មិថុនា
តើ Static website និង Dynamic website ខុសគ្នាយ៉ាងដូចម្ដេច?
♦ រៀបរៀងដោយលោក សួ លីឡាយ ត្រួតពិនិត្យដោយ លោក ចែ សុផល
ជាទូទៅនៅពេលយើងចាប់ផ្តើមការរចនាគេហទំព័រ និងការអភិវឌ្ឍន៍ អ្នកប្រហែលជាបានឆ្លងកាត់ពាក្យពីរ ដែលប្រើ ដើម្បីពិពណ៌នា អំពី ប្រភេទនៃគេហទំព័រ៖ "Static" និង "Dynamic" ។ ការជ្រើសរើសគេហទំព័រ Static ឬ Dynamic គឺជាការសម្រេចចិត្តដ៏ សំខាន់មួយដែលអ្នក នឹងត្រូវធ្វើ ព្រោះវានឹងកំណត់ពីរបៀបដែលគេហទំព័ររបស់អ្នកត្រូវបានរក្សាទុកទិន្នន័យ និងបញ្ចូនទៅកាន់អ្នកទស្សនា នៅក្នុងកម្មវិធីរុករក របស់ពួកគេ ។ នៅក្នុងអត្ថបទនេះយើងនឹងសិក្សាអំពីភាពខុសគ្នារវាង Static website និង Dynamic website ។ មុននឹងធ្វើការបកស្រាយ អ្នកត្រូវស្គាល់គេហទំព័រជាមុនសិន ។ តើគេហទំព័រជាអ្វី?
→ តើគេហទំព័រជាអ្វី?
គេហទំព័រគឺជាបណ្តុំនៃ webpage ដែលមានមាតិកាពហុព័ត៌មានផ្សេងៗដូចជា អត្ថបទ រូបភាព អូឌីយ៉ូ និងវីឌីអូជាដើម ។ គេហទំព័រនីមួយៗមានអាសយដ្ឋានជាក់លាក់ (URL) ដែលអ្នកត្រូវបញ្ចូលក្នុងកម្មវិធីរុករករបស់អ្នក ដើម្បីចូលគេហទំព័រ ។ ឧទាហរណ៍៖ http://antkh.com
→ តើ Static website ជាអ្វី?
Static website គឺជាប្រភេទគេហទំព័រមួយដែលមានលក្ខណៈ Fixed ពោលគឺរាល់ទិន្នន័យដែលបានបង្ហាញ នៅក្នុងគេហទំព័រគឺមិនមាន ការប្រែប្រួល និងមិនមានការ Store ទុកទិន្នន័យនៅលើ Database ទេ ។ ហើយវាធ្វើការជាមួយ Client-site (Browser) ដែលបង្កើតឡើង ដោយភាសាដូចជា៖ HTML, CSS និង JavaScript ។ Static website ជាទូទៅដំណើរការសម្រាប់គេហទំព័រតូចៗដែលមានចំនួនទំព័រកំណត់ ហើយមិនតម្រូវឲ្យមានការអាប់ដេតមាតិកាញឹកញាប់នោះទេ ។ ឧទាហរណ៍នៃ Static website រួមមានដូចជា personal portfolios, company brochures, and product promotion pages ។
→ តើ Dynamic website ជាអ្វី?
Dynamic website គឺសំដៅទៅលើប្រភេទគេហទំព័រ ដែលមានលក្ខណៈអាចបទបែនបាន តាមអ្វីដែលអ្នកប្រើប្រាស់ ចង់បានដោយ មាតិកាបស់វាមិនត្រូវបានគេសរសេរ Fixed ដូច Static website ឡើយ ព្រោះទិន្នន័យវាត្រូវបានរក្សាទុកក្នុង Database ។ Dynamic website ប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនមេ (ឧទាហរណ៍ PHP) ដើម្បីបង្កើតគេហទំព័រ Dynamic ។ ក្រុមហ៊ុនដែលជ្រើសរើសគេហទំព័រ Dynamic អាចបន្ថែម និងធ្វើបច្ចុប្បន្នភាពមាតិកាថ្មីៗទៅកាន់គេហទំព័ររបស់ពួកគេនៅពេលចាំបាច់ណាមួយយ៉ាងងាយស្រួល ។ ហើយភាសាសម្រាប់បង្កើតគេហទំព័រ Dynamic មានដូចជា៖ PHP, Node.js, ASP.NET និងភាសាផ្សេងជាច្រើនទៀត ។
t តើ Static website និង Dynamic website ខុសគ្នាយ៉ាងដូចម្ដេច?
♦ វគ្គ HTML+HTML5&CSS តម្លៃ ៥៥ដុល្លា http://training.antkh.com/html.aspx
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ https://t.me/anttechnology ឬ https://web.facebook.com/anttrainning
Facebook Page: ANT Technology Training Center ឬ ANT Learner ឬ ANTTrainings
→ សម្រាប់លោកអ្នកដែលចង់ដំឡើងកម្មវិធី ANTLearner ឬកម្មវិធី ANTPedia សម្រាប់ Windows សូមចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា