For Android device For iOS device

ឧសភា

ហេតុអ្វីបានជាភាសា C++ ជាភាសាអាទិភាព​ដែល​គួរត្រូវរៀនដំបូងគេ?

មូលហេតុនៃការគួររៀនភាសា C++ ដំបូងគេជាប្រពៃណីនៅតាមមហាវិទ្យាល័យវិទ្យាសាស្រ្ត​កុំព្យូទ័រ​និងជំនាញពាក់ព័ន្ធ​បច្ចេកវិទ្យា​មួយចំនួន​ដែល​ប្រើ​ប្រាស់​ភាសា programming គឺដោយហេតុដូច​ខាងក្រោម​៖

- ​ដោយសារ​ C++ ជាភាសាដ៏មានឥទ្ធិពលនិងមានភាពបត់បែន​ទៅលើ​បច្ចេកវិទ្យា​ផ្សេងៗ ជា​ពិសេស​ភាសា C++ គឺជាភាសា​ដែល​ធ្វើការ​យ៉ាង​ជិតស្និត​ទៅលើ​ចំណុច​ស្នូលនៃ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​របស់​កុំព្យូទ័រ​ក័​ដូចជា​គ្រឿងអេឡិកត្រូនិកផ្សេងៗ និង​សម្រាប់​កម្មវិធី​ទាំងឡាយណា​ដែល​ផ្តោតលើ​ល្បឿន​ដំណើរ​ការ​ជា​សំខាន់ ។

- ភាសា C++ ​ត្រូវបាន​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយនៅ​ក្នុង​វិស័យឧស្សាហ៍កម្មផលិតសុសវែរនិង​បច្ចេកវិទ្យា​ធំៗ ដូចជា Google, Amazon, Nasa, Netflix, Facebook, PayPal, Reddit, Dropbox, Stripe… ។ ល ។ ភាសា C++ ​ត្រូវបាន​ប្រើ​ប្រាស់​ជាអាទិភាព​ក្នុង​ការអភិវឌ្ឍន៍ Games, Video Streaming, សុសវែរ​ទាក់ទងនឹង​ហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធសុសវែរ, បញ្ញាសិប្បនិម្មិត (AI) , រ៉ូបូតនិងអេឡិកត្រូនិក ។ ល ។

- Google : Uses C++ for high-performance and system-level code, particularly in areas such as networking and file systems and image processing.

Amazon and AWS : C++ is used for high-performance and system-level code, particularly for AWS services and infrastructure

-Nasa : C++ is one of the most powerful, fast, and heavily-used programming languages that are used for developing flight software. Besides, like C, ISRO and NASA deploy C++ for various ground operations.

Facebook: C++ Used for performance-critical code, such as image and video processing

- Microsoft has a long history of using C++ for building high-performance and system-level code, particularly for operating systems, device drivers, and other low-level software components.

- C++ ជាភាសាដ៏ល្អ​បំផុត​មួយ​ក្នុង​ការ​សិក្សា​នូវ​មូលដ្ឋាន​នៃ Object-Oriented Programming (OOP) ​ដូចជា​ផ្ដល់​នូវ​ការយល់ដឹងដល់អ្នក​សិក្សា​ដូចជា Encapsulation, Inheritance, និង Polymorphism ជាដើម ។ ការយល់ដឹង​នូវ​គោលការណ៍និងទ្រឹស្ដីជា​មូលដ្ឋាន​ច្បាស់លាស់អំពី OOP វាគឺជា​តម្លៃ​ដ៏​សំខាន់​សម្រាប់​អ្នក​សិក្សា​ក្នុង​ការបោះជំហ៊ានទៅមុខលើការ​សិក្សា​និងភាពជាអ្នក developer ​ទៅលើ​ភាសា programming ផ្សេងៗ​ទៀត ។

- ភាសា C++ ជាភាសាដ៏ល្អ​ផងដែរ​ក្នុង​ការ​ណែនាំ​អ្នក​សិក្សា​បានយល់អំពីរបៀប​គ្រប់គ្រង memory របស់​កុំព្យូទ័រ​តាមរយៈ​កម្មវិធី​ដែល​បាន​បង្កើត​និង​ដំណើរ​ការ ដោយសារ​ភាសា C++ អាចអាចធ្វើ​ឲ្យ​យើងបានដឹងអំពី​ការ​បង្កើត​ទីតាំង memory និង ការរំលាយចោលទីតាំង memory ​ដែល​មិន​ប្រើ ឬ​ឈប់ត្រូវការ​តាមរយៈ​ការ​ប្រើ​ប្រាស់ pointer ។ នៅ​ក្នុង​ការ​គ្រប់គ្រង​ memory និងការ​រក្សាទុក​តម្លៃ​ គឺជារឿង​សំខាន់​សម្រាប់​អ្នក programmers ​ក្នុង​ការធ្វើ​ឲ្យ​សុសវែររបស់ខ្លួន​ដំណើរ​ការ​បានរលូននិង​លឿន ។

- ការរៀនភាសា C++ គឺជាការត្រៀមខ្លួននិងគ្រឹះដ៏រឹងមាំ​ក្នុង​ការបោះជំហាន​ទៅលើ​ការ​សិក្សា​ជាមួយភាសា programming ​ដទៃ​ទៀតបាន​យ៉ាង​ងាយស្រួល​ដូចជា Java, C#, Python, Flutter, Swift, Go ​ក៏​ដូចជា​ភាសា​កម្មវិធី​ផ្សេងៗ​ទៀត ដោយសារ​គ្រឹះនិងទ្រឹស្ដីនៃភាសា​ទាំងនោះ​គឺមានលំនាំចេញពីភាសា C++

វគ្គ C++ តម្លៃ ៦៥ ដុល្លា http://training.antkh.com/c_cpp.aspx

​♦ ​​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ​៖   https://t.me/anttechnology  ឬ​ https://www.facebook.com/anttrainning

​♦ ​សម្រាប់​ស្នាដៃសិស្ស​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT កន្លងមក http://training.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា