For Android device For iOS device

កុម្ភៈ

ស្វែងយល់អំពី CPU

CPU (Central Processing Unit) គឺជាឧបករណ៍មួយ​ដែល​សំខាង​ជាងគេ​ក្នុង​ចំណោម​ឧបករណ៍ ផ្សេងៗ​របស់កុំព្យូទ័រ​ព្រោះ CPU មាននាទីជាខួរក្បាលរបស់កុំព្យូទ័រ រាល់​ដំណើរ​ការអ្វីមួយត្រូវ​ឆ្លងកាត់ CPU ជាអ្នកវិភាគ ។ ជា​ទូទៅ​នៅ​ក្នុង​កុំព្យូទ័រធម្មតាមាន CPU តែមួយទេ ប៉ុន្តែ​ចំពោះកុំព្យូទ័រ Server អាចមាន CPU ចាប់ពីរឡើងទៅ ។ CPU មានរាងជា Chips សំបែតមួយស្ថិត​នៅលើ Mainboard ក្នុង System Unite ហើយ​នៅលើ CPU មានឧបករណ៍ពីរគឺ Heatsink និងកង្ហារ (Fan) សម្រាប់​រក្សាសីតុណ្ហភាពរបស់ CPU ព្រោះ​នៅពេល​កុំព្យូទ័រ​ធ្វើការ​ច្រើន​អាចបណ្តាល​ឲ្យ CPU មាន​កម្ដៅ​ក្តៅ ។

CPU   Heatsink និង Fan

​ល្បឿន​របស់ CPU ជា​ទូទៅ​គិតជា MHz (megahertz) និង GHz (gigahertz) ហើយ​ប្រសិនបើ CPU របស់​លោកអ្នក​មាន​ល្បឿន 900MHz មានន័យថា CPU អាច​ធ្វើការ 900000 ជុំ​ក្នុង​មួយ​វិនាទី ។

CPU cache គឺជា​ទំហំ Memory ដ៏តូចស្ថិតនៅ​ក្នុង CPU ដែល​ធ្វើការ​យ៉ាង​លឿន ហើយរាល់​ដំណើរ​ការរបស់ CPU គឺទាក់ទង់ទៅនឹង CPU cache ។ នៅពេល CPU រវល់នឹង​ការងារ​ច្រើន CPU cache ជាអ្នកចងចាំ​នូវ​ការងារ​ទាំងនោះ ហើយ​បញ្ចូន​ទៅ​ឲ្យ CPU ដើម្បី​ធ្វើការ​តាមលំដាប់លំដោយ ។

​បច្ចុប្បន្ន​នេះមាន CPU ពីរ​ប្រភេទ​សម្រាប់ computer desktop គឺ Intel និង AMD ដែល​ជា​ក្រុមហ៊ុន​ដែល​ផលិត CPU ធំ​ជាងគេ ហើយនៅ​ក្នុង​ក្រុមហ៊ុន​នីមួយៗ​មាន CPU ច្រើន​ប្រភេទ និង​ជំនាន់​ផ្សេង​គ្នា ។ សម្រាប់ Intel នាពេល​បច្ចុប្បន្ន​នេះមាន​ផលិតផល CPU ជា​ច្រើន​ប្រភេទ​ដូចជា Intel® Core Processors Family, Intel Pentium® Processors, Intel Celeron® Processors, Intel® Xeon Processors, Itanium® Processors, Intel® Centrino® Processor ហើយនៅ​ក្នុង​ប្រភេទ​និមួយមានលក្ខណពិសេលនិងជំនាញផ្សេង ទៅតាម​តម្រូវ​ការរបស់​លោកអ្នក ។

Intel® Core Processors Family:

Intel Core Processors Family ជា​ប្រភេទ CPU ថ្មី​បំផុត​របស់​ក្រុមហ៊ុន Intel ហើយ CPU ប្រភេទ​នេះបាន​បង្កើត​ឡើត ដោយ​ប្រើ​បចេ្ចកវិទ្យា 45nm ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ដំណើរ​ការ (performance) ។ នៅ​ក្នុង Intel® Core Processors Family មាន​ដូចជា Intel® Core™2 Extreme processor, Intel® Core™2 Quad processor, Intel® Core™2 Duo processor:

  • Intel® Core™2 Extreme processor: ជា​ប្រភេទ CPU សម្រាប់​ប្រើ​លើ​តម្រូវ​ការផែ្នកខាង Graphic ដូចជា​សម្រាប់​ប្រើ​ក្នុង​ការ Design និងការលេង Game ។

  • Intel® Core™2 Quad processor: ជា​ប្រភេទ CPU សម្រាប់​ប្រើ​លើតំរូការ​ផ្នែក​ខាង Encoding, Rendering, Editing, Streaming និងការ​ដំណើរ​ការ simultaneous compute-intensive applications ។

  • Intel® Core™2 Duo processor: ជា​ប្រភេទ CPU សម្រាប់​ប្រើ​លើ​តម្រូវ​ការ​ទូទៅ​ហើយ CPU ប្រភេទ​នេះ​បង្កើត​ឡើងប្រកបដោយ​ថាមពល​យ៉ាង​ខ្លាំងក្លា ដំណើរ​ការបាន​យ៉ាង​ល្អ ដែល​ធ្វើ​ឲ្យ​កុំព្យូទ័ររបស់​លោកអ្នក​ដំណើរ​ការបាន​យ៉ាង​លឿន ។

Intel Pentium® Processors:

  • Intel® Pentium® processor Extreme Edition: ជា​ប្រភេទ CPU អាច​ប្រើ​បានទាំង​ការងារ​និង ការ​កំសាន្ត ព្រោះ Intel Pentium Processor Extreme Edition សាងឡើងដោយ Suport Hyper-Threading Technology ។

  • Intel® Pentium® Dual-Core Processor: ជា​ប្រភេទ CPU ថ្មី​បំផុត​របស់ Intel Pentium Family ដែល​បង្កើត​ឡើងជាមួយនឹង dual-core processor technology ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់អ្នក​ដំណើរ​ការ​ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់ ហើយ​សម្រាប់​ប្រើ​ចំពោះ​ការងារ​ប្រចាំ​ថ្ងៃ​ទូទៅ ការងារ​ក្នុង​ការិយាល័យ ស្តាប់​ចម្រៀង រឺ កែ​រូបភាព​ផ្សេងៗ ។

  • Intel® Pentium® D processor: ជា​ប្រភេទ CPU សម្រាប់​ប្រើ​ប្រាស់​លើ​តម្រូវ​ការ បើក​ច្រើន​កម្មវិធី ក្នុង​ពេលតែមួយ និង សម្រាប់​ក្នុង​ការ Remote Access ដូចជា​នៅពេល​ដែល​លោកអ្នក​កំពុង​បើក​កម្មវិធី Edit video, Edit Photographic និង download ហើយមានម្នាក់ទៀតបាន Remote access មក​កុំព្យូទ័រ​របស់អ្នក ហើយ​ប្រើ​ប្រាស់ CR-Rom ។

  • Intel® Pentium® 4 processor Extreme Edition supporting Hyper-Threading Technology: ជា​ប្រភេទ CPU ថ្មីរបស់ Intel Pentium 4 Processor ហើយ​បង្កើត​ឡើង​សម្រាប់​ប្រើ​ជាមួយ​កម្មវិធី​ដែល​មាន​ដំណើរ​ការ​ខ្ពស់ ។

  • Intel® Pentium® 4 processor supporting Hyper-Threading Technology: ជា​ប្រភេទ CPU សម្រាប់​ប្រើ​ជាមួយនឹង​ការងារ​មួយចំនួន​ដូចជា image processing, video content creation, games និង multimedia ។

Intel Celeron® Processors:

  • Intel® Celeron® Processor: ជា​ប្រភេទ CPU ដែល​បង្កើត​ឡើង សម្រាប់​ប្រើ​កុំព្យូទ័រធុនតូចហើយមាន​តម្រូវ​ការទាប និង​សម្រាប់​នៅ​ក្នុង​ផ្ទះ ថ្នាក់​រៀន ការិយាល័យជាដើម ។

  • Intel® Celeron® Dual-Core processor: ជា​ប្រភេទ CPU សម្រាប់​ប្រើ​ប្រាស់​ច្រើន​កម្មវិធី​ក្នុង​ពេលតែមួយហើយ CPU ប្រភេទ​នេះ​សម្រាប់​ការងារ ប្រចាំ​ថ្ងៃ​ទូទៅ និង​សម្រាប់​ប្រើ​នៅ​ក្នុង​ផ្ទះ ថ្នាក់​រៀន ការរិយាល័យ ។

Intel® Centrino® Processor :

Intel Centrino Processor ជា​ប្រភេទ CPU ដែល​បង្កើត​ឡើត​សម្រាប់​តែ Laptop ហើយ Intel Centrino Processor ផ្ដល់​នូវ​គុណសម្បត្តិជា​ច្រើន ។ នៅ​ក្នុង​ប្រភេទ Intel Centrino Processor មាន​ច្រើន​ដូចជា Intel® Centrino® 2 with vPro™ technology,

  • Intel® Centrino® 2 with vPro™ technology: ជា​ប្រភេទ CPU ល្អ​បំផុត​សម្រាប់​ប្រើ​ប្រាស់​ក្នុង​មុខជំនួញ ហើយអាចធ្វើ​ឲ្យ​ដំណើរ​ការ laptop ប្រសើឡើង បង្កើន​ល្បឿន Wireless បានប្រាំដង ថ្ម​ប្រើ​បានយូរ​ព្រោះ CPU ប្រភេទ​នេះ​បង្កើត​ឡើងជាមួយនឹង hafnium-based 45nm Intel® processor technology និង​បច្ចេកវិទ្យា​នៃការសន្សំ​ថាមពល​ដែល​មានតែមួយគត់ ។

  • Intel® Centrino® with vPro™ Technology: ជា​ប្រភេទ CPU សម្រាប់​ប្រើ​ក្នុង​ការ remote PC monitoring ហើយអាចបើក​កម្មវិធី​បាន​ច្រើន​ក្នុង​ពេលតែមួយ ថ្ម​ប្រើ​បានយូរ បង្កើន​ល្បឿន Wireless បាន​រហូត​ប្រាំដង ។

  • Intel® Centrino® 2 processor technology: ជា​ប្រភេទ CPU ដែល​អាច​ប្រើ​សម្រាប់ hi-def multimedia, games និង​កម្មវិធី graphics ហើយថ្ម​ប្រើ​បានយូរ បង្កើន​ល្បឿន Wireless បាន​រហូត​ប្រាំដង ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ០៣ ប្រចាំខែ កញ្ញា ឆ្នាំ ២០០៨

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា