មេសា
តើកុំព្យូទ័ររបស់លោកអ្នកមានមេរោគ ឬទេ?
បន្ទាប់ពីអ្នកបើក និង ដំណើរការការកម្មវិធីកុំព្យូទ័រ (Software) ដែលមានបង្កប់មេរោគនោះ ឬបើក attach file ដែលមកជាមួយ e-mail ក្នុងកុំព្យូទ័ររបស់អ្នក ។ អ្នកមិនអាចដឹងថាអ្នកបានឆ្លងមេរោគ រហូតដល់អ្នកសង្កេតឃើញថាកុំព្យូទ័ររបស់អ្នកដំណើរការការខុសពីធម្មតា
ខាងក្រោមនេះជាចំណុចទូទៅមួយចំនួនដែលបង្ហាញថាកុំព្យូទ័ររបស់អ្នកត្រូវបានរាតត្បាតដោយមេរោគ៖
· កុំព្យូទ័ររបស់អ្នកដំណើរការការយឺតជាងធម្មតា
· កុំព្យូទ័ររបស់អ្នកគាំ ឬឈប់ដំណើរការការជាញឹកញាប់
· កុំព្យូទ័ររបស់អ្នកបើកចូល ឬផ្លាស់ប្ដូរចូល Home Pages ដោយខ្លួនឯង
· កុំព្យូទ័ររបស់អ្នក restart ដោយខ្លួនឯងហើយមិនអាចចូលដល់ Windows បាន
· កម្មវិធីក្នុងកុំព្យូទ័ររបស់អ្នកមិនដំណើរការការដោយត្រឹមត្រូវ
· Control Penal មិនអាចចូលទៅបាន
· អ្នកមិនអាច print បានដូចធម្មតា
· អ្នកឃើញនូវ error message ឬពាណិជ្ជកម្មចម្លែកៗ
· អ្នកឃើញ menus និង dialog boxes បង្ហាញរញេរញៃ
· មាន Shortcut ចម្លែកលិចឡើងដោយមិនដឹងមូលហេតុ
· ការប្រើប្រាស់ Internet យឺតជាងរាល់ដង
· កម្មវិធីកម្ចាត់មេរោគរបស់ត្រូវបានបិទដោយមិនដឹងមូលហេតុ
រោគសញ្ញាមួយចំនួនអាចលេចឡើងបណ្តាលមកពីបញ្ហារបស់ Hardware ឬ Software មិនមែនសុទ្ធតែមកពីមេរោគទាំងអស់នោះទេ ។
ចំណាំ៖ សូមប្រយ័ត្ននូវ message ដែលប្រមានអ្នកថាអ្នកបានផ្ញើ e-mail ដែលមាននូវមេរោគ ។ នេះអាចប្រាប់ថាមេរោគបានប្រើ e-mail របស់អ្នកសម្រាប់ធ្វើការផ្ញើមេរោគទៅកាន់អ្នកដទៃទៀត ដែលអាចជាមិត្តភក្រ្ត័របស់អ្នកជាដើម ។ នេះមិនមែនមានន័យថាអ្នកមានមេរោគនោះទេ ។ មេរោគខ្លះមានសមត្ថភាពក្នុងការក្លែងបន្លំ e-mail addresses ៕
✍️កម្មវិធី ANTLearner (Windows & Android) 📥 Link Download http://www.antclasses.com/help/page/download.html
ឬ Facebook: https://www.facebook.com/anttrainning
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា