For Android device For iOS device
១០
ឧសភា

អ្វីទៅជាបច្ចេកវិទ្យា Multi-Touch?

កន្លងមកលោកអ្នកធ្លាប់បានឮ និង ស្គាល់រួចមកហើយនូវឧបករណ៍ដែលលោកអ្នកអាចធ្វើការ Touch នូវកញ្ចក់ផ្ទៃ​ខាងមុខដើម្បីដំណើរការនូវ Option នានា ដូចជាការបើកនូវកម្មវិធីជាដើម ហើយឧបករណ៍ទាំងនោះ​ភាគច្រើន​ជាទូរស័ព្ទដៃ កុំព្យួទ័រ និង ឧបករណ៍បច្ចេកវិទ្យាថ្មីៗដទៃផ្សេងទៀត ។

Multi-touch គឺសំដៅទៅលើឧបករណ៍ទាំងឡាយណាដែលមានសត្ថភាពអាចឲ្យអ្នកដំណើរការនូវ Options ផ្សេងៗគ្នាដោយការ Touch Screen ក្នុងទិសដៅផ្សេងគ្នាចាប់ពី ២ចំណុចនៅពេលដំណាលគ្នាបាន ដោយការប៉ះនៅលើកញ្ចក់ ។

Multi-Touch គឺវាពឹងផ្អែកទៅលើ Software និង Hardware ផងដែរ ខាងក្រោមនេះគឺពពួកនៃឧបករណ៍ ដែលអាចដំណើរការជាមួយនឹងបច្ចេកវិទ្យា Multi-Touch ។

Multi-Touch Overlay

ជាប្រភេទនៃឧបករណ៍ដែលអាចដាក់គ្របទៅឧបករណ៍ផ្សេងៗ ។ វាមានរាងសំប៉ែតដើម្បីឲ្យមានសមត្ថភាពអាច Touch ទៅលើ Screen បាន ។ អាចដំណើរការជាមួយនឹង Windows XP, Windows 7, Windows Vista និង Mac OS X ។ ឧបករណ៍នេះងាយស្រួលប្រើសម្រាប់ការដាក់បង្ហាញនូវ ពាណិជ្ជកម្ម សន្និសិទ និង ការបង្រៀនផ្សេងៗ ។

Multi-Touch Table

អាចដំណើរការដោយការ Touch និង ងាយស្រួលសម្រាប់លោកអ្នកបើកនូវផែនទី ចម្រៀង ភាពយន្ត ការទំនាក់ទំនងផ្សេងៗទៀតបានយ៉ាងងាយស្រួល ។ វាអាចដំណើរការជាមួយនឹង Windows XP,  Windows 7, Windows vista និង Mac OS X ។

Tablet PC និង Mobile Phone

ដំណើរការជាមួយ Windows 7

Wall Multi-Touch

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា