For Android device For iOS device
១៥
ឧសភា

ស្វែងយល់ពីការ Share Folder ឬ Drive

ដើម្បី share folder និង drives, អ្នកត្រូវតែ logged on នូវ​ប្រភេទ user មូយ​ក្នុង​ចំណោម​ខាងក្រោម​៖

  • Administrator
  • Server Operator
  • Power User

ដើម្បី share folder និង driver ជាមួយនឹង user ណាមួយ​ដែល​បាន​កំណត់​យើងត្រូវធើ្វតាមវិធី​ខាងក្រោម​៖

  • ចូល​ទៅកាន់ Explore, ហើយជ្រើសយកទីតាំង folder ឬ drive ដែល​អ្នកចង់ share ។
  • Right-Click លើ folder ឬ drive, ហើយជ្រើសយក Sharing and Security ។
  • លើ Tab Sharing, ជ្រើសយក, Share This Folder, ជ្រើសយក New Share ហើយ​បញ្ចូល​ឈ្មោះ​ដែល Share ។
  • ​ប្រសិនបើ​ចង់ប្តូរ​ឈ្មោះ Share ចុចលើ Button New Share ហើយ user ដទៃ​និងបានឃើញ​ឈ្មោះ share ថ្មីពេល​ដែល​ពួក​គ​េបាន connect ទៅកាន់ folder ឬ drive ដែល share នេះ ។

រាល់​ឈ្មោះ​របស់ folder និង drive មិន​ត្រូវបាន​ផ្លាស់ប្តូរទេ ។

  • ដើម្បី​កំណត់​ចំនួននែ User ដែល connect ទៅកាន់ files ដែល share ក្នុង​ពេលតែមួយ, ត្រូវ click Allow this number of user ពី​ក្រោម User limit ជា​ទូទៅ​ក្នុង Windows XP Professional, ចំនួន​នៃ​ការ​កំណត់ user បានត្រឹម ១០ ឬ តិចជាងនេះ ។
  • ការ​កំណត់​នូវ​សិទ្ធ (Permission) នៅលើ folder ឬ drive ដែល share, ចុចលើ Permission ចុចលើ Add ឬ Remove ដើម្បី Add ឬ Remove Group ឬ User ហើយ​បន្ទាប់មក ជ្រើសយក check boxes ដែល អនុញ្ញាត ឬ មិន​អនុញ្ញាត សិទ្ធ​សម្រាប់ User ឬ Group ។
  • ដើម្បី​អនុញ្ញាត​ឲ្យ user ណាមួយ access ទៅកាន់ files ក្រោយ​ពេល​បញ្ចប់​ការ share,អ្នកត្រូវតែ configure ទាំង NTFS Permission ដែល​នៅលើ Tap Security និង Permission ដែល​នៅលើ Tap Sharing នៃ files ដែល share ។ NTFS Permission អាច​កំណត់​លើ partition តែមួយ ដោយ​ប្រើ NTFS files system ។ ប្រសិនបើ​អ្នក Remove រាល់ Group ពី NTFS Permission នោះអ្នកនិង​មិនអាច share folder លើ Network ឡើយ ។

កា​គ្រប់គ្រង​ឯកសារ​ដែល​បាន Share

ជាធម្មតាអ្នក​មិនអាច​ដឹងថា តើមាន files ណា​ខ្លះ​ដែល​អ្នកបាន​ធ្វើការ share នៅលើ network ទេ ហើយមាន User ចំនួនប៉ុន្មាន ដែល​កំពុង access files នេះ ។ ដើម្បី​ត្រួត​ពិនិត្យ​នូវ​រាល់ files ដែល​អ្នក​បាន share ទាំងនោះ អ្នកអាច ចុច Right-Click លើ My Computer » Manage ចុចយក Shared Folder » Shares ពីក្រោម System Tools

​ផ្នែក Share Folder ជា​ឈ្មោះ ដែល​ធ្វើការ share លើ network (រាល់​ឈ្មោះ​ដែល​មាន អក្សរ "$" នៅពីក្រោយ និង​ត្រូវ​បាន​លាក់​ពី User ដទៃ​នៅពេល​ដែល​គេ ស្វែងរក​លើ My Computer ឬ​លើ Explorer ប៉ុនែ្តគេអាច access ទៅកាន់ file នេះដោយ Run path ផ្ទាល់​លើ network)

ផែ្នក Client Connections ជាកនែ្លង​ដែល​បង្ហាញ​ពីចំនួន User ដែល​បាន access ទៅកាន់ file ដែល share នីមួយៗ ។ អ្នក​អាច​បង្កើត​នូវ Folder ឬ drive share ថ្មីដោយ​គ្រាន់តែ Right-Click ហើយ​ចុចលើ New File Share » Next ។

ក. បង្កើត Shared Folder

Folder to share: ចុច Browse » ជ្រើសយកទីតាំងនិង file ដែល​ត្រូវ share, ចំណុច Share name: បញ្ចូល​ឈ្មោះ​ដែល​ត្រូវ share (អ្នក​អាច hide file ដែល share ដោយ​គ្រាន់តែ​បនែ្ថមអក្សរ "$" នៅពីក្រោយ​ឈ្មោះ​ដែល share) Share description: ជា​កនែ្លង​ពិពណ៌នា​របស់អ្នក​ក្នុង comment ។

ខ. កំណត់​សិទ្ធ​ទៅ​ឲ្យ Share Folder

ជ្រើសយកកាល​កំណត់​សិទ្ធ (Permission) ណាមួយ​ដែល​អ្នក​ត្រូវ share ។ ចុច Next » Finish បញ្ចប់​ការ​បង្កើត File share ។

​ប្រសិនបើ​ចង់​បញ្ឈប់ Files ដែល​កំពុង Share ត្រូវចុច Right-click លើ files ណាមួយ​ដែល​អ្នកចង់​បញ្ឈប់ ជ្រើសយក Stop Sharing ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ១១ ប្រចាំខែ វិច្ឆិកា ដល់ធ្នូ ឆ្នាំ ២០០៩

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា