For Android device For iOS device
២៤
មេសា

អ្វីទៅជា Strong Passwords?

Password គឺជា​ខ្សែ​ការពារ​ទីមួយដំបូងមុនគេបង្អស់ ដែល​មិន​អនុញ្ញាត​ឲ្យ User ដែល​មិន​ស្គាល់​អាច Log in ក្នុង​កុំព្យូទ័រ​របស់អ្នក​បាន ។ Password ដែល​មាន​សុវត្ថិភាព​ខ្ពស់​គឺជា​ប្រភេទ Password ដែល​មិន​ងាយស្រួល​ក្នុង​ការ Hack ចូល ។

Weak password អាច​ឲ្យ​អ្នក​ដទៃ​ងាយស្រួល​ក្នុង​ការ Log in ក្នុង​កុំព្យូទ័រ ព្រមទាំង Network របស់អ្នក ។ Strong password គឺជា​ប្រភេទ Password ដែល​ធ្វើ​ឲ្យ Hacker ពិបាកប៉ាន់ស្មាន និង បំបែក ដើម្បី​ចូល​ក្នុង​កុំព្យូទ័រ​របស់អ្នក​បាន ហើយពពួក​កម្មវិធី​សម្រាប់​បំបែក Password ស៊េរី​ចុងក្រោយ​ក៏​ពិបាក​ក្នុង​ការ Hack ចូលបានដែរ ។

♦ ចំណុច​ដែល Strong Password ត្រូវមាន៖

- មានពាក្យ​យ៉ាង​តិចពី ៨តួរ ឡើងទៅ

- មិនត្រូវដាក់​ឈ្មោះ​របស់ User name របស់អ្នក រឺ ឈ្មោះ​ពិត និង ឈ្មោះ​ក្រុមហ៊ុន ដាក់​ក្នុង Password ឡើយ

- មិនត្រូវដាក់ពាក្យ​ដែល​មានន័យត្រឹមត្រូវ

- សំខាន់​នៅពេល​ដែល​ផ្លាស់ប្តូរ Password មិនត្រូវកែប្រែតែបន្តិចបន្តួចឡើយ ដូចជា PasswordI ប្តូរទៅជា PasswordII ឬ PasswordIII នោះទេ ការធ្វើបែបនេះ គឺវាមិនមែនជា Strong password ឡើយ

- ពាក្យ​ដែល​ដាក់ជា Password ត្រូវតែអនុវត្តតាម ៣​ចំណុច ខាងក្រោម​

  • អក្សរអាចជា អក្សរឡាតាំង តូច ឬ ធំ ឬ ចម្រុះ​គ្នា (តូចលាយធំ)
  • មានលេខដាក់ជាមួយអក្សរ
  • ​ព្រមទាំង​សញ្ញាជាមួយដែរ មាន​ដូចជា (! , @, #, $, % ។ ល ។ )

♦ ចុច Like Page ANTLearner ​ដែល​ជា​កម្មវិធី​ផ្ដល់​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ទៅដល់អ្នក​ប្រើ​ប្រាស់​គ្រប់ពេលវេលា និងគ្រប់ទីកន្លែង

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា