For Android device For iOS device
២៤
ឧសភា

​ទូរសព្ទ​ដៃជាប្រភពឆ្លង​មេរោគ​ទៅកាន់​មនុស្ស

ដោយមានការកើនឡើងនៃការ​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ និង ការស្វែងយល់ និង ប្រុងប្រយ័ត្នពីការឆ្លង​មេរោគ​ពីមនុស្ស ម្នាក់ទៅមនុស្សម្នាក់ Timothy Julian ជា​និស្សិត​វេជ្ជបណ្ឌិត នៃ​សាកលវិទ្យាល័យ Stanford ដែល​បាន​ចូលរួម​ក្នុង​ការ​សិក្សា ពីការ​បំបែក​ខ្លួននឹងឆ្លងរបស់​មេរោគ​បាននិយាយថា “បើសិនជាអ្នក​ឲ្យ​អ្នកណាម្នាក់​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​របស់អ្នក ហើយ​ក្នុង​ខណៈ​ដែល​អ្នក​កំពុង​តែមានជម្ងឺផ្តាសាយធំ នោះអ្នក​ដែល​ខ្ចី​ទូរសព្ទ​ដៃ​របស់អ្នក​នឹង​ឆ្លង​មេរោគ​នោះ” ។

​តាមរយៈ​ទស្សនាវដ្ដី​មួយរបស់អង់គ្លេស បានជួលអ្នកជំនាញខាងអនាម័យសុខភាព​មកធ្វើពិសោធន៍ ជាមួយនឹង​ទូរសព្ទ​ដៃ​គំរូ​៣០គ្រឿងបាន​បង្ហាញ​ថា ទូរសព្ទ​ដៃ​ត្រូវបាន​គ្របដណ្តប់ដោយបាក់តេរី​ច្រើន​ជាង១៨ដង បើប្រៀបធៀបនឹងបង្គន់បត់ជើងតូចរបស់បុរស (នេះគឺជាការពិសោធន៍បង្គន់​ក្នុង​ប្រទេស​អង់គ្លេស មិនមែន​ស្រុក​ខ្មែរ​ឡើយ) ។ ដូច្នេះបាក់តេរីនេះ នឹងអាចឆ្លងដល់មនុស្ស​តាមរយៈ​ម្រាមដៃ ដែល​យើងបានកាន់​ទូរសព្ទ​នោះ រួចយកមកអេះមុខ ឬ ភ្នែក ឬ​ប៉ះនឹងមាត់ ។

ការលើកឡើងនេះមិនមាន​មានន័យថា​ហាម​លោកអ្នក​មិន​ឲ្យ​ប្រើ​ទូរសព្ទ​ដៃ ឬ​ក៏​ឲ្យ​គេខ្ចី​ទូរសព្ទ​នោះដែរ ប៉ុន្តែ​វា​គ្រាន់តែ​ជាដំណឹងមួយ​សម្រាប់​ឲ្យ​លោកអ្នក​ត្រូវចេះសំអាតដៃ និង ឧស្សាហ៍​ជូតសំអាត​ទូរសព្ទ​ដៃ​ឲ្យ​បាន​ញឹកញាប់ នឹងមិនគួរ​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​នៅពេល​ដែល​ដៃ​របស់អ្នក​ប្រលាក់ចំណីអាហារ ឬ កខ្វក់ ដែល​ជាហេតុ​ធ្វើ​ឲ្យ​របស់​ទាំងនោះ​ស្អិតជាប់ និង អាចកើតជា​មេរោគ​ផ្សិតបង្ករផលប៉ះពាល់ដល់សុខភាពយើងបាន ។

លើសពីនេះ​លោកអ្នក​ក៏​គួរតែ ប្រយ័ត្នពីការ​ប្រើ​ប្រាស់​ទូរសព្ទ​សាធារណៈ ដែល​ជាប្រភពមួយ​នៃការឆ្លង​មេរោគ​ផ្តាសសាយបក្សី ឬ របេង ព្រមទាំង​ជម្ងឺឆ្លងផ្សេងៗ​ទៀត ។

♦ ​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖  លេខ​ទូរសព្ទ​ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/ANTTraining/

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា