For Android device For iOS device

ឧសភា

Blue Screen of Death

♦ រៀបរៀងឡើងវិញ ដោយ លោក សា សិលា

Blue Screen of Death (​ត្រូវបាន​គេស្គាស់ដោយពាក្យម៉្យាងទៀតគឺ BSoDbluesreen) ​ដែល​ជា​ទូទៅ​គេ​ស្គាល់​ថាវាជា Stop Error bug check មួយ​ដែល​ជា error screen បាន​បង្ហាញ​ឡើងដោយ Microsoft Windows family ​ដែល​ជាការជួបប្រទះ​នូវ error ដ៏ធ្ងន់ធ្ងររបស់ operating systems នេះ ។ ផលប៉ះពាល់នៃការ error នេះគឺបណ្ដាល​ឲ្យ​ប្រព័ន្ធ​មូលគាំង (crash) ។ ឈ្មោះ Blue Screen នេះបានដាក់ឡើង​បន្ទាប់ពី ពណ៌របស់ screen ​ត្រូវបាន​បង្កើត​ឡើង​ដោយសារ error

♦ មូលហេតុបណ្តាល​ឲ្យ​មាន Blue Screen:

Stop error ឫ Blue Screen គឺជាធម្មតាអាចមាន​ទាក់ទងនឹង hardware ឫ​ក៏ driver ​ដែល​បណ្ដាល​ឲ្យ​កុំព្យូទ័រ ឈប់ឆ្លើយតបទៅនិងការរារាំងនៃភាពខូចខាត​ទៅលើ hardware ។ នៅខណះនោះ ពេលដល់​ដំណាក់​កាល​ចុងក្រោយ​របស់ Windows ​វានឹង​បង្ហាញ​នូវ​ព័ត៌មាន​សម្រាប់​គោល​បំណង​វិនិច្ឆ័យរក​បញ្ហា ដែល​ត្រូវបាន​ប្រមូលមកដាក់​បង្ហាញ​ដោយ operating system បានដាក់​បង្ហាញ​ជា​លក្ខណៈ​ជា bug check

​♦ បញ្ហា Software

Blue Screen of Death បណ្ដាល​មកពី software error មិនត្រឹមត្រូវនៅ​ក្នុង device driver ឬ​System File របសអ្នកទទួលរង​នូវ​ការវាយប្រហាពីសំណាក់ Virus ជាដើម ។

​♦ ​បញ្ហា Hardware

វា​ក៏​អាចបណ្ដាល​មកពី hardware មាន​បញ្ហា (physical hardware fault) ​ដូចជា RAM power supply ធាតុផ្សំផ្សេងៗ​ទៀតឡើង​កម្ដៅ​ខ្លាំង (overheating of components) ឫ​ក៏​មកពី hardware នោះ​ធ្វើការ​ដល់​កម្រិត​នៃការ កំណត់​ជាក់លាក់មួយ (overclocking)

​♦ ​ដំណោះ​ស្រាយ

អ្វី​ដែល​សំខាន់​ដំបូងគេ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺអ្នកអាចសួរខ្លួនឯងថា៖ តើអ្នកបាន​ដំឡើង​កម្មវិធី​ថ្មី ឫ hardware ​ណាមួយ​ទេ ព្រមទាំង​បាន update a driver ឫ​ក៏ install an update ​ទៅលើ​កម្មវិធី​ឫទេ ? ​ប្រសិនបើ​មានដូចករណីទាំងនេះគឺវាជាឱកាស របស់អ្នក​ដែល​បញ្ឈប់ Stop error Blue Screen ដោយ​គ្រាន់តែ​ចាប់យកអ្វីពីមុនការផ្លាស់ប្ដូរមកវិញ (undo the change you made)

 វា​ក៏​អាស្រ័យ​ទៅនឹងអ្វី​ដែល​អ្នកបានផ្លាស់ប្ដូរដែរ ដែល​មាន​ដំណោះ​ស្រាយ​ខ្លះ​ៗ​ដូចជា​៖

1. Update driver ​សម្រាប់ hardware ​របស់អ្នក ពី​ព្រោះ​ភាគ​ច្រើន​បណ្ដាល​មកពី hardware ​ជាមួយនឹង driver ដូច្នេះupdate driver អាចជួយដោះស្រាយ Blues Screen បានដែរ ។ លោកអ្នក​គ្រាន់តែ​ប្រើ​ប្រាស់​កម្មវិធី​ងាយៗ​ដូចជា Driver Pack Solution Easy Driver ​ដែល​កម្មវិធី​ទាំងនេះទាមទារ​ឲ្យ​មានinternet ដើម្បី​វា​ដំណើរ​ការ ឬ​អ្នកអាចចូលទៅ​ក្នុង​Window Update ដើម្បី​Update OS ​របស់អ្នក​ទាំងមូល ។

2. ធ្វើ​ឲ្យ​ប្រាកដថា គ្រប់​ខ្សែ​ទាំងអស់ (cable) ,card (VGA, Network, Sound…) និងធាតុផ្សំផ្សេងៗ​ត្រូវាបានដាក់​ភ្ជាប់​ត្រិមត្រូវ ។ Hardware មួយចំនួនអាចមានបណ្ដាល​ឲ្យ​មាន​បញ្ហា Blue Screen ដូចនេះអ្នកត្រូវ៖

· ដកដោត ខ្សែ Data និង ខ្សែ Power នៅខាង​ក្នុង​កុំព្យូទ័រ​របស់អ្នក​ឡើងវិញ

· ដកដោត Memory module (RAM) ម្ដងទៀត

· ដកដោត Expansion card ផ្សេងៗ ម្ដងទៀត

3. ធ្វើការ​វិនិច្ឆ័យរកមូលចំបង​ទៅលើ hardware ​របស់អ្នក តួ​យ៉ាង​ដូចជា system memory និង hard disk drive ​ប្រសិនបើ​ដឹងថាមាន​បញ្ហា អ្នកត្រូវ​ធ្វើការ​ផ្លាស់ប្ដូរចេញភ្លាម ។ លោកអ្នក​អាច​ប្រើ​កម្មវិធី Windows Memory Diagnostic ជា​លក្ខណៈ Bootable CD ដើម្បី​បញ្ជាក់​ឲ្យ​ដឹងច្បាស់ថា បញ្ហា​បណ្ដាល​មកពី hardwareឫ​ក៏​អត់​លោកអ្នក​គ្រាន់តែ​យក Bootable CD ដាក់​ក្នុង CD-ROM ហើយ​កំណត់​ឲ្យ​កុំព្យូទ័រ Boot ចេញពី CD-ROM ​នៅពេល​នោះ​ផ្ទាំង​កម្មវិធី​នេះនឹងលេចចេញមក ហើយវាចាប់ផ្ដើមត្រូត​ពិនិត្យ hardware

4.​ធ្វើការ update BIOS ​ព្រោះ​ជួនកាល outdated BIOS ​ដែល​ដំណើរ​ការមិនត្រូវ​គ្នា​ជាមួយ និង ធាតុផ្សំផ្សេងៗ​ដែល​បណ្ដាល​ឲ្យ​មាន Blue Screen កើតឡើង ។ លោកអ្នក​អាចចូលកាន់ website ​ទៅតាម​ប្រភេទ Motherboard របស់​កុំព្យូទ័រ​ដូចជា​៖

→ Dell ចូល​ទៅកាន់ address http://search.dell.com/results.aspx?s=gen&c=us&l=en&cs=&cat=sup&k=bios

→ HP ចូល​ទៅកាន់ address http://www8.hp.com/us/en/support-drivers.html

→ Sony ចូល​ទៅកាន់ address http://esupport.sony.com

→ ASUS ចូល​ទៅកាន់ address https://www.asus.com/support driver ពីលើ internet មក ។

♦ វគ្គ Computer Foundation ​តម្លៃ ៧០ ដុល្លា http://training.antkh.com/computer_fundamental.aspx
​♦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

👍 ចុច Like Page ANTLearner ដើម្បី​ទទួលបានមេរៀន​ព្រមទាំង​ចំណេះដឹង​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​

https://www.facebook.com/ANTTechnologyTrainingCenter

🤝 សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Windows សូម​ចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter
📲 ​សម្រាប់​លោកអ្នក​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា