មករា
អ្វីជា Crimeware ?
→ សូមចុច Subscribe លើ Channel នេះ ដើម្បីទទួលបានវីឌីអូបង្រៀនថ្មីៗពីអាន-ANT
♦♦ កែសម្រួលឡើងវិញដោយ លោក សា សិលា
Crimeware វាជាប្រភេទកម្មវិធីកុំព្យូទ័រដ៏មានទុក្ខទោសមួយ នៅពេលណាដែលវាបាន installed ទៅកាន់កុំព្យូទ័ររបស់លោកអ្នក
Crimeware ធាតុពិតវាគឺជាប្រភេទ Trojans, viruses, worms, spyware, or adware ដែលត្រូវបានរៀបចំឡើង ដើម្បីបង្កហេតុអាក្រក់ដល់កុំព្យូទ័ររបស់លោកអ្នកក្នុងរូបភាពផ្សេងៗគ្នាដូចជា លួចចាប់យកនូវរាល់ការចុច keys របស់អ្នកនៅលើ keyboard ដែលហៅថា keyloggers ខ្លះទៀតវាធ្វើការថត screen (capture screenshots) នៅពេលដែលលោកអ្នកប្រើប្រាស់ websites ធនាគារ ជួនកាលវាថែមទាំងធ្វើការ download កូដផ្សេងៗដែលផ្ដល់ទុក្ខទោសដល់លោកអ្នកទៀតផង លើសពីនេះមានប្រភេទ Trojans មួយចំនួន អនុញ្ញាតិឲ្យពួក hackers អាចបញ្ជាកុំព្យូទ័ររបស់អ្នកពីចម្ងាយតាមរយៈ internet ទៀតផង ។
Crimeware វាមានភាពប៉ិនប្រសព្វក្នុងការលួចនូវព័ត៌មានសំខាន់ៗនិងសម្ងាត់របស់លោកអ្នកដូចជា Passwords ឬក៏ PIN (Password Identification Number) រួចផ្ញើទៅកាន់ពួកឧក្រិដ្ឋជន ដើម្បីយក ទៅប្រើប្រាស់ជាប្រយោជន៍អ្វីមួយរបស់ពួកគេ ។ វាពិតជាគ្រោះថ្នាក់ដ៏ខ្លាំងក្លាមួយ បើសិនជាព័ត៌មានរបស់លោកអ្នកវាក្លាយជា អាវុធសម្រាប់ជនឧក្រិដ្ឋយកទៅប្រើប្រាស់ ដើម្បីធ្វើជាឧក្រិដ្ឋកម្មទៅវិញនោះ ។
♦ តើធ្វើដូចម្តេច ដើម្បីការពារពីការវាយលុកពី Crimeware?
វាពិបាកដែលយើងនិយាយថានឹងអាចការពារ ១០០% ពីការវាយប្រហារដោយ Crimeware ឬកុំព្យូទ័រមេរោគផ្សេងៗ ព្រោះសំខាន់បំផុតគឺលោកអ្នកផ្ទាល់ដែលត្រូវធ្វើកិច្ចការនេះដោយខ្លួនឯងបន្ថែមទៀត ទោះបីជាសព្វថ្ងៃនេះ មានកម្មវិធីកម្ចាត់មេរោគជាច្រើនក៏ដោយ ។
ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលលោកអ្នកត្រួវធ្វើសម្រាប់បញ្ជៀសពីការវាយប្រហារដោយ Crimeware ឬក៏ Trojans ផ្សេងៗ៖
១. ដំឡើងកម្មវិធី Internet Security ដែលមាន license key និងការ update ត្រឹមត្រូវនិងទៀងទាត់
២. ធ្វើការ update ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យូទ័រលោកអ្នក (Windows, Mac, Linux..) ដោយធ្វើការកំណត់ update ដោយស្វ័យប្រវត្តិ (បើសិនជាលោកអ្នកប្រើប្រាស់ Windows កុំភ្លេចធ្វើការ update Microsoft Office ផងដែរ)
៣. បើសិនជាលោកអ្នកទទួលបាន email ដែលមាន attached file (ឧទាហរណ៍ដូចជា Word, Excel, .EXE ។ ល ។ ) គួរតែកុំបើកមើលវាឲ្យសោះ លុះត្រាតែអ្នកបានស្គាល់ច្បាស់ពីម្ចាស់ email ដែលបានផ្ញើមក ប៉ុន្តែយកល្អលោកអ្នកគួរតែសួរបញ្ជាក់ឲ្យច្បាស់ទៅកាន់អ្នកនោះវិញថាពួកគេប្រាកដជាបានផ្ញើ email មកកាន់ លោកអ្នកពិតប្រាកដមែន ឬយ៉ាងណា ។
៤. ដាច់ខាតមិនគួរបើក attached file ក្នុងប្រអប់ spam នៃ email របស់លោកអ្នកឡើយ វាក៏គួតែជៀសវាងផងដែរ ក្នុងការចុច link តាមរយៈ message ដែលបានផ្ញើក្នុង email ឬក៏ Instant Messaging (IM)
៥. ត្រូវកំណត់សិទ្ធ ឬមានតែ administrator account ប៉ុណ្ណោះដែលមានសិទ្ធដំឡើងកម្មវិធី ឬកែប្រែទៅកាន់កុំព្យូទ័ររបស់លោកអ្នក
៦. Backup ទិន្នន័យរបស់លោកអ្នកឲ្យបានទៀងទាត់ទៅកាន់ CD ឬ DVD ឬ external hard disk ដើម្បីជៀសវាងបាត់បង់ទិន្នន័យ ឬក៏ត្រូវបាន encrypt ដោយ Crimeware ក្នុងករណីបែបនេះលោកអ្នកអាចនឹង copy ត្រលប់មកវិញទៅកាន់ កុំព្យូទ័ររបស់លោកអ្នក
៧. លោកអ្នកក៏គួរតែ update កម្មវិធីផ្សេងៗទៀតដែលលោកអ្នកកំពុងប្រើផងដែរទៅតាមការកំណត់របស់ម្ចាស់ផលិត software នោះ ៕
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា