មិថុនា
ហេតុអ្វីបានជាយើងសិក្សា Algorithm និង Data Structure?
នៅពេលដែលយើងនិយាយអំពីដំណាក់កាល ឬជំហ៊ានតាមលំដាប់លំដោយនៃការដោះស្រាយបញ្ហានោះត្រូវបានហៅថា Algorithm ។ ចំណែកឯវិធីសាស្រ្តនៃការរៀបចំទុកដាក់ និងរក្សាទុកទិន្នន័យ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពនៅក្នុងកុំព្យូទ័រគឺត្រូវបានហៅថា data structure ។
បណ្ដាសូហ្វវែរផ្សេងៗគឺត្រូវតែពឹងផ្អែកលើ data structure និង algorithm ដោយសារ data structures គឺប្រើសម្រាប់គ្រប់គ្រង data រីឯ algorithms ត្រូវបានប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាទៅលើការគ្រប់គ្រង data ទាំងនោះ ។
មុខវិជ្ជា Data Structure និង Algorithm នឹងណែនាំឲ្យអ្នក programmer ចេះក្បួនដោះស្រាយបញ្ហាច្បាស់លាស់ប្រកបដោយស្តង់ដារ និងមានប្រសិទ្ធិភាពទៅតាមបញ្ហានីមួយៗ ដោយសារមុខវិជ្ចានេះគឺនឹងបង្រៀនអ្នកនូវវិទ្យាសាស្រ្តនៃការជ្រើសរើស algorithm ណាមួយប្រកបដោយប្រសិទ្ធិភាពទៅលើការដោះស្រាយបញ្ហានៅក្នុងការសរសេរកម្មវិធី ។
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា