មេសា
បញ្ហាសុខភាពសម្រាប់អ្នកប្រើកុំព្យូទ័ររយៈពេលយូរ
♦ ផ្ញើអត្ថបទនេះជាពិសេសសម្រាប់លោកអ្នកដែលត្រូវធ្វើការជាមួយកុំព្យូទ័ររយៈពេលយូរ
សម្រាប់អ្នកដែលចុច កុំព្យូទ័រក្នុងរយៈពេលយូរដូចជា អ្នកបង្កើតកម្មវិធី អ្នករចនា (Designer) អ្នកលេង Game អ្នកវាយអត្ថបទ ឬឯកសារផ្សេងៗដោយប្រើ កុំព្យូទ័រជារៀងរាល់ថ្ងៃ តែងតែមានបញ្ហាមិនស្រួល ឬឈឺ ដៃ (ជាពិសេសកដៃ) ឬភ្នែក ។
ដើម្បីកាត់បន្ថយ បញ្ហាគ្រោះថ្នាក់បណ្តាលមកពីការប្រើកុំព្យូទ័រមិនត្រឹមត្រូវ លោកអ្នកគ្រាន់តែធ្វើតាមវិធីខាងក្រោមនេះ ។
ចុច LIke គេហទំព័រ www.antkh.com ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា
១. ការប្រើ Mouse
សម្រាប់អ្នករចនា អ្នកចូលចិត្តលេង Game រយៈពេលយូរ អ្នកប្រើ internet ក្នុងរយៈពេលយូរ តែងតែប្រើ mouse ក្នុងរយៈពេលយូរ ។
ប្រសិនបើលោកអ្នកកាន់ mouse មិនបានត្រឹមត្រូវនោះទេ អាចបណ្តាលឲ្យលោកអ្នកមានការឈឺ ឬចុកកដៃ សូមមើលរូបខាងក្រោមសម្រាប់ការប្រើប្រាស់ mouse ដែលត្រឹមត្រូវ និងមិនត្រឹមត្រូវ ។
តើលោកអ្នកអ្នកប្រើ mouse ត្រឹមត្រូវដែរ ឬទេ?
ប្រសិនបើលោកអ្នកប្រើមិនត្រឹមត្រូវនោះទេ ហើយលោកអ្នកប្រើយូរខែនោះលោកអ្នកប្រាកដជាឈឺកដៃជាមិនខានឡើយ ។
ក. ប្រអប់ដៃ និងកំភួនដៃដាក់ឲ្យស្មើគ្នា ហាមកាច់កដៃ
(សូមមើលរូបខាងលើ) ដើម្បីកុំឲ្យកដៃរបស់លោកអ្នកកាច់ឡើងលើ ឬចុះក្រោម លោកអ្នកត្រូវរកទីតាំងដាក់ mouse របស់លោកអ្នកឲ្យបានត្រឹមត្រូវ ហើយកម្ពស់នៃការអង្គុយលើកៅអីត្រូវតែសមនឹង mouse គឺមិនត្រូវខ្ពស់ពេក ឬទាបពេក ដើម្បីជៀសវាងកដៃកាច់ឡើងលើ ឬចុះក្រោម ។
បន្ទាប់ពីរៀបចំទីតាំង mouse និងកៅអីអង្គុយរួចហើយសាកដាក់ដៃ របស់លោកអ្នកលើ mouse ហើយពិនិត្យមើលតើមានកាច់ដែរ ឬទេ ប្រសិនបើមិនកាច់ទេគឺត្រឹមត្រូវ ។
ខ. កដៃដាក់ឲ្យត្រង់ ហាមបត់ទៅឆ្វេង ឬទៅស្ដាំក្នុងរយៈពេលយូរ
(សូមមើលរូបខាងលើ) នៅពេលប្រើ mouse លោកអ្នកត្រូវទម្លាប់ដាក់ដៃឲ្យត្រង់ ជៀសវាងបត់ក៏ដៃ ទៅឆ្វេង ឬទៅស្ដាំក្នុងរយៈពេលយូរ ដែលបណ្តាលធ្វើឲ្យឆ្អឹងមិនត្រង់កន្លាក់ ។ ដូច្នេះសូមទម្លាប់ដាក់ក៏ដៃឲ្យត្រង់នៅពេលប្រើ mouse ។
២. ការប្រើ Keyboard
សម្រាប់អ្នកបង្កើតកម្មវិធី Programmer អ្នកវាយអត្ថបទ ឬឯកសារ ដែលតែងតែប្រើ keyboard ក្នុងរយៈពេលយូរ ។
ប្រសិនបើលោកអ្នកកាន់ keyboard មិនបានត្រឹមត្រូវនោះទេ អាចបណ្តាលឲ្យលោកអ្នកមានការឈឺ ឬ ចុកកដៃ ដូចនឹងការប្រើ mouse ខុសដូច្នេះដែរ ។
ប្រសិនបើលោកអ្នកប្រើមិនត្រឹមត្រូវនោះទេ ហើយលោកអ្នកប្រើយូរខែនោះលោកអ្នកប្រាកដជាឈឺកដៃ ដូចនឹងការប្រើ mouse ខុសជាមិនខានឡើយ ។
ក. ប្រអប់ដៃ និងកំភួនដៃដាក់ឲ្យស្មើគ្នា ហាមកាច់កដៃ
នៅពេលលោកអ្នកចុច keyboard លោកអ្នកត្រូវជៀសវាងកុំកាច់ក៏ដៃរបស់លោកអ្នក ត្រូវដាក់ប្រអប់ដៃ និងកំភួនដៃរបស់លោកអ្នកឲ្យស្មើគ្នា ហាមកាច់កដៃខ្លាំងពេកនៅពេលចុច keyboard ដែលបណ្តាលឲ្យឈឺក៏ដៃ ឬលើកកំភួនដៃខ្ពស់ពេក ដែលបណ្តាលឲ្យចុកកំភួនដៃ ។
ដើម្បីជៀងវាងបញ្ហានេះ លោកអ្នកត្រូវដាក់ keyboard ឲ្យឆ្ងាយពីខ្លួនសមល្មមពឹងផ្អែកលើដៃរបស់អ្នកវែង ឬខ្លី ដើម្បីកុំឲ្យកាច់ក៏ដៃ ហើយកម្ពស់នៃការដាក់ keyboard ក៏ត្រូវនៅកម្រិតសមល្មមផងដែរ ។ ហើយពេលចុចកុំលើកកំភួនដៃខ្ពស់ពេក ។
ខ. កដៃទាំងពីរដាក់ឲ្យត្រង់ ហាមបត់ចេញ ឬចូលខ្លាំងពេក
លោកអ្នកគួរដាក់ដៃទាំងពីរឲ្យត្រង់នៅពេលចុច keyboard មិនគួរបត់ក៏ដៃចេញក្រៅ ឬចូលក្នុងខ្លាំងពេលទេ ដែលបណ្តាលឲ្យឈឺក៏ដៃ ។ ដូច្នេះសូមទម្លាប់ដាក់ក៏ដៃឲ្យត្រង់នៅពេលចុច keyboard ។
៣. ការពារបញ្ហាឈឺភ្នែក
ដើម្បីកុំឲ្យពន្លឺរបស់អេក្រង់ (monitor) ប៉ះពាល់ដល់ភ្នែករបស់លោកអ្នក ដែលធ្វើឲ្យឆាប់ស្រវាំង និង ខ្សោយភ្នែកនោះ លោកអ្នកគួរអង្គុយឆ្ងាយពីអេក្រង់ប្រវែងពី ៤៥ ទៅ ៧០ សង់ទីម៉ែត្រ (៥០ សង់ទីម៉ែត្រ = កន្លះមែត្រ) ហើយកម្ពស់ភ្នែករបស់លោកអ្នកត្រូវស្មើកម្ពស់ខាងលើនៃអេក្រង់ ។
ប្រសិនបើលោកអ្នកអង្គុយជិតអេក្រង់ពេក ពន្លឺរបស់អេក្រង់នឹងធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់លោកអ្នក តែប្រសិនបើលោកអ្នកអង្គុយឆ្ងាយពេក ភ្នែករបស់លោកអ្នកនឹងខំប្រឹង ដើម្បីមើលអក្សរ ដែលនឹងធ្វើឲ្យភ្នែករបស់លោកអ្នកឆាប់ខ្សោយ ។
ដូច្នេះការរៀបចំកៅអីអង្គុយ និងតុដាក់កុំព្យូទ័រឲ្យបានត្រឹមត្រូវ នឹងជួយកាត់បន្ថយយ៉ាងខ្លាំងទៅលើបញ្ហា ដែលកើតមានលើកដៃ និងភ្នែករបស់លោកអ្នកដែលបណ្តាលមកពីការប្រើកុំព្យូទ័រ ។ ហើយវាមិនពិបាកនោះទេប្រសិនបើលោកអ្នកបង្កើតទម្លាប់ឲ្យបានត្រឹមត្រូវនោះ ។
Facebook: https://www.facebook.com/anttrainning ឬ https://t.me/anttechnology
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា