សីហា
ភាពខុសគ្នារវាង Keyword និង Reserved Word
សិស្សានុសិស្ស ឬក៏អ្នកដែលកំពុងសិក្សាផ្នែក Programming ប្រាកដជាធ្លាប់បានស្គាល់ ឬក៏លឺនៅពាក្យ២ ដែលគេហៅថា Keyword និង Reserved Word ។
តើពាក្យបចេ្ចកទេសនៅក្នុងវិស័យ Programming ទាំងពីរនេះមានអត្ថន័យខុសគ្នាយ៉ាងដូចម្តេចខ្លះ ?
ដើម្បីដឹងថា Keyword ខុសគ្នា ឬទេពី Reserved word ដំបូងត្រូវដឹងថា តើ Keywords ក្នុង programming ជាអ្វី? ក្នុងភាសា Programming បើនិយាយពី Keywords សំដៅលើបណ្ដាពាក្យដែលត្រូវបានកំណត់ទុកជាមុនសម្រាប់កិច្ចការអ្វីមួយនៅក្នុងភាសានោះ (សូមកុំគិតថា keywords គឺជា standard libraries របស់ programming) ។ ខាងក្រោមនេះជាបណ្តុំ Keywords ក្នុងភាសា programming C# និង Java ៖
→ តារាង Keywords នៅក្នុងភាសា C#
v → តារាង Key Words នៅក្នុងភាសា Java
បណ្ដាពាក្យស្ថិតក្នុងបញ្ជីនៃ keywords គឺមិនអាច overrides ឬក៏ដាក់ជាឈ្មោះ identifier សម្រាប់ផ្ទាល់ខ្លួននៅក្នុងកូដរបស់យើងបានឡើយ មូលហេតុក៏ដោយសារពាក្យទាំងនោះត្រូវបាន reserved ។ ក្នុងករណីនេះ គឺ keywords និង reserved words មានចំនួនដូចគ្នា ។ ក៏ ប៉ុន្តែនៅក្នុង programming ជាសកល គឺ keyword និង reserved words មិនមានចំនួនដូចគ្នាទាំងស្រុងគ្រប់ភាសា programming នោះទេ ។ ដូចជា Java គឺ keywords មានចែកចេញជា keywords ដែលអាចប្រើបាន និង keywords ដែលបម្រុងទុកមិនទាន់ប្រើបាន ដូច្នេះក្នុងករណីនេះ គឺ reserved words មានចំនួនច្រើនជាង keywords ប៉ុន្តែជារួមក្នុងអត្ថន័យគឺ keywords និង reserved words គឺដូចគ្នា ៕
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ https://t.me/anttechnology ឬ https://web.facebook.com/anttrainning
Facebook Page: ANT Technology Training Center ឬ ANT Learner ឬ ANTTrainings
→ សម្រាប់លោកអ្នកដែលចង់ដំឡើងកម្មវិធី ANTLearner ឬកម្មវិធី ANTPedia សម្រាប់ Windows សូមចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា