pins ៖ ៤០
- Power Connector Pins ៖ ៤
- ខ្សែប្រើក្នុងការបញ្ចូនទិន្នន័យ ៖ ២៦
- ប្រើថាមពល ៖ ៥V (៥០០០ mV)
- អាចផ្លាស់ប្តូរពេលបើកកុំព្យូទ័រ? អត់បាន
Serial ATA (SATA)
- ល្បឿនអតិបរមា ៖ ១៥០ MB/s រហូតដល់ ៦០០ MB/s
- ប្រវែងខ្សែ ៖ ១០០ cm (មួយម៉ែត)
- Cable Pins ៖ ៧
- Power Connector Pins ៖ ១៥
- ខ្សែប្រើក្នុងការបញ្ចូនទិន្នន័យ ៖ ២
- ប្រើថាមពល ៖ ២៥០ mV
- អាចផ្លាស់ប្តូរពេលបើកកុំព្យូទ័រ? បាន
♦ ខ្សែ IDE និង SATA
SCSI ជាប្រភេទ HDD មួយដែលគេប្រើសម្រាប់ computer server សម្រាប់បង្កើត Raid ។ SCSI មានល្បឿនលឿនក្នុងការបញ្ចូនទិន្នន័យដែលមានល្បឿនរហូតដល់ ១០០០០ ឬ ១៥០០០ RMP ។ ជាងនោះទៅទៀត SCSI ជាប្រភេទ HDD ដែលបង្កើតឡើងសម្រាប់ការប្រើប្រាស់បានយូរ ហើយអាចប្រើបាន ២៤ ម៉ោងក្នុង ១ថ្ងៃ និង ៧ថ្ងៃក្នុង ១ សប្តាហ៍ ។
ខ្សែ SCSI
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា