For Android device For iOS device

ឧសភា

ត្រួត​ពិនិត្យ​មើល Hard Disk ជៀសវាងការខូច

ជាធម្មតា Hard disk ដែល​លោកអ្នក​ប្រើ​យូរតែងតែមាន​បញ្ហា error ផ្សេងៗ​ដែល​ជាមួលហេតុ ធ្វើ​ឲ្យ​កុំព្យូទ័រ​ដំណើរ​ការ​យឺត និងពិបាក​ក្នុង​ការ​ប្រើ​ប្រាស់ ។ បញ្ហា error ផ្សេងៗ​របស់ Hard disk មាន​ដូចជា bad sectors, lost clusters, cross-linked files និង directory errors ។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​លោកអ្នក​អាច​ប្រើ​ប្រាស់​នូវ​កម្មវីធី Utility មួយចំនួន ឬ​លោកអ្នក​អាច​ប្រើ​នូវ Tools ឬ command chkdsk របស់ windows ដែល​មានស្រាប់​ក៏​បាន ។

♦ វិធីនៃការ​ប្រើ​ប្រាស់ Tools របស់ Windows

ដំបូងសូម​លោកអ្នក​បើក My Computer រួច right click នៅលើ Drive ណាមួយ​ដែល​លោកអ្នក​ចង់ធ្វើរការ check disk

សូមចុចលើ Tools tab រួចចុច Check now... Button

​បន្ទាប់មក​លោកអ្នក​នឹងទទួលបានដូចរូប​ខាងក្រោម សូមចុច Start button ដើម្បី​ចាប់ផ្តើម check disk ។ លោកអ្នក​ក៏​អាចធីកយក Automatically fix file system errors សម្រាប់​ធ្វើការ​ជួសជុល disk error ដោយមិន​ធ្វើការ scanning the volume for bad sectors ។ ហើយបើ​លោកអ្នក​ធីក​នូវ​មុខពាក្យ Scan for and attempt recovery of bad sectors សម្រាប់​ធ្វើការ​ជួលជុល errors, locate bad sectors និង recover ។

​ប្រសិនបើ​លោកអ្នក​ទទួលបាន message ដូច​ខាងក្រោម សូម​លោកអ្នក​ជ្រើសរើស​យក Yes ដើម្បី​ធ្វើការ check disk នៅពេល​ក្រោយ​បន្ទាប់ពី​លោកអ្នក Restart Windows

វិធី​ប្រើ​ប្រាស់ Comment សម្រាប់​ធ្វើការ Check Disk

សូម​លោកអ្នក​ចុច Start menu បន្ទាប់សូម​ជ្រើសរើស​យក Run រួចវាយ​នូវ​ពាក្យ cmd ហើយចុច OK button

សូម​លោកអ្នក​វាយ chkdsk volume (volume ជា drive letter eg. chkdsk C:) ដើម្បី​ធ្វើការ check disk នៃ drive ណាមួយ​រួចចុច Enter

បើ​លោកអ្នក​បន្ថែម​នូវ /f (eg. Chkdsk c: /f) ធ្វើការ check disk ធ្វើការ​ជួសជុល disk error ដោយមិន​ធ្វើការ scanning the volume for bad sectors ។

បើ​លោកអ្នក​បន្ថែម​នូវ /r (eg. Chkdsk c: /r) ធ្វើការ​ជួលជុល errors, locate bad sectors និង recover ។

​ប្រសិនបើ​លោកអ្នក​ទទួលបាន message “Chkdsk cannot run because the volume is in use by another process. Would you like to schedule this volume to be checked the next time the system restarts? (Y/N) ” សូមចុច Y ដើម្បី​ធ្វើការ check disk នៅពេល​ក្រោយ​បន្ទាប់ពី​លោកអ្នក Restart Windows ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ១០ ប្រចាំខែកញ្ញា ឆ្នាំ ២០០៩

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា