For Android device For iOS device

មេសា

​ចំណុច​សំគាល់ ១០ យ៉ាង​នៅពេល​ដែល​កុំព្យូទ័រ​មាន​បញ្ហា​

→ សូមចុច Subscribe លើ Channel នេះ ដើម្បី​ទទួលបាន​វីឌីអូ​បង្រៀនថ្មីៗ​ពីអាន-ANT

 

ជាធម្មតា​កុំព្យូទ័រ​របស់​លោកអ្នក តែងតែមាន​បញ្ហា​នៅពេល​លោកអ្នក​ប្រើ​ប្រាស់ វាមាន​រយៈពេល​យួរ ឬ​ក៏​មានការវាយប្រហារពី​មេរោគ​ផ្សេងៗ នៅ​ក្នុង​ពេលនេះ​អាន-ANT សូមលើកយក​នូវ​សញ្ញា​សំខាន់​ៗ​ទាំង ១០ យ៉ាង​ដែល​តែងតែកើតមានជាញឹកញាប់​សម្រាប់​កុំព្យូទ័រ​លោកអ្នក ៖

♦ ចំណុច​ទី១៖ កុំព្យូទ័រ​របស់​លោកអ្នក​ដំណើរ​ការ​យឺត​ខុសពី​ធម្មតា 

វាពិតជាត្រឹមត្រូវ​នៅពេល​កុំព្យូទ័រ​លោកអ្នក មានពពួក Viruses, Worm ,Trojan ឬ​ក៏​ការវាយប្រហារផ្សេងៗ​ទៀត ដំណើរ​ការ​គឺវា​ទាញយក នូវ​ធនធានរបស់ CPU និង RAM ច្រើន​ណាស់ ដូច្នោះហើយទើបធ្វើ​ឲ្យ​ប្រព័ន្ធ​កុំព្យូទ័រ​របស់អ្នក​យឺត​ខុសពី​ធម្មតា ។

​ចំណុច​ទី២៖ កុំព្យូទ័រ​របស់អ្នក​មាន​នូវ Message លោត​បង្ហាញ​ចេញមកជាញឹកញយ ឬ​ក៏​មាន Message ផ្សព្វផ្សាយ​នូវ​វត្ថុផ្សេងៗ​ 

សញ្ញាទាំងនេះ​មានន័យថា កុំព្យូទ័រ​របស់​លោកអ្នក មាននៅ​ដំណើរ​ការ​របស់ malware, spyware ឬ adware ។

​ចំណុច​ទី៣៖ នៅពេល​លោកអ្នក​ភ្ជាប់​ទៅកាន់ Internet  Windows ឬ Browser បង្ហាញ​នូវ​ផ្ទាំង ជា​ច្រើន​ដែល​លោកអ្នក​មិន​ដែល​បានស្នើសុំ

 មានការរំខានជា​ច្រើន​ដែល​ត្រូវបាន​បង្កើត​ឡើង ដើម្បី​ភ្ជាប់​លោកអ្នក​ទៅកាន់ Website ដែល​អ្នកមិនចង់ទៅ ឬ​ក៏​បង្ហាញ​នូវ​ការបញ្ឆោតផ្សេងៗ ។ ជាធម្មតាវាអាចកើតមានឡើង​នៅពេល​លោកអ្នក​ស្វែងរក​នូវ​អ្វីមួយ​ក្នុង Search Engine ឬ​ក៏​វាយចូលទៅ​ក្នុង URL នៅ​ក្នុង Address bar

​ចំណុច​ទី៤៖ លោកអ្នក​មិនអាច​ភ្ជាប់​ទៅកាន់ Internet ឬ​ក៏ ភ្ជាប់​បាន​ក៏ ប៉ុន្តែ​មាន​លក្ខណៈ​យឺតខ្លាំជាងធម្មតា 

ការបាត់បង់​នូវ Connectionn របស់ Internet វា​ក៏​ជាអាការៈរបស់ពពួក Malware វាប្រហារ​ផងដែរ ។ បញ្ហា​នេះ​ក៏​អាចកើតមាន​ដោយសារ តែ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម Internet ឬ Wireless Router និង Modem ផងដែរ ។ ប្រសិនបើ​មានការវាយប្រហារពី Malware នោះគឺ Malware ធ្វើការ​ភ្ជាប់​ទៅកាន់ URL ឬ បើក​នូវ connection ផ្សេងៗ​ដែល​អ្នក​មិនដឹង​ដែល​ជាហេតុបណ្តាល​ឲ្យ​ល្បឿន Internet ចុះថយ ។

​ចំណុច​ទី៥៖ កម្មវិធី​កម្ចាត់​មេរោគ​លែង​បង្ហាញ​ខ្លួន និង firewall ត្រូវបាន​បិទ 

នេះ​ក៏​ជាសញ្ញាមួយរបស់ malware ផងដែរ គឺវាទៅបិទ​នូវ​រាល់​សុវត្ថិភាព នៅ​ក្នុង​កុំព្យូទ័រ​របស់អ្នក និង​កម្មវិធី​សុវត្ថិភាព​ដែល​បាន​ដំឡើង​នៅ​ក្នុង កុំព្យូទ័រ​ទាំងអស់ ។

​ចំណុច​ទី៦៖ កម្មវិធី​មិន​ដំណើរ​ការ នៅពេល​ដែល​មានការប៉ះពាល់​កម្មវិធី​នៅលើ Sart Menu ឬ Desktop 

គឺ​កម្មវិធី​ទាំងនោះ​ឈប់​ដំណើរ​ការ ហើយ​កម្មវិធី​ផ្សេងៗ​ចាប់ផ្តើម​ដំណើរ​ការ ។ ក្នុង​ករណីនេះអាចបណ្តាល​មកពី​ការ​ដំឡើង នូវ​កម្មវិធី​មិនបាន​ល្អ និងការ Update តែ​ប្រសិនបើ​ករណីនេះកើតឡើងមិនទៀតទាត់នោះប្រហែលជា​កុំព្យូទ័រ​មាន Malware ហើយជា​ពិសេស​កើតឡើង​នៅពេល​ដែល​លោកអ្នក​ព្យាយាមបើក នូវ​កម្មវិធី​សុវត្ថិភាព​ផ្សេងៗ និង ការព្យាយាម fix នូវ Malware ។

​ចំណុច​ទី៧៖ កុំព្យូទ័រ​លោកអ្នក​មាន​នូវ​កម្មវិធី​ថ្មីៗ​

​ប្រសិនបើ​កុំព្យូទ័រ​លោកអ្នក​មាន​នូវ​កម្មវិធី​នៅលើ Desktop ដែល​ត្រូវបាន download ហើយ​ដំឡើង ដោយមិនការយល់ព្រមពីអ្នកនោះ កុំព្យូទ័រ​របស់អ្នក​មានការឆ្លង​មេរោគ​ហើយ ។ ជាធម្មតា​កម្មវិធី​ទាំងនេះមានផ្ទុក​នូវ​ទិន្នន័យ​មិនល្អ ហើយមានការលំបាកនៅ​ក្នុង​ការ Uninstall ជាង​កម្មវិធី​ធម្មតា ។

​ចំណុច​ទី៨៖ ឯកសារ​លោកអ្នក​មានការផ្លាស់ប្តូរទីតាំង

មាន​នូវ​ប្រភេទ malware ខ្លះ​គឺ​បង្កើត​ឡើង ដើម្បី​លុប ឬ Encrypt នូវ​ព័ត៌មាន​របស់អ្នក ។ ម្យ៉ាង​វិញទៀត​ទិន្នន័យ​លោកអ្នក​ត្រូវបាន​ផ្លាស់ប្តួរ ពីកន្លែងមួយ ទៅកាន់​កន្លែងមួយ​ផ្សេងទៀត​ដោយ​មិនដឹង​ខ្លួន ។

​ចំណុច​ទី៩៖ កុំព្យូទ័រ​លោកអ្នក​មាន​នូវ​ការលឺ​សំឡេង​ជាភាសា​ចម្លែក​មួយ ឬ​ក៏​មាន​នូវ​ព័ត៌មាន​ដែល​មានអក្សរជាភាសាមួយ​ដែល​អ្នក​មិនបាន​ជួបពីមុនមក និង​មិនបាន​ដាក់ ។

​ចំណុច​ទី១០៖ កុំព្យូទ័រ​របស់អ្នក​មានចាប់ផ្តើម​នូវ​សកម្មភាពដោយខ្លួនឯង ឬ ផ្ញើ​នូវ Email ទៅកាន់​អ្នក​ដទៃ​ដោយ​មិនដឹង​ខ្លួន ។

.tb_button {padding:1px;cursor:pointer;border-right: 1px solid #8b8b8b;border-left: 1px solid #FFF;border-bottom: 1px solid #fff;} .tb_button.hover {borer:2px outset #def; background-color: #f8f8f8 ! important;} .ws_toolbar {z-index:100000} .ws_toolbar .ws_tb_btn {cursor:pointer;border:1px solid #555;padding:3px} .tb_highlight {background-color:yellow} .tb_hide {visibility:hidden} .ws_toolbar img {padding:2px;margin:0px}

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា