For Android device For iOS device
៣១
ឧសភា

តើអ្នក developer អាចងាកចាប់យកជំនាញជាអ្នក Cyber Security បានទេ?

មាន​សំណួរ​សួរ​ខ្ញុំ Sam Kakada ថាតើអ្នក developer អាចងាកចាប់យកជំនាញជាអ្នក Cyber Security បានទេ? ​ចំណែក​ឯអ្នក Cyber Security អាចធ្វើកិច្ចជា developer បានដែរ ឬ​អត់?

ការពិតទៅ​ខ្ញុំ​មិនមែនជាអ្នកជំនាញ Cyber Security គ្រប់ជ្រុងជ្រោយនោះទេ ព្រោះ​ខ្ញុំ​មាន​មូលដ្ឋាន​ជាអ្នក Developer  ប៉ុន្តែ​បទពិសោធន៍​ការងារ​ទៅលើ​កិច្ចការ SQM ប្រហែល​ខ្ញុំ​អាច​ផ្ដល់​ចម្លើយ​ខ្លះ​នៃ​សំណួរ​នេះ ។
ជាការពិតអាទិភាពនៃការបោះជំហ៊ានចូល​ក្នុង​ជំនាញ Cyber Security ដ៏មាន​សមត្ថភាព​និង​ការងារ​មានប្រ​សិទ្ធ​ភាព ពួកគេ​ត្រូវតែ រៀននិងស្វែងយល់អំពី​មូលដ្ឋាន​មួយចំនួន​ដូចជា​៖

- ​ដំណើរ​ការ​, ​ប្រព័ន្ធ​សុវត្ថឥភាព និងកូដបញ្ជានៃ​ប្រព័ន្ធ​ប្រតិបត្តិការរបស់​កុំព្យូទ័រ និង devices ផ្សេងៗ​

- ​ប្រព័ន្ធ​បណ្ដញា network ​កុំព្យូទ័រ​

- Scripts និង Frameworks ​សម្រាប់​អភិវឌ្ឍន៍​គេហទំព័រនិង web applications

- System Architecture

- ភាសា programming និង Frameworks ​សម្រាប់​អភិវឌ្ឍន៍​ Desktop, Smartphone, និង IoTs

- Databases

លើសពីនេះអ្នក Cyber Security ​ក៏​នឹងបត់បែន​សិក្សា​បន្ថែម​ទៅលើ​អង្គភាព និង បរិស្ថាននៃ​បច្ចេកវិទ្យា​រួម ទាំងបរិយាកាស​ការងារ​ដែល ពាក់ព័ន្ធនឹងអង្គភាព​ដែល​យើងត្រូវអនុវត្តមុខងារនិង​តួនាទី ។ ដូច្នេះ​ក្នុង​ភាពជាអ្នកជំនាញ Cyber Security គឺត្រូវមានការ​ខិតខំ​និងតាំងចិត្ត ខ្ពស់​ដោយផ្សា​ភ្ជាប់​ទៅនឹងការចេះវិភាគនិងដោះស្រាយ​បញ្ហា​ទើប​ការងារ​ទទួលបាន​នូវ​គុណភាពនិងប្រ​សិទ្ធ​ភាព ។

ដូច្នេះការបកស្រាយ​ខាងលើ ប្រាកដណាស់ថាអ្នកអាចសន្និដ្ឋាន​ចម្លើយ​ថា តើអ្នក developer អាចងាកចាប់យកជំនាញជាអ្នក Cyber Security បានទេ? ​ចំណែក​ឯអ្នក Cyber Security អាចធ្វើកិច្ចជា developer បានដែរ ឬ​អត់?

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា