មេសា
ភាពខុសប្លែកគ្នារវាង Antivirus និង Internet Security
កែសម្រួលអត្ថបទឡើងវិញដោយ លោក សា សិលា
ជាទូទៅលោកអ្នកតែងតែឮពាក្យតៗគា្នថាកម្មវិធីកម្ចាត់មេរោគនៅលើកុំទ្យូទ័ររបស់លោកអ្នក ប៉ុន្តែតើវាជា Antivirus ឬ Internet Security?
♦ Antivirus Software
គឺជាកម្មវិធីដែលការពារ និង សំអាតនូវមេរោគចេញពី files ឬ ក៏កុំទ្យូទ័រដែលត្រូវបានវាយប្រហារដោយ Viruses ។ ដំបូងកម្មវិធីកម្ចាត់មេរោគធ្វើការ Scan នូវរាល់មេរោគទាំងឡាយណាដែលវាធ្លាប់ស្កាល់ពីមុនមកវាមិនអាចការពារបានទេ ប្រសិនបើមេរោគណាមូយជាមេរោគថ្មី ដែលកម្មវិធីកម្ចាត់មេរោគរបស់អ្នកមិនដែលស្គាល់ពីមុនមកនោះ ប៉ុន្តែក្រោយមកបន្ទាប់ពីលក្ខណ:ពិសេសថ្មីផ្សេងៗត្រូវបានបនែ្ថម សម្រាប់ដោះស្រាយបញ្ហាតាមរយៈការ update នោះវានឹងអាចកម្ចាត់បាន ។
ចុច 👍 Like Page https://www.facebook.com/ANTTraining/ ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា
♦ Internet Security Software
ជាទូទៅគឺជាកម្មវិធីដែលរួមមាន Firewall, anti malware និង ការការពារ email របស់លោកអ្នក (email protection) ។ Internet Security វាក៏មានបង្កប់នូវ Antivirus ផងដែល ក៏ ប៉ុន្តែវាមាននូវលក្ខណ:ពិសេសជាង Antivirus ត្រង់ថា Internet Security ផ្ដល់នូវសុវតិ្ថភាពការពារនូវការលួចយកទិន្នន័យតាមរយៈ Internet ។ Application ដែលសំខាន់នៅក្នុង Internet Security គឺ Firewall ព្រោះវាអាចការពារនូវអ្នកដទៃដែលចង់ Access ទៅកាន់កុំព្យូទ័ររបស់អ្នកតាមរយៈ Internet ឬ Networkដោយការផ្ដាច់នូវ Connection ដែលបាន Request មកពីខាងក្រៅ និង ពីកម្មវិធីដែលត្រូវបានលួចដំឡើងនៅលើកុំទ្យូទ័ររបស់លោកអ្នក ។ Internet Security ក៏មានផងដែលនូវ application ដែលអាចការពារនូវ Spyware programs ដែលតែងតែលួចផ្ញើនូវព័ត៌មានផ្ដល់ខ្លួនរបស់លោកអ្នកទៅខាងក្រៅតាមរយៈ Internet ។
ប្រសិនបើកុំទ្យូទ័ររបស់លោកអ្នកពុំមាន Internet ទេនោះលោកអ្នកមិនចាំបាច់ជ្រើសរើសយកកម្មជាភេទ Internet Security នោះដែរ ។
ចំណាំ៖ រាល់ប្រភេទ Antivirus software ភាគច្រើនក៏នូវប្រភេទជា Internet Security ផងដែរ ។
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា