ឧសភា
របៀបសម្អាត CD ដែលប្រឡាក់
♦ តើអ្នកដឹងពីរបៀបក្នុងការសម្អាត CD ដែរ ឬទេ?
គ្រប់ពេលដែលអ្នកទុក CD ចោលនៅខាងក្រៅ នោះ CD ងាយនឹងប្រឡាក់ខ្លាំងណាស់ (ដោយស្នាមក្រឡៅដៃ ឬស្នាមផ្សេងៗ) ។ ហើយបញ្ហានោះគឺថាអ្នកចង់សម្អាតវាតែមិនដឹងថាត្រូវធ្វើយ៉ាងដូចម្តេច ?
♦ ការសម្អាត CD ដែលប្រឡាក់
បម្រាម ៖ សូមកុំប្រើវិធីនេះប្រសិនបើ disk របស់អ្នកមានទិន្នន័យសំខាន់ ព្រោះពេលខ្លះវាអាចបណ្តាលឲ្យបាត់ទិន្នន័យដែលនៅក្នុង disk នោះ ។ ហើយយើងមិនទទួលខុសត្រូវប្រសិនបើមានការបាត់ទិន្នន័យពេលប្រើវិធីនេះ ។
ខាងក្រោមនេះជារបៀបសម្រាប់សម្អាត CD ដោយចំណាយតិច ៖
- រកចាន ឬធុងណាមួយ ដែលអាចជ្រមុជ CD ទៅក្នុងនោះបាន
- ដាក់សាប៊ូ ឬទឹកថ្នាំលាងកញ្ចក់ ១ ស្លាបព្រា
- ដាក់ទឹកលាយជាមួយនឹង ទឹកសាប៊ូខាងលើ ហើយក្រឡុកវាឲ្យសព្វ ។
- ដាក់ disk ដែលប្រឡាក់ទៅក្នុងចានទឹកសាប៊ូ ហើយទុករយៈពេលប្រហែល ១ ឬ ២នាទី ។
- យក disk ចេញពីទឹកពីទឹកសាប៊ូនោះ ហើយលាងជម្រះ disk នោះជាមួយនឹងទឹកក្តៅអ៊ុនៗ ។
- ធ្វើតាមវិធីខាងលើម្តងទៀតប្រសិនបើ disk នៅតែប្រឡាក់ ។
ក្នុងករណីដែលស្នាមប្រឡាក់នៅលើ disk នៅតែមាន អ្នកអាចយកក្រណាត់ដែលទន់ មកជូតផ្នែកដែលប្រឡាក់នោះ ។
ជាចុងក្រោយរលាស់ទឹកនៅលើ disk ចេញហើយទុកឲ្យវាស្ងួតដោយធម្មជាតិ ។ កុំប្រើឧបករណ៍ផ្លុំ ឬសម្ងួតផ្សេងៗ ព្រោះវាអាចធ្វើឲ្យទិន្នន័យក្នុង disk ខូច ។
ឥឡូវអ្នកមាននូវ CD ដែលភ្លឺចែងចាំងដូចថ្មី ហើយអាចដំណើរការបានងាយស្រួលក្នុងកុំព្យូទ័ររបស់អ្នក ហើយកាត់បន្ថយការមិនអាចទាញទិន្នន័យពី disk នៅពេល run វា ។
♦ ប្រុងប្រយ័ត្ន
ប្រសិនបើ CD របស់អ្នកមាននូវឯកសារសំខាន់អ្នកគួរតែប្រើកម្មវិធីសម្រាប់ copy ឯកសារពី CD ដែលខូចនោះជាមុនសិនមុនសម្អាត ដើម្បី ជៀសវាង ការបាត់បង់ឯកសារជាយៈថាហេតុណាមួយនៅពេលសម្អាត ៕
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា